"ហាស ហា បងពិតជាល្ងង់ណាស់ខ្ញុំមិនទៅបងរកជេគទេ ហើយរឹតតែមិនឱ្យបងជេគដឹងថាខ្ញុំនៅទីណា ព្រោះបើបងជេគដឹងគាត់និងប្រាប់បង ដោយសារពេលនេះគាត់មិននៅការពារខ្ញុំទៀតទេ"នាងតូចនិយាយជេយ៍ក៏នឹកឃើញឡើង ត្រូវហើយជេគការពារនាងតូចណាស់ តែការប៉ុន្មានខែមុនជេគគឺព្រមព្រលែងដៃនាងតូចឱ្យមកគេ នាងនិយាយមានហេតុផល
"តែយ៉ាងណាវាក៏ធ្លាប់ជួយអូនអញ្ចឹងវានៅតែអាចទៅរួច"
"ណ្ហើយ បើបងមិនព្រមឱ្យអូនចាកចេញហើយ អូនមិនចេញក៏បាន អូនព្រមហើយ អូនព្រមទទួលស្គាល់ការពិតហើយថាផ្លូវមួយនេះមិនអាចបកក្រោយទេ អញ្ចឹងមានតែដើរទៅមុខត្រូវទេ"នាងតូចនិយាយរាងក្រាស់ងើបមុខឡើងញញឹមមុននិងតប
"ត្រូវហើយ ទោះបីបងត្រូវទទួលខុសត្រូវអ្នកផ្សេងតែអូនគឺសំខាន់ជាងគេក្នុងជីវិតបង"ស្តាប់សម្តីគេនាងតូចសែនចុកចាប់ ទទួលខុសត្រូវអ្នកផ្សេង នាងពិតជាទទួលយកមិនទាន់បានទេកុំថាឡើងឱ្យអង្គុយគិត
"ពួកយើងទៅងូតទឹកទៅល្អទេ ពួកយើងយំអស់ច្រើនហើយ មើលទៅមិនស្រស់ស្អាតទេ"នៅសុខៗនាងតូចក៏បបួលរាងក្រាស់ទៅងូតទឹកវាធ្វើឱ្យរាងក្រាស់ចម្លែកណាស់ រាល់ដងនាងមិនដែរនិយាយបែបនិងទេមានតែហាមឃាត់គេទៀត កុំថាឡើយបបួល នាងជាមនុស្សស្រីពូកែអៀនខ្មាសណាស់ តែគេមិនបានស្តាប់ច្រឡំទេ នាងគឺពិតជាបបួលគេមែន
"...."
"មិចក៏បងមើលមុខអូនបែបហ្នឹង បងមិនចង់ងូតទឹកជាមួយអូនទេមែនទេ ឬក៏បងចង់ទៅងូតទឹកជាមួយយូមីអញ្ចឹងមិនអីទេអូនងូតតែឯងក៏បាន"នាងតូចធ្វើជានិយាយបែបអន់ចិត្តហើយដើរគេចពីគេបម្រុងទៅងូតទឹកតែគេចាប់ដៃតូចជាប់ មុននិងនិយាយ
"អត់ទេ អ្នកណាថា បងគ្រាន់តែចម្លែកចិត្តអូនមិនដែលឱ្យបងងូតទឹកជាមួយអូនទេ តែពេលនេះ..."
"មកពីបែបនិងហើយ ទើបអូនចង់បំពេញតួនាទីជាភរិយាល្អ ដើម្បីកុំឱ្យបងទៅរកស្រីណាទៀត អូនក៏គិតដែរពេលអូនមិនរវល់ជាមួយបង បងក៏ឆ្លៀតបានមួយ ចុះបើអូនបន្តមិនរវល់ជាមួយបងរហូត បងមិនមានប្រពន្ធគជើងទៅហើយមែនទេ"នាងតូចនិយាយជេយ៍ក៏ហើយតបដោយរអៀសចិត្ត

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu
Part61?
Start from the beginning