抖阴社区

Ep3-???????????????????????

198 6 2
                                    

« អ្នកស្រីដល់ម៉ោងហើយ! » យូអ៊ី ស្រែកហៅពីក្រោយខ្នងម៊ែលី ទើបនាងក្រមុំទាញសតិត្រលប់មកវិញ រហ័សលែងដៃពីនាយកម្លោះភ្លាម ហើយងាកទៅរកយូអ៊ី។
   « ខ្ញុំទៅហើយ! »
  « ចាសអ្នកស្រី! អ្នកស្រីកំពុងមើលអ្វីហ្នឹង? » យូអ៊ី សួរព្រោះឃើញម៊ែលី ងាកមើលទៅក្រោយខ្នង តែនាងមិនឃើញនរណាសោះឡើយ តើអ្នកស្រីប្រធានរបស់នាងឈរនិយាយជាមួយអ្នកណា?
  « គ្មានអីទេ! » នាងញញឹម ព្រោះគេមិនបានឈរនៅត្រង់នេះទៀតទេ នាងក៏មិនដឹងថាគេដើរចេញតាំងពីពេលណាឡើយ ម៊ែលី មានអារម្មណ៍ថាហេងហោង ល្ហល្ហេវចម្លែកណាស់ ហើយនៅតែឈរមើលទៅច្រកនោះ ទាល់តែយូអ៊ី រំលឹកជាថ្មីទើបនាងព្រមទម្លាក់ចិត្តរួចដើរទៅបន្ទប់ប្រជុំ។

   // ថ្ងៃចុងសប្តាយ៍ //
      ព្រោះតែជាថ្ងៃអាទិត្យ ម៊ែលី បានទិញផ្កានិងរបស់ខ្លះៗយកទៅកន្លែងបញ្ចុះធាតុរបស់ម្តាយនាងនិងថេយ៉ុង។ រាងតូចក្នុងឈុតពណ៍ខ្មៅ អាវកិបឡេវដៃវែង សំពត់សំឡុយវែងត្រឹម កជើង បូករួមទាំងស្បែកជើងប៊ូ ពណ៍ខ្មៅ កាន់តែធ្វើឲ្យថ្ងៃនេះកាន់តែដូចថ្ងៃកាន់ទុក្ខ។
     នាងតែងតែមកទីនេះរៀងរាល់អាទិត្យ ដើម្បីមកលេងជាមួយម៉ាក់នាងនិងមិត្តប្រុសរបស់នាង ហើយនាងក៏មិនដែលខកខានមកទីនេះដែរ។
    « ខ្ញុំមកលេងម៉ាក់ទៀតហើយ! ម៉ាក់មិនធុញកូនខ្លួនឯងទេដឹង? កូនមកលេងមួយអាទិត្យម្តងប៉ុណ្ណោះម៉ាក់កុំធុញមុខកូនស្រីម៉ាក់អីណា៎! ថ្ងៃនេះកូនមកលេងម៉ាក់មិនបានយូរទេ ព្រោះមានណាត់ជាមួយភ្ញៀវនិយាយពីការរៀបចំថតអាប៊ុមរបស់ក្រុមថ្មី! កូនស្រីម៉ាក់ពេលនេះចេះឈឺហើយម៉ាក់ដឹងទេ? ម្សិលម្ង៉ៃកូនចូលពេទ្យព្រោះតែសន្លប់! តែម៉ាក់កុំភ័យអីព្រោះគ្រូពេទ្យថាកូនគ្រាន់តែហត់នឿយនិងមិនបានញាំទៀងទាត់! ម៉ាក់សុខសប្បាយទេ? កូនដឹងថាម៉ាក់មិនឯការទេព្រោះមាន មិត្តប្រុសរបស់កូននៅកំដរម៉ាក់ អ្នកទាំងពីរប្រហែលជាកំពុងតែនិយាយដើមខ្ញុំហើយមើលទៅ! » ម៊ែលី និយាយផងញញឹមផង ហាក់បីជាមានក្តីសុខណាស់ពេលបាននិយាយពីជិវិតខ្លួនឯងប្រាប់ដល់អ្នកទាំងពីរបែបនេះ។
     
      « ថេយ៍....! បងដឹងទេ? អូនបានស្គាល់មនុស្សម្នាក់ដែលគេមានមុខដូចបងណាស់ ហើយគេមានឈ្មោះក៏ស្រដៀងបងដែរ ប៉ុន្តែចរិតរបស់គេមិនខុសពីបងទាល់តែសោះ ពេលជួបគេដំបូងអូនគិតថាគេជាបងហើយ ព្រោះអ្នកទាំងពីរមានមុខមាត់ដូចគ្នាណាស់ ពេលឃើញគេអូនកាន់តែនឹកដល់បងណាស់ថេយ៍! បងនៅទីនោះសុខសប្បាយទេ? មាននឹកអូនឬអត់? ចំណែកអូនសុខសប្បាយទេ ហើយនឹកបងណាស់ នឹកខ្លាំងចង់ឆ្កួតហើយដឹងទេ? » ម៊ែលី ញញឹមតិចៗលើកដៃអង្អែលរូបថតរបស់ថេយ៉ុងដែលដាក់តាំងនៅលើទូរបញ្ចុះធាតុ នាងចូលចិត្តមកទីនេះណាស់ ព្រោះមានអារម្មណ៍ថាមានគេនៅក្បែរនាង ចាំលួងលោម ចាំស្តាប់នាងគ្រប់យ៉ាងដែលនាងនិយាយប្រាប់គេ។

???????????????????? | ?????????? |Where stories live. Discover now