"បងមិនច្បាស់ទេ តែបងយល់ថាក្តៅណាស់ ហើយក៏ពិបាកទ្រាំណាស់"លឺសម្តីគេនាងតូចកាន់តែច្របូកច្របល់ហើយ
"បងមិនច្បាស់អញ្ចឹង រឿងប៉ុន្មានដែលបងច្បាស់បងក៏បានតាំងចិត្តដែរត្រូវទេ"រាងស្តើងសួរ ជេយ៍អត់ឆ្លើយឡើយគេគ្រាន់តែឱនមុខចុះ ទង្វើរគេនាងយល់ហើយ ទើបងក់ក្បាលឡើង មុននិងនិយាយ
"អត់អីទេ បងទទួលខុសត្រូវនាងទៅ ទុកឱ្យអូនជាអ្នកដើរចេញ"នាងតូចនិយាយជេយ៍ងើបមុខឡើងមុននិងតប
"អត់ទេបងមិនឱ្យអូនទៅណាទេ"
"អញ្ចឹងបងចង់ធ្វើយ៉ាង បងចង់មិនទទួលខុសត្រូវនាងមែនទេ ឬក៏បងចង់យកម្តងទាំងពីរ"
"តែអូនជាមនុស្សចិត្តចង្អៀត អូនមិនអាចប្រើប្តីរួមអ្នកណាទេ ហើយកូនអូនក៏មិនគួរមានប៉ារួមអ្នកណាដែរ បើប៉ាគេក្បត់អូនសុខចិត្តឱ្យគេមិនស្គាល់មុខប៉ា ក៏ប្រសើរជាងឱ្យគេដឹងថាប៉ាគេគឺបានក្បត់ម៉ាក់គេតាំងពីគេនៅក្នុងពោះ ព្រោះបើគេដឹងគេប្រាកដជាឈឺចាប់មិនចាញ់ម៉ាក់គេទេ"
"បងមិនឱ្យអូនទៅទេ កូននៅក្នុងពោះក៏ជាកូនបង អូនចង់នាំកូនរត់មិនបានទេ"
"ហេតុអី ពេលនេះបងរវល់មើលអ្នកផ្សេងហើយ អញ្ចឹងអូននិងកូនគួរតែនៅឱ្យឆ្ងាយ"នាងតូចផុតពីសោកសៅក៏ប្តូរមកជាការប្រកែកតវ៉ាម្តង
"បើអូនហ៊ានតែទៅ បងនិងឱ្យគេទៅវាយអាជេគមិនខាន"
"បងនិយាយឆ្គួតអីនិង ផាក ចុងសុង កុំយកអ្នកដទៃមកគម្រាមអូនឱ្យសោះ នេះជារឿងរបស់យើងមិនទាក់ទងនិងបងជេគទេ អូនពិតជាស្អប់ណាស់ អ្នកណាដែលឈ្លោះគ្នាតែរឿងឯងហើយយកជីវិតអ្នកដទៃមកលេងសើចបែបនេះ បើបងហ៊ានតែប៉ះពាល់បងជេគបន្តិច អូននិងស្អប់បងអស់មួយជីវិត អូននិងស្អប់បងដល់ដង្ហើមចុងក្រោយមិនខាន"នាងតូចនិយាយឡើងម៉ាត់ នាងសែនស្អប់ណាស់ អ្នកណាដែលមានរឿងតែគ្នាឯងបែរជាយកអាយុជីវិតអ្នកដទៃមកគម្រាមគ្នាបែបនេះ
"អូនមិនជឿក៏សាកមើលទៅ បងដឹងថាពេលដែលអូនចេញទៅអូននិងទៅរកវា អញ្ចឹងតែអូនហ៊ាចេញទៅបងនិងឱ្យគេវាយឱ្យរាងម្តង ចាំមើលអូនមានទីពឹងអីទៀត"រាងក្រាស់និយាយនាងតូចសើចចំអកឡើង

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu
Part61?
Start from the beginning