ថេថេ និយាយមិនឈប់ និយាយតាំងពីមេឃភ្លៀងរហូតដល់រាំង ហើយពោះគេក៏កូរលាន់គ្រូកៗ ទើបនាយឈប់និយាយ ធ្វើមុខជូរហូញ។« ឯងប្រហែលឃ្លានហើយ! ចាំខ្ញុំនាំឯងទៅញាំអីចុះ! » នាងញញឹមរួចទាញខ្សែរក្រវ៉ាត់ពាក់លើខ្លួន ដោយមើលនាឡិការ ដើរដល់ម៉ោង៥ល្ងាច ប៉ុន្តែអាកាសធាតុនៅខាងក្រៅ ដូចម៉ោង៧យប់អិញ្ចឹង ងងឹតស្លុបឈឹង ព្រោះទើបតែធ្លាក់ភ្លៀងរួច។
« ថ្ងៃនេះអ្នកស្រីមិនមានណាត់ទេឬ? » គេអង្គុយជជីកសួរនាងក្រមុំ ព្រោះគិតថានាងប្រហែលជាមានការណាត់ជួបនៅថ្ងៃចុងសប្តាយ៍។« គ្មានទេ! ខ្ញុំត្រូវជួបភ្ញៀវនៅពេលល្ងាចនេះ តែគេសុំលើកទៅថ្ងៃស្អែក! ម្យ៉ាងទៀត នៅខាងក្រៅបែបនេះ កុំហៅខ្ញុំថាអ្នកស្រីប្រធានអី ហៅខ្ញុំថាបងស្រីទៅ! » នាងមិនចង់ឲ្យអ្នកធ្វើការជាមួយនាងមានសម្ពាធដែលត្រូវហៅនាមពេញយស ទោះនៅកន្លែងផ្សេងក្រៅពីកន្លែងធ្វើការទេ។
« បាទបងស្រី! »គេញញឹមស្ងេញ កំពុងរីករាយព្រោះហៅថាបងស្រី វាស្និទ្ធស្នាលជាងអ្នកស្រីប្រធាន ម្យ៉ាងទៀតគេចូលចិត្តសព្វនាមថា បងស្រីណាស់ ។ ម៊ែលី ញញឹមព្រោះនាងខានទទួលបានអារម្មណ៍ធ្វើជាខ្លួនឯងបែបនេះយូរហើយ។ ពីមុនមកមានតែនៅផ្ទះជួបជុំហ្វាមី ជីមីននិងស៊ូហា ទេទើបនាងអាចបង្ហាញពីខ្លួននាងដោយមិនបាច់លាក់លៀម។ ចំណែកឯពេលនេះនាងអាចបង្ហាញខ្លួនឯងចំពោះថេថេ បានដូចគ្នា។
ម៊ែលី បើកឡាននាំថេថេ ទៅកាន់ហាងប្រចាំរបស់នាងនិងគ្រួសារជីមីន ព្រោះទីនេះជាកម្មសិទ្ធរបស់ត្រកូលគីមដូចគ្នា ហើយនាងអាចនាំគេមកទីនេះបានដោយមិនបាច់ភ័យថាមានអ្នកការសែតលួចថតរូបយកទៅសរសេរព័ត៌មានអាក្រក់ៗដើម្បីតែប្រយោជន៍របស់ពួកគេ។ ប្រហែលម៉ោង៩យប់ នាងក៏ជូនគេទៅផ្ទះ ជាប់មាត់និយាយគ្នាផង នាំគ្នាលេងល្បែងនៅក្នុងហាងផងក៏ជ្រុលម៉ោងទៅហើយ។
« អរគុណណាស់បងស្រីដែលជូនខ្ញុំមកផ្ទះ! » នាយកម្លោះរក្សារស្នាមញញឹមជាប់មិនរលុប ឪនគំនាបនាងតូចយ៉ាងសុភាព ហើយលើកដៃបាយៗដាក់នាង។
« ខ្ញុំទៅហើយ! ឯងចូលផ្ទះទៅ! » បបូរមាត់នាងចេះតែចង់ញញឹម ទើបនិយាយចប់ភ្លាមនាងចុចកញ្ចក់ឡានបិទយ៉ាងលឿន រួចបើកឡានត្រលប់ទៅភូមិគ្រឹះគីមវិញ។
« គាត់គួរឲ្យស្រលាញ់ណាស់! ជាស្រីស្អាត ដែលស្អាតទាំងរូបរាងងនិងបេះដូង! » ថ្ពាល់គេកាន់តែក្រហមពេលរំលឹកពីម៊ែលី ហើយបេះដូងក៏លោតញាប់ខ្លាំងៗខុសធម្មតា ស្លឹកត្រចៀកគេក្រហមងាំង ហើយដៃរមួលចូលគ្នា ឈរញញឹមនៅមុខផ្ទះ ទាល់តែលោកយាយគេស្រែកហៅពីខាងក្នុង។
« ចៅថេ... ទៅឈរញញឹមស្អីមុខផ្ទះហ្នឹង? ឆាប់ចូលផ្ទះមកចៅ! » ក្មេងអស់នេះដូចខ្វះកន្លែងឈរ ទៅឈរមុខផ្ទះ គិតចង់ធ្វើចំណីឲ្យមូសឬយ៉ាងម៉េចហ្នឹងនៀក។
« បាទលោកយាយ! ខ្ញុំទៅហើយ! » គេសើចហើយកាន់ថង់ឥវ៉ាន់ដើរចូលក្នុងផ្ទះទាំងស្នាមញញឹមដូចមនុស្សឆ្កួត ធានាបានថា គេដេកយល់សប្តិឃើញម៊ែលី ទៀតប្រាកដណាស់។

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????