// ១ឆ្នាំក្រោយមក //
« សូមជៀសផ្លូវមួយ! សូមជៀសផ្លូវៗៗ » សម្លេងស្រែកកោកកាករបស់កងកម្លាំងអង្គរក្សនិងសន្តិសុខនៅព្រលានយន្តហោះស្រែកខ្លាំងៗទៅកាន់ក្រុមរបស់អ្នកគាំទ្រដែលមករង់ចាំទទួលអាយដល របស់ពួកគេត្រលប់មកកាន់ស្រុកកំណើត។
ពេលនេះកេរ្តិ៍ឈ្មោះរបស់ក្រុម moonchild មានភាពល្បីល្បាញជាខ្លាំងគួរឲ្យកត់សំគាល់ ហើយពួកគេបង្ហាញខ្លួនតែមួយឆ្នាំប៉ុណ្ណោះ បានឪកាសវាយលុកទីផ្សារនៅបរទេសបានយ៉ាងងាយ និងមានការឈ្នះពានរង្វាន់ច្រើនដងផ្ទួនៗគ្នាទៀតផង ចំណែកឯការងារវិញ គឺមានហូហែរដល់ថ្នាក់កាលវិភាគរៀបចំដល់ឆ្នាំក្រោយក៏មិនទាន់អស់ផង។ បើសិននិយាយពីការថតស្ពតវិញ ប្រេនធំៗតែងតែទាក់ទងមកជាប់បណ្តាក់គ្នា សមាជិកខ្លះកាន់ប្រេនរហូតដល់ទៅ៣ប្រេន ៤ប្រេនក៏មានដែរ។ ព្រោះតែសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ពួកគេ និងការរៀបចំការងាររបស់ក្រុមការងារបុគ្គលិកទាំងអស់ ទើបក្រុមពួកគេបានល្បីល្បាញ មានហ្វេនជុំវិញប្រទេសបែបនេះ។« ឆាប់ចូលទៅ! តោះចេញឡាន! »
« អ្ហឹមងងុយណាស់! »
« អីយ៉ា! បងដណ្តើមខ្នើយខ្ញុំទៀតហើយ! »
« កុំឈ្លោះគ្នារំខានយើងដេកណាស់! »
« អេបងឯងធ្វើអីហ្នឹង? មើស៎ខ្ញុំញាំដែរ! » កម្លោះៗ៧នាក់នៅក្នុងឡាន និយាយជជែកគ្នា ដោយជិះលើគ្នា ខ្លះដេកលើគ្នាក៏មានដែរ ខ្លះទៀតដណ្តើមនំគ្នាញាំ។ នេះហើយជាសមាជិកទាំង៧នាក់របស់ក្រុម moonchild ត្រូវបានគេឲ្យរហស្សនាមថា ក្រុមបរុសដែលមានស្នេហ៍ខ្លាំងបំផុត។ ព្រោះម្នាក់ៗមានរូបសង្ហារ និងទាក់ទាញមិនចាញ់គ្នាទេ។« ថេថេ កំពុងមើលអី? » មីនឆុន ជាកូនពៅក្នុងក្រុម និយាយឡើងដោយងើបខ្លួនពីភ្លៅ គីម ប៊ឺយ៉ុន ជាមេក្រុម ឈ្ងោកមើលទូរស័ព្ទដៃថេថេ ដែលមើលព័ត៌មានរបស់ អ៊ីន ម៊ែលី បានសម្រេចការងារជាពិធីករនីដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន សារព័ត៌មានធំលំដាប់លេខ១នៅអាមេរិក។
« ឈប់មើលព័ត៌មានអ្នកស្រីប្រធានអ៊ីនទៅ! ឮPD ថាគាត់មិនមកកូរ៉េវិញទេ! » មីនឆុន ស្រដីដោយអង្អែលខ្នងថេថេតិចៗ។« ទោះគាត់មិនមកកូរ៉េ តែគាត់នៅតែជាប្រធានរបស់ពួកយើងដដែរ ការងារដែលយើងធ្វើសុទ្ធតែឆ្លងកាត់គាត់សម្រេចចិត្តមុនសិនទើបអ្នកចាត់ការក្យូ ទម្លាក់ឲ្យពួកយើងធ្វើ! » គីម ប៊ឺយ៉ុនដែលគេងគ្របភួយតុក្កតានោះ និយាយឡើងធ្វើឲ្យគ្រប់គ្នាងាកមើលគេយ៉ាងភ្ងាក់ផ្អើល។
« បានន័យថាគាត់ធ្វើការនៅក្រុមហ៊ុនយើងដដែរមែនទេបង? » ជុង សុងគី« ហើយហេតុអីពេលប្រជុំមិនឃើញគាត់? » យ៉ុនហ្គូ
« ព្រោះជារឿងសម្ងាត់របស់ក្រុមហ៊ុន! ហីយ៉ាពួកឯងហាមប្រាប់អ្នកផ្សេងទៀតឲ្យសោះប្រយ័ត្នអ្នកចាត់ការក្យូ រករឿង! »
« អិញ្ចឹងទើបអ្នកចាត់ការក្យូ ខ្មើតណាស់ការពិតជាកូនចៅរបស់អ្នកស្រីប្រធានអ៊ីនសោះ! » ហ្យុងហ៊ុន និយាយហើយសើចតិចៗ
«បងដឹងមកពីណា? » ថេថេ សួរទាំងស្ងួតបំពង់ក មានអារម្មណ៍ញាប់ញ័រ បេះដូងលោតឌុកដាក់ៗ នេះប្រហែលជាដំណឹងល្អសម្រាប់គេហើយ ព្រោះមួយឆ្នាំមកនេះ គេផ្ញើរសារទៅនាងរាប់រយសារតែនាងមិនដែលតបគេសូម្បីតែមួយ។« ថ្ងៃមុនពេលលោកអគ្គនាយកហៅបងទៅជួប! គាត់និយាយថាការងារដែលអ្នកស្រីប្រធានអ៊ីន រៀបចំគឺធ្វើតាមគម្រោងដូចដើម! ហើយនៅលើក្រដាសប្រជុំបីខែមុន អក្សរលើក្រដាសជាអក្សររបស់អ្នកស្រីប្រធាន ដែលអ្នកចាត់ការថាជាអក្សររបស់គាត់នោះ! »
« អីយ៉ាងបងឆ្លាតមែន! » មីនឆុន សរសើរគេហើយយកមុខទៅននៀលលើទ្រូង គីម ប៊ីយ៉ុនតិចៗ។« ដូច្នេះបានន័យថាកន្លងមក យើងធ្វើការជាមួយអ្នកស្រីប្រធានអ៊ីនរហូត តែគាត់មិនបង្ហាញខ្លួនហើយស្នាដៃល្អៗទាំងអស់ក៏ធ្លាក់លើអ្នកចាត់ការក្យូ? » យ៉ុនជី ដែលជា ជាសមាជិកអាយុច្រើនជាងគេ និយាយឡើង ដៃវិញបេះផ្លែក្រូចបញ្ចុកមីនឆុន។
« ដណ្តើមមុខមាត់គេហើយនៅខ្មើតទៀតយ៉ាប់ណាស់! »
« យ៉េសប្រូ! » មេក្រុមឆ្លើយទាំងញាក់ចិញ្ចើមតិចៗ រួចមសម្ងំគេងបន្ត។មកដល់ក្រុមហ៊ុនភ្លាម គ្រប់គ្នាប្រញាប់ទៅដម កន្លែងស្នាក់នៅរបស់ពួកគេ ដើម្បីសម្រាកតែថេថេ ខុសគេបានទៅអគារធ្វើការហើយ ទៅរកជីមីន ដើម្បីសួរពីរឿងនេះ។
« សួស្តី! ខ្ញុំមកជួបលោកអគ្គនាយកផាក! » នាយកម្លោះនិយាយប្រាប់លេខាដែលនៅមុខបន្ទប់របស់ជីមីន។ នាងក៏អនុញ្ញាតឲ្យគេចូលទៅខាងក្នុង។« មានការអីរកខ្ញុំឬ? » ជីមីន ងើបមុខពីអេក្រង់ថេបលែតសួរនាយកម្លោះដែលមានមុខមាត់ដូចមិត្តសម្លាញ់របស់ខ្លួន។ និយាយតាមត្រង់ គេនៅភាន់ភាំងម្តងៗ ពេលឃើញគេបង្ហាញខ្លួនដោយចរិតមិនគោរពគេជាមេកើយ។
« សុំទោសដែលខ្វះការគួរសម! តែខ្ញុំមកទីនេះចង់បញ្ជាក់រឿងមួយ!» ថេថេ និយាយហើយយកទូរស័ព្ទ បង្ហាញអក្សររបស់ម៊ែលី នៅក្នុងការប្រជុំកាលពីបីខែមុនដាក់លើតុសួរគេ។« គាត់នៅធ្វើការជាមួយពួកខ្ញុំនិងមើលថែពួកខ្ញុំមែនទេ? »
« ឯងដឹងមកពីណា? »
« ហេតុអីគាត់គេចមុខពីពួកយើង? »
« ចុះឯងមានធ្វើអីឲ្យនាងត្រូវគេចមុខពីឯងដែរទេគីម ថេថេ?? »
« ខ្ញុំ....ខ្ញុំ...» គេទាក់ទើរនៅក្នុងការនិយាយពាក្យក្នុងចិត្ត ឬក៏នាងគេចមុខពីគេព្រោះតែរឿងនៅយប់នោះ??__________
ឆ្លើយមើល៎

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????