抖阴社区

Ep5-??????????????????????

199 6 0
                                    


       « អ្នកស្រីប្រធាន! »
     // ក្រឹប....//
           «  បងស្រី! » គ្រាន់តែទ្វារបន្ទប់បិទភ្លាម ថេថេ រហ័សប្តូរសព្ទនាមភ្លាម។ ម៊ែលី បែរខ្លួនស្របនឹងគេ ឪបដៃជ្រួញចិញ្ចើមមើលមុខថេថេ ដោយខ្សែរភ្នែកគេអានមិនដាច់។ នាយកម្លោះ រហ័សយកចិត្តនាង ដោយពាក្យសម្តីទន់ភ្លន់គួរឲ្យស្រលាញ់។
            « បងស្រីកុំខឹងខ្ញុំអីណា៎! ខ្ញុំពិតជាមិនបានស្តាប់បងស្រីនិយាយនៅក្នុងបន្ទប់ប្រជុំពិតមែន! ខ្ញុំសូមទោសបបងស្រីៗ លើកលែងទោសឲ្យខ្ញុំផងណា៎! » គេនិយាយញិកញ៉ក់ដាក់នាងហើយយកដៃគក់ស្មានាងតិចៗ ដើរជុំវិញរាងតូចដោយគក់ច្របាច់ស្មានាងថ្នមៗ ចរិតខ្យូតបែបនេះ តើនាងខឹងគេបានប៉ុន្មាននាទី?
           « បានហើយ! អង្គុយចុះ! » ម៊ែលី ទាញដៃថេថេ ពីស្មានាងរួចសម្លឹងទៅកៅអីរបស់នាង គេក៏ដាក់គូថអង្គុយភ្លាមខ្លាចនាងខឹងលើសដើម។ ម៊ែលី បើកលេបថបរបស់នាងបង្ហាញគេពីអ្វីដែលនាងប្រជុំថ្ងៃនេះឲ្យគេអានវា។
           « អានឲ្យចប់! ហើយនិយាយឲ្យខ្ញុំស្តាប់នៅ១០នាទីទៀត! »
            « បងស្រី....» គេបូញមាត់ស្រួចដាក់នាងទៀតហើយ លូកដៃចាប់ទាញជាយអាវនាងតិចៗ។
            « នែប្អូនប្រុស...! » ម៊ែលី លូកដៃច្រត់កៅអីដែលគេអង្គុយធ្វើឲ្យគេ ជំទើតឡើងមកជិតមុខរបស់ម៊ែលី ហើយផ្ទៃមុខពួកគេនៅជិតគ្នាខ្លាំងណាស់ ខ្វះតែមួយចង្អាមទៀតមាត់និងមាត់ ច្រមុះប៉ះច្រមុះហើយ។ ថេថេ សម្លឹងមុខម៊ែលី មិនដាក់ភ្នែក គេមិននឹកស្មានថាបានស្និទ្ធស្នាលជាមួយអាយដលក្នុងចិត្ត នៅក្នុងរយៈជិតបំផុតបែបនេះឡើយ តែស្រម៉ៃក៏គេមិនហ៊ានស្រម៉ៃដែរ។

         «បងស្រី...! » ថេថេ ហើបមាត់និយាយទាំងរដាក់ដុប កែវភ្នែកសម្លឹងទៅបបូរមាត់ក្រហមស្រាលៗរបស់នាងមិនឈប់ ហើយក៏មិនដកខ្សែរភ្នែកចេញពីការសម្លឹងបបូរមាត់ក្រហមស្រាលរលោងហើយប៉ោងតិចៗ បើបានភ្លក្សរសជាតិតើឆ្ងាញ់ផ្អែមដូចចាហួយខ្ចិះឬអត់??
     ព្រះអើយ! គេកំពុងគិតស្អីហ្នឹង?
            « ខ្ញុំប្រាប់ជាលើកចុងក្រោយ! អានរបាយការណ៍នេះឲ្យចប់ហើយនិយាយឲ្យខ្ញុំស្តាប់ បើមិនចាំ មិនយល់ កុំសង្ឈឹមថាចេញពីបន្ទប់ខ្ញុំបាន! » នាងគំរាមគេ ទឹកដមសំនៀងរឹងកំព្រឹស កែវភ្នែកសម្លឹងមុខក្មេងប្រុសដែលអាយុប្អូននាងមួយជួរជាង ដោយគ្មានអារម្មណ៍អ្វីទាំងអស់ ព្រោះនាងតាំងចិត្តមិនរំជើបរំជួលជាមួយផ្ទៃមុខនិងវត្តមានរបស់គេដែលដូចទៅមិត្តប្រុសនាង ។
            « ខ្ញុំច្បាស់ជាអានឲ្យចាំ! »
            គេនឹងធ្វើមិនចាំ មិនយល់ ដើម្បីបានអង្គុយមើលមុខនាងយូរម៉ោងនោះអី។ មិនងាយទេ បានសម្លឹងមើលមុខមនុស្សស្រីដែលគេពេញចិត្ត ហើយនៅក្នុងបន្ទប់តែពីរនាក់ជាមួយនាង។
           « ទៅអាននៅលើសាឡុងទៅ! ខ្ញុំត្រូវធ្វើការ! » ម៊ែលី ទាញកអាវគេឡើង នាយកម្លោះហើបគូថពីកៅអី បើកភ្នែកធំៗ ព្រោះត្រៀមខ្លួនមិនទាន់ ហើយគេក៏រហ័សលូកដៃឪបចង្កេះនាង វិនាទីបន្ទាប់ពួកគេក៏ដួលទៅលើកៅអីទាំងពីរនាក់ ដោយម៊ែលី ដួលទ្រោបលើទ្រូងថេថេ ពេញប៊ិបគ្មានការទប់ជំហរ។
     អ្ហើ...ម៉េចមកដួលលើគេទៅវិញ?
           « បងស្រីមិនរំជើបរំជួលខ្លះទេហ្អេស៎? » ដៃមាំក្រសោបចង្កេះនាងណែន ទឹកមុខញញឹមញញែម បបូរមាត់ច្រមិចៗមានស្នាមញញឹមជាប់មិនរលុប គេឪនទៅស្រង់ក្លិនក្រអូបដែលសាយភាយពីខ្លួននាង ក្លិនក្រអូបប្រហើរ មិនធ្ងន់ពេក ក្លិនផ្អែមស្រាល ដូចក្លិនជាប់កាបូបនាងកាលពីម្សិលមិញ គេនៅចងចាំច្បាស់ណាស់។ ផ្ទៃមុខគេខិតជិតនឹងប្រឡោះកញ្ចឹងក របស់ម៊ែលី ខ្លួននាងតូចដូចផ្កា ស្បែកសស្គុស ទន់រលោងគួរឲ្យចង់ប៉ះពាល់...
           « បបូរមាត់បងស្រីទំនងណាស់! »
            « ក្មេងឆ្កួត...»
           // ដឹប....//
            « អ៊ូយយយ.....» សម្លេងថេថេ ស្រែកចាច លាន់ឮពេញបន្ទប់អូហ្វីស របស់អ្នកស្រីប្រធាន ដែលបុគ្គលិកដាក់រហស្សនាមថាជា "មេខ្លា" បន្លឺខ្លាំងៗផ្អើលមនុស្សទៅចោមរោមមើលព្រាត។ ក្រុមគ្រូពេទ្យសង្រ្គោះបឋមក៏រត់ចូលក្នុងបន្ទប់ម៊ែលី ទាំងប្រញាប់ប្រញាល់ ហើយវត្តមានរបស់ជីមីន ក៏បុកមកដល់ក្រុមហ៊ុនដូចគ្នា។
            លើកនេះរឿងមិនតូចទេ!
      ពេលនេះ គ្រូពេទ្យកំពុងលាបរបួសឲ្យថេថេ ដែលដេកនៅលើសាឡុងមានសមាជិកក្រុមនៅក្បែរ ចំណែកម្ខាងទៀតនៃបន្ទប់គឺជីមីន និងអ្នកចាត់ការចាស់ កំពុងតែសួរម៊ែលី ពីរឿងដែលកើតឡើង។
           « តើមានរឿងអីទើបឯងវ៉ៃគេ?  » ជីមីនច្រត់ចង្កេះសួរម៊ែលី ដោយស្ទើរតែមិនចង់ជឿនឹងត្រចៀកខ្លួនឯង។
           « ព្រះជួយ! អ្នកស្រីប្រធានវាយស៊ុបភើស្តារ នេះខ្ញុំមិនស្មានថាអ្នកស្រីជាមនុស្សប្រើហិង្សាលើក្មេងទាល់តែសោះ! » គាត់កំពុងតែរីករាយជាមួយបញ្ហារបស់ម៊ែលី ព្រោះគាត់រង់ចាំថ្ងៃដែលនាងរលំរលាយ ចាកចេញពីទីនេះគ្រប់ពេល។
           « ឯងនិយាយមកម៊ែល! យើងដឹងថាឯងមានហេតុផលរបស់ឯង! » ជីមីន នៅតែទទូចការបកស្រាយពីម៊ែលី តែនាងនៅស្ងៀមយកដៃទប់ក្បាល ព្រោះតែស្ត្រេសពេក មិនគួរណាជ្រុលដៃដាល់គេចំភ្នែកឡើយ។
            « គឺយើង...»
            «  ជាកំហុសរបស់ខ្ញុំទេលោកអគ្គនាយក! ខ្ញុំនិយាយស្តីមិនសមរម្យដាក់អ្នកស្រី ឲ្យខ្ញុំសូមទោសផងអ្នកស្រី! ខ្ញុំសូមទោសលោកអគ្គនាយក! ខ្ញុំសូមទោសគ្រប់គ្នាផង! »                                     ថេថេ ហើបមាត់និយាយ ទឹកមុខគេស្រងូតស្រងាត់ កែវភ្នែកបង្ហាញការដឹងខុសនិងសូមទោសចេញពីចិត្ត ហើយទទួលកំហុសទាំងអស់តែម្នាក់ឯង។
_______
ការពារគ្នាណាស់

???????????????????? | ?????????? |Where stories live. Discover now