抖阴社区

                                    

        « ការប្រជុំថ្ងៃនេះខ្ញុំចង់និយាយពីកាលវិភាគរបស់ហ្វាមី និងវ៉ូប៊ីន! » នាងនិយាយហើយចុចស្លាយបង្ហាញពីគម្រោងរបស់នាងទៅកាន់គ្រប់គ្នា ហើយពួកគេពិតជាពេញចិត្តណាស់ លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលមិនពេញចិត្តហើយប្រឹងជំទាស់ តែវាគ្មានប្រសិទ្ធភាពទេ គ្រប់គ្នាពេញចិត្តជាមួយផែនការដែលម៊ែលី រៀបចំឡើង ដោយសារតែអាចទុកចន្លោះឲ្យតារាពួកគេមានពេលសម្រាកគ្រប់គ្រាន់។

      « ត្រឹមជាក្មេងស្រករក្រោយចូលធ្វើការតាមខ្សែរ បានត្រឹមតែអួតក្តែងៗ យើងចាំមើលថ្ងៃនាងរលំរលាយ យើងនឹងសើចឲ្យជ្រុះធ្មេញ! » អ្នកចាត់ការចាស់ និយាយឌឺដងឲ្យម៊ែលី ក្រោយការប្រជុំចប់។ នាងតូចញញឹមញញែម ឆ្លើយឆ្លងជាមួយគាត់វិញដោយមិនកោតក្រែងខ្លាចរអារឡើយ។
        « ប្រហែលជាត្រូវចាំដល់លោកអាយុចំណាស់ដែលធ្មេញលោកជ្រុះដោយខ្លួនឯងហើយ! »
     « នាងកុំមានអំនួតពេក! »
     « ត្រូវហើយខ្ញុំអួត! ព្រោះខ្ញុំមានសមត្ថភាពពេញខ្លួន នេះត្រឹមតែការងារដំបូងអាចដណ្តើមការងារមនុស្សចាស់ជំនាន់ដើមដូចលោកបាន សង្ស័យថាបន្តិចទៀត ខ្ញុំអាចនឹងបញ្ចូនលោកទៅកាន់កន្លែងអនាម័យផងក៏មិនដឹង ព្រោះតែខួរក្បាលចាស់ទៅ ឆាប់ស្ពឹកបែបនេះ ប្រហែលធ្វើការបានត្រឹមតែជាអ្នកជូតឥដ្ឋ ឬក៏លាងបង្គន់! » កែវភ្នែកនាងសម្លក់គាត់ស្ទើរជ្រុះចេញមកខាងក្រៅ ចំណែកបបូរមាត់ញញឹមផ្អែមជាប់មិនលែង។

       នាងពេលនេះគឺឆ្នាស់ មិនឲ្យអ្នកណាជាន់បានដោយងាយៗឡើយ ។  និយាយចប់ នាងក៏ចាកចេញទៅមុន ហើយបានដើរកាត់បន្ទប់ហ្វឹកហាត់ ដែលនឹងមានការប្រលងជ្រើសរើសក្រុមតារាចម្រៀងប្រុសថ្មី។

ម៊ែលី ដើរមើលដោយដំណើរយឺតៗ ឃើញថាក្មេងប្រុសទាំងនោះប្រឹងប្រែងហាត់ណាស់ ហើយនាងចាប់អារម្មណ៍ក្មេងប្រុសម្នាក់ដែលគេមាឌតូចដូចមនុស្សស្រី រហ័សរហួន សកម្មជាងគេនៅក្នុងក្រុម ធ្វើឲ្យនាងតាមមើលមិនព្រេចភ្នែក។
       « ក្មេងប្រុសពាក់អាវលេខ៨នោះឈ្មោះអី? » នាងសួរទៅជំនួយការរបស់ខ្លួន ដែលឈរនៅក្បែរ។
       « គេឈ្មោះថា គីម ថេថេ! មកពីដេហ្គូ! អាយុ១៧ឆ្នាំ គេជាបេក្ខជនដំបូងដែលដាក់ពាក្យនៅក្រុមហ៊ុនពួកយើង! គេមានសមត្ថភាពណាស់! » ម៊ែលី ឈរមើលគេពីក្រោយខ្នងដោយមិនព្រេចភ្នែក រូបរាងគេ ឈ្មោះគេ សូម្បីតែសក់ ក៏ស្រដៀងនឹងមនុស្សម្នាក់ដែរ។ បេះដូងដែលខានលោតញាប់ជាយូរ ក៏ស្រាប់តែធ្វើការកន្ត្រាក់មួយទំហឹង ពេលដែលគេបែរមុខចំមុខនាង។ ស្នាមញញឹមមួយនេះ កែវភ្នែកថ្លាយង់មួយគូរនេះ វាដូចគ្នាណាស់ ។

       « អ្ហឹក... ថេយ៍... អ្ហឹក...» ម៊ែលី ទន់ជង្គង់ដួលព្រិប ពេលដែលបានប្រសព្វភ្នែកជាមួយគេចំៗ ដែលហាក់បីដូចជាការយល់សប្តិ។ នាងខានឃើញគេញញឹមបែបនេះយូរហើយ វាប្រៀបដូចគេបានផុសឡើងនៅចំពោះមុខនាងស្រស់ៗ។

      « អ្នកស្រី! អ្នកស្រីមិនអីទេមែនទេ? » ជំនួយការស្រី រហ័សត្រកងនាងជាប់ ដោយហៅស្មារតីម៊ែលី មកវិញ។ នាងក្រមុំលើកដៃចង្អុលទៅមនុស្សនៅក្នុងកញ្ចក់ដែលស្តាប់អ្នកខាងក្រៅមិនឮ ប្រអប់ដៃនាងញ័រទទ្រើក បបូរមាត់ហាក់បីជាប់គាំង ព្រោះរូបភាពរបស់គេនៅចំពោះមុខនាងស្រស់ៗណាស់។
        « អ្នកស្រីប្រធាន...‌! » ម៊ែលី ដកដង្ហើមកាន់តែខ្សោយៗហើយក៏បិទភ្នែកលែងទទួលយកអ្វីទាំងអស់។
      « ជួយផង..! អ្នកស្រីប្រធានសន្លប់ហើយ! » ជំនួយការស្រែកខ្លាំងៗ ហើយគ្រូបង្វឹកនៅក្នុងបន្ទប់ហ្វឹកហាត់ក៏ចេញមកជួយយកអាសារពួកនាងទាំងពីរ។ រីឯកូនសិស្សដែលហ្វឹកហាត់ក៏រត់មកមើលដែរ។
      « ឆាប់ខលហៅឡានពេទ្យមក! » សម្លេងជំនួយការរបស់ម៊ែលី ស្រែកឡើងដោយដៃដកប្រេងខ្យល់មកយកទៅញីលាបលើថ្ងាស់នាងតូច។ គ្រូបង្វឹកក៏ខលហៅឡានពេទ្យ ដោយញ័រដៃទទ្រើក។

________
អានរួច ខមិនផងណា៎🎀💕

???????????????????? | ?????????? |Where stories live. Discover now