抖阴社区

                                    

   គេចូលក្នុងបន្ទប់គេង ដែលមានបិទរូបម៊ែលី ពេញបន្ទប់ ។ នាងមិនមែនជាតារាទេ តែនាងល្បីមិនចាញ់តារាឡើយ ហើយអ្នកការសែតក៏ចូលចិត្តតាមប្រមាញ់រូបនាង ព័ត៌មានរបស់នាង ដើម្បីយកទៅសរសេររកលុយផងដែរ។ អាចថាម៊ែលី ជាបុគ្គលល្បីនិងមានឥទ្ធិពលក្នុងសង្គមនេះ ព្រោះគណនីអ៊ីនស្តាក្រាមរបស់នាងមានអ្នកតាមដានរហូតដល់ទៅ 56M follower ឯណោះ ហើយនាងមិនសូវផុសរូបប៉ុន្មានទេ មានតែ១៥រូបប៉ុណ្ណោះ ហើយសុទ្ធតែជារូបថតជួបជុំជាមួយគ្រួសារជីមីន ចំណែករូបនាងផុសតែម្នាក់ឯងវិញណា អូហូយយយ! អ្នកឡាច និងខមិនរាប់សែននាក់ ។

        នៅក្នុងបន្ទប់របស់ថេថេ មានរូបម៊ែលី គ្រប់សកម្មភាព នាងទៅទីណា ចូលរួមកម្មវិធីអី ទៅប្រទេសណាខ្លះ ផុសរូបជាមួយនរណាខ្លះ គេព្រីនបិទពេញបន្ទប់។ មនុស្សភាគច្រើនវក់នឹងតារា តែគេវក់ជាមួយប្រធានចាត់ការ គ្រប់គ្រងតារាទាំងអស់ក្នុងផលិតកម្មនៅក្នុងក្រុមហ៊ុន ហើយ នាងក៏ជាអ្នកជំនួញ សហគ្រិនម្នាក់ដែលជោគជ័យផងដែរ។  បែបនេះហើយទើបគេឈ្លក់វង្វេងជាមួយនាងខ្លាំងដល់ថ្នាក់យកអនាគតមកផ្សារភ្ជាប់ជាមួយនាង។
    « ញាំទឹកដោះគោហើយឆាប់ចូលគេងណាចៅ! » លោកយាយកាន់ទឹកដោះគោមួយកែវដាក់លើតុចៅប្រុស ហើយចូលទៅក្បែរថេថេ គេញញឹមឪបលោកយាយយ៉ាងណែន ចាប់ផ្តើមនិយាយរឿងដែលជួបម៊ែលី ថ្ងៃនេះប្រាប់លោកយាយ ដោយគេនិយាយផងញញឹមផង ធ្វើឲ្យលោកយាយញញឹមតាម គាត់ដឹងទាំងអស់ថាគេចូលចិត្តហើយគាំទ្រម៊ែលី ណាស់ តែងតែប្រាថ្នាពេលធំឡើងក្លាយជាមនុស្សជោគជ័យដូចម៊ែលី។
   « រាត្រីសួស្តីលោកយាយ! » ថេថេ ជូនលោកយាយទៅកាន់បន្ទប់គេងរបស់គាត់ហើយថើបគាត់មួយខ្សឺតរួចទើបទៅបន្ទប់គេងរបស់គេសរសេរកំណត់ហេតុចូលសៀវភៅទាល់តែចប់ទើបចូលគេង។

// ព្រឹកឡើង //

     ម៊ែលី រៀបចំខ្លួនទៅធ្វើការដូចសព្វដង ចំណែកអ្នកបម្រើក៏រៀបចំអាហារពេលព្រឹកជូននាងក្រមុំ តាមតួនាទី។ ពេលរាងតូចដើរដល់តុអាហារ បម្រើក៏ដួសបាយដាក់ចានឲ្យមិនចាំបាច់នាងហាមាត់ប្រាប់។
    « កាលពីយប់មិញអ្នកនាងមកផ្ទះវិញម៉ោងប៉ុន្មានដែរចាស៎? នាងខ្ញុំនៅចាំផ្លូវរហូតដល់គេងលក់តែម្តង! » ស្រីបម្រើដែលនៅមើលថែម៊ែលី តាំងពី១០ឆ្នាំមុនមកដល់ពេលនេះ នាងនៅតែធ្វើការឲ្យត្រកូលគីម ដដែរ។
   « យប់មិញខ្ញុំទៅហាងអាហារ ពេលរាំងភ្លៀងហើយមកវិញម៉ោង១០យប់! លើកក្រោយបងជេន មិនបាច់រង់ចាំខ្ញុំទេ បងទៅសម្រាកចុះ! ហើយបើបងមិនស្រួលខ្លួនទៅសម្រាកទៅបង ចាំឲ្យក្មេងៗធ្វើជំនួសបងចុះ! » នាងញញឹមស្រទន់ដាក់ជេន ព្រោះនាងបារម្ភពីជេន ដូចគ្នា។ ពួកនាងមើលថែគ្នាទៅវិញទៅមក ស្រលាញ់គ្នាដូចបងប្អូន តាំងពីថេយ៉ុងស្លាប់ទៅ ជេនតែងតែមើលថែម៊ែលី រាល់ថ្ងៃនៅកំដរ ឲ្យជាកម្លាំងចិត្ត នៅក្បែរមិនឲ្យនាងឯកា រហូតក្លាយជាទម្លាប់ដែលពួកគេបារម្ភពីគ្នា។
    « ខ្ញុំមិនអីទេអ្នកនាងតូច! ចាំខ្ញុំទៅរៀបចំអាហារពេលថ្ងៃត្រង់ជូនណា៎! »
    « ចាសបង! » ម៊ែលី ញញឹមញាំអាហារពេលព្រឹកអស់ ក៏លាជេន ទៅក្រុមហ៊ុន ដោយជេន ក៏ធ្វើការរបស់នាងបន្ត។

???????????????????? | ?????????? |Where stories live. Discover now