// ក្រុមហ៊ុន //
« អ្នកស្រីប្រធានមកហើយ! ! »
« ពួកឯងមេខ្លាមកហើយ! » បុគ្គលិកនៅជាន់ក្រោមស្រែកប្រាប់គ្នា ហើយប្រញាប់រៀបចំខ្លួនឲ្យរៀបរយមានសណ្តាប់ធ្នាប់ ព្រោះម៊ែលី តែងតែដើរឆែកអូហ្វីសបុគ្គលិកគ្រប់ផ្នែក រហូតបុគ្គលិកទូទាំងក្រុមហ៊ុន ដាក់រហស្សនាមឲ្យនាងថាជា " មេខ្លា" នៅក្នុងក្រុមហ៊ុននេះអ្នកណាក៏ខ្លាចម៊ែលី ចាប់កំហុសដែរ ព្រោះបើនាងចាប់បានថាមានកំហុសអ្វីមួយកើតឡើង នាងមិនខ្វល់ទេថាជារឿងអចេតនា ឬក៏ចេតនាក្តី នាងត្រូវពិន័យពួកគេតាមច្បាប់របស់នាង ជួនកាលត្រូវបណ្តេញចេញក៏មានដែរ។
« អរុណសួស្តីអ្នកស្រីប្រធាន! » បុគ្គលិកនាំគ្នាឈរគោរពនាងក្រមុំ ដោយឈ្ងោកមុខចុះបែបមនុស្សមានពិរុទ្ធ។
« ឯងទៅបន្ទប់ខ្ញុំ! » បបូរមាត់លាបក្រេមក្រហមស្រាល ក្នុងឈុតពណ៍ប្រផេះនិងខ្មៅ និយាយដោយកាន់ប៊ិកចង្អុលទៅបុគ្គលិកស្រីម្នាក់ដែលមានឬកពារញញើតញញើមជាងគេជាងឯង។
« ចា...ចាសអ្នកស្រីប្រធាន! » នាងក្រមុំជាបុគ្គលិកថ្មី ឆ្លើយតបទាំងបែកញើសពិនគ្រាប់ពោត ព្រោះក្នុងដៃនាងមានថង់អាហារដែលរៀមច្បងផ្ញើទិញ ហើយនាងបែរជាអ្នកទទួលកាន់វា នាំបញ្ហាដល់ខ្លួនឯង។
ម៊ែលី សម្លឹងមុខបុគ្គលិកគ្រប់គ្នា ឃើញថាគ្មានបញ្ហាអ្វីនាងក៏ដើរចូលបន្ទប់របស់នាង ដោយមានយូអ៊ី តាមពីក្រោយជាមួយបុគ្គលិកថ្មី។
« ចាំមើលៗថានាងត្រូវមេខ្លាដេញចេញដែរទេ? »
« ទើបតែចូលធ្វើការថ្ងៃទីមួយក៏ត្រូវមានកំហុសបាត់ទៅហើយ! » សម្លេងខ្សឹបខ្សៀវនិយាយដើមគ្នា បន្តល្វើយៗ ពួកគេក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួន តែហ៊ាននៅឈរយូរច្បាស់ជាបានការងារថ្មីមិនខាន។នៅក្នុងបន្ទប់ធ្វើការរបស់ម៊ែលី ឯណោះវិញ នាងក្រមុំឈរសម្លឹងកុំព្យូទ័រ មើលប្រវត្តិរូបរបស់បុគ្គលិកថ្មី ហើយរាងតូចញ័រខ្លួនឈរពីមុខនាងក៏ចាប់ផ្តើមនិយាយសុំឪកាសពីអ្នកដែលមានឋានៈជាប្រធាន។
« អ្នកស្រីប្រធានឲ្យខ្ញុំសុំទោសកុំដេញខ្ញុំចេញអីណាអ្ហឹកៗ ទុកឪកាសឲ្យនាងខ្ញុំផងហ៊ឹក...! »
« ជាបុគ្គលិកថ្មី ហ៊ានទិញរបស់មកញាំក្នុងអូហ្វីស នាងថ្លើមធំណាស់ដឹងទេ? »
« គឺពួកគាត់ផ្ញើខ្ញុំទិញឲ្យពួកគាត់អ្ហឹកៗ ខ្ញុំមិនដឹងពិតមែន! អ្នកស្រីកុំដេញខ្ញុំចេញអី! » នាងលើកដៃសំពះម៊ែលី ហូរទឹកភ្នែករហាម។
« នាងដាក់ពាក្យធ្វើការនៅទីនេះក្នុងផ្នែកអី? » ម៊ែលី ឈរពិតកៅអី យកដៃរុញវែនតាឡើងលើបន្តិចរួចឪបដៃចូលគ្នាមើលទៅកាន់បុគ្គលិកថ្មីដោយភាពត្រជាក់ស្រិប។ យូអ៊ី ដែលឈរក្បែរនារីកំសត់បានត្រឹមលេបទឹកមាត់ក្អឹកៗភ័យជំនួស តែនាងមិនបារម្ភប៉ុន្មានទេ ព្រោះនាងស្គាល់ចៅហ្វាយស្រីនាងច្បាស់ណាស់។

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????
Ep4-?????????
Start from the beginning