抖阴社区

Ep6- ??????????????????

146 7 0
                                    

ឈុតក្មេងតូចសារភាពស្នេហ៍ហើយ><


           « ឯងនិយាយអីដាក់នាង? » គេស្មានថានិយាយទទួលកំហុសទាំងអស់ហើយនឹងចប់ តែជីមីន នៅជជីកសួរបន្តទៀត។
          « ជាកំហុសខ្ញុំ! ខ្ញុំមិនបានស្តាប់អ្នកស្រីនិយាយក្នុងបន្ទប់ប្រជុំ ហើយ...»
            « ខ្ញុំស្តីឲ្យគេ! ខ្ញុំបញ្ជារឲ្យគេអានអត្ថបទនោះម្តងទៀតតែគេមិនស្តាប់ ទើបខ្ញុំជេគេ! » ម៊ែលី កាត់សម្តីថេថេ បើរឿងវាបែបហ្នឹងហើយ នាងក៏ចាក់បណ្តាយទៅតាមតែម្តងទៅ ព្រោះមិនចង់ប្រាប់ការពិតដូចគ្នា គេក៏ព្យាយាមជួយនាងលាក់បាំង ការពារកិត្តិយសនាងដែរ។
            « ស្លាប់ៗ អនាគតស៊ុបភើស្តាររបស់យើងអើយ! នាងជេគេហើយវាយគេទៀត! ម៉េចក៏នាង....» 
           « យ៉ាងម៉េច? គេខុសខ្ញុំត្រូវប្រដៅបែបនេះហើយ! យ៉ាងណាគេជាក្មេងក្រោមការគ្រប់គ្រងរបស់ខ្ញុំ! ហើយវាមិនបានធ្ងន់ធ្ងរអីទេ! » ម៊ែលី តបទៅអ្នកចាត់ការចាស់ដោយកែវភ្នែកមុត។
           « បានហើយ! សម្រេចថារឿងនេះ អ្នកទាំងពីរខុសទាំងសងខាង! ឯង កំពុងក្លាយជាតារាហើយ ត្រូវរៀនអត់ធ្មត់ ត្រូវស្តាប់ការពន្យល់និងពាក្យណែនាំពីសិស្សច្បងនិង ពួកយើង! ហើយម៊ែល! លើកក្រោយកុំវាយគេទៀត បើសិននិយាយប្រដៅគេមិនស្តាប់ទេ ទុកឲ្យខ្ញុំម្តង! បំបែកគ្នាទៅធ្វើការរៀងៗខ្លួនទៅ!  » ជីមីន មិនចង់ដេញដាលរឿងឲ្យជ្រៅនៅមុខបុគ្គលិកទាំងអស់ ទើបសរុបរឿងឲ្យឆាប់ចប់តែម្តង។ សំណាងហើយដែលគ្រាន់តែរបួសសើរស្បែក បើសិនគ្រូពេទ្យប្រាប់ថាប៉ះពាល់ធ្ងន់ធ្ងររំខានដល់ការថត ម៊ែលីអាចមានទោស។
     
            «  ចាស/បាទ លោកអគ្គនាយក! »  បុគ្គលិកក៏ចាកចេញពីបន្ទប់ធ្វើការរបស់ម៊ែលី អស់ នៅសល់តែថេថេ និងសមាជិកក្រុមឈ្មោះ យ៉ុនហ្កូ ដែលគ្រាថេថេ ដើរយឺតៗនោះ។
           « យ៉ុនហ្គូ ត្រលប់ទៅមុនទៅ ខ្ញុំមានរឿងចង់និយាយជាមួយថេថេបន្តិច! » ជីមីន និយាយភ្នែកគេមើលទៅថេថេជាប់។ ក្មេងនេះដូចមិត្តសម្លាញ់គេណាស់ ដូចម៊ែលី និយាយពិតមែន។
            « បាទលោកអគ្គនាយក! » កម្លោះយ៉ុនហ្គូ  ញញឹមបន្តិច ទះស្មាថេថេ ហើយក៏ដើរចេញទៅខាងក្រៅមុន។ 

             « អង្គុយចុះទៅ! »
             « បាទ! » ថេថេ ដើរទៅអង្គុយលើសាឡុងដែលងើបមកមុននេះ។ ចំណែកម៊េលី ឈរឪបដៃធ្វើមុខមាំដូចដើម។
              « ឯងដែរ! » ជីមីន ជ្រឹមភ្នែកដាក់មិត្តដែលមិនព្រមអង្គុយ។
             « មាត់យើងអ្នកនិយាយមិនមែនជើង! » គ្រាន់តែនិយាយក៏ក្បូរក្បាច់ច្រើនដែរយ៉ាប់ណាស់។
             « សម្រេចថាពួកឯងទាំងពីរមានរឿងអីបានត្រូវវាយគ្នា? កុំនិយាយលេសដដែរ! យើងមិនជឿ! »
             « តាមចិត្តឯង! ព្រោះអីដែលចង់និយាយយើងនិយាយអស់ហើយ! »
             « យើងជាមិត្តនឹងឯង១០ឆ្នាំជាងហើយ! មិនមែនទើបស្គាល់ទេហើយឯងមិនមែនប្រភេទមនុស្សដែលប្រើអំពើហិង្សាដែរ! »
             « ........» ម៊ែលី មិនឆ្លើយ។ នាងស្អប់ជីមីន ត្រង់ហ្នឹងឯងពូកែ ធ្វើខ្លួនជាអ្នកស៊ើប ហើយតាំងជាអ្នកឆ្លាតគ្រប់ពេល។
            « គឺខ្ញុំបំពានគាត់! ទើបគាត់វាយខ្ញុំ! » ថេថេ ឆ្លើយជំនួសម៊ែលី ព្រោះរឿងពិតគឺគេបំពាននាងមែន។
           « នេះឯង....?? » គេគាំងតែម្តង! មិននឹកស្មានថាមានរឿងនេះកើតឡើងទេ។
           « កុំយល់ច្រលំ! យើងគ្រាន់តែដួលលើគេ ហើយក៏ដាល់មុខគេទៅ! » ម៊ែលី ក្រហឹមដាក់មិត្តឲ្យឈប់សួរ ព្រោះមើលទៅថេថេដូចជាខ្លាចជីមីន ហើយ។
            « ម៉េចក៏ឯងហ៊ានមានទំនាក់ទំនងជាមួយគ្នា? ច្បាប់ក្នុងក្រុមហ៊ុនបានហាមថាមិនឲ្យតារាមានស្នេហាជាមួយ អ្នកគ្រប់គ្រង ឬក៏បុគ្គលិកគ្រប់ផ្នែក!! » ជីមីនបញ្ជាក់ច្បាស់ៗជាថ្មី ព្រោះតែជាគោលការណ៍របស់ក្រុមហ៊ុនពិតមែន។
             « វាមិនមែន...»
             « ខ្ញុំចូលចិត្តគាត់! »
             « គីម ថេថេ ឯងប្រហើនពេកហើយ! »
             « មែនហើយខ្ញុំដឹងថាខ្ញុំថ្លើមធំដែលស្រលាញ់អ្នកស្រីប្រធានអ៊ីន ម៊ែលី! »
      ពាក្យសារភាពត្រង់ៗរបស់ថេថេ ធ្វើឲ្យជីមីន និងម៊ែលី គាំងនិយាយអីមិនចេញ នៅស្ងៀមដូចរូបចម្លាក់។
            « ឯងកំពុងលេងសើចជាមួយយើងមែនទេ? »
           « ខ្ញុំមិនបានលេងសើចទេ! ខ្ញុំស្រលាញ់គាត់ពិតមែន!! »
________
គេសារភាពហើយមក😭

???????????????????? | ?????????? |Where stories live. Discover now