抖阴社区

                                    

"មិនរំខានទេអ្នកនាង អញ្ចេះចុះអ្នកនាងប្រាប់មកថាអ្នកនាងបានដើរទៅណាខ្លះនិងបានស្រួលរក"

"គឺ កាលពីម្សិលមិញខ្ញុំបានដើរទៅសួននៅក្រោយផ្ទះ ខ្ញុំគិតថាវាអាចនៅទីនោះ តែខ្ញុំក៏ដើរច្រើនកន្លែងទៀត អញ្ចឹងម៉ែដោះទៅរកក្រោយផ្ទះទៅ ហើយខ្ញុំទៅមើលកន្លែងផ្សេងបើរកឃើញចាំមកជួបគ្នាល្អទេ"

"ចាស៎ អ្នកនាងបើអញ្ចឹងខ្ញុំទៅរកក្រោយភូមិគ្រឹះចុះ"

"ចា៎"នាងតូចតបស្របពេលម៉ែដោះក៏ចេញទៅ នាងតូចសម្លឹងមើលម៉ែដោះដោយការដឹងខុសតែមានតែវិធីនេះទេដែលល្អសម្រាប់នាងក្នុងការរត់ចេញ។

"អ្នកនាងមកមុខភូមិគ្រឹះធ្វើអីនេះយប់ហើយ អ្នកនាងមិនទាន់សម្រាកទេហេស"លើកនេះមិនមែនសន្តិសុខតែជាអង្គរក្សគេតែម្តង នាងតូចដូចជាពិបាកបន្តិចហើយ

"យ៉ុងសាន តើលោកជួយរកខ្សែរដៃខ្ញុំបន្តិចបានទេ ខ្ញុំបាត់ខ្សែរដៃ វាជារបស់បងជេយ៍ឱ្យខ្ញុំ អញ្ចឹងវាសំខាន់ណាស់ ខ្ញុំខ្លាចគេអន់ចិត្តបើសិនជាដឹងថាខ្ញុំទុកវាមិនបានល្អ"

"អ្នកនាងគិតថាវាជ្រុះនៅទីណាទៅ"

"គឺប្រហែលជានៅក្រោយភូមិគ្រឹះហើយ"នាងតូចនិយាយ យ៉ុងសានរាងស្ទាក់ស្ទើរ តែនាងតូចក៏និយាយឡើង

"លោកនៅមើលអីទៀត ឆាប់ទៅៗខ្ញុំនៅចាំលោកនៅខាងក្នុងបើមិនឃើញប្រាប់ខ្ញុំផងខ្ញុំនិងបានកាត់ចិត្ត"នាងតូចនិយាយ យ៉ុងសាន នៅតែស្ទាក់ស្ទើរក្នុងចិត្តតែក៏មិនអាចជំទាស់បញ្ជាចៅហ្វាយស្រីបានឡើយទើបប្រញាប់រត់ទៅរកទាំងមិនទុកចិត្តរាងស្តើងឡើយ។គ្រាន់តែគេទៅផុតនាងតូចរហ័សរកតេលេបញ្ជាមកចុចបើកច្រកហើយរត់ចេញទៅទាំងភ័យបុកពោះ នាងរត់បណ្តើរងាកក្រោយបណ្តើរខ្លាចយ៉ុងសានដឹងខ្លួនទាន់ រត់មិនប្រយ័ត្នក៏ជំពប់ជើងដួលទៅលើផ្លូវបណ្តាលឱ្យមានរបួសហូរឈាមមករហាម តែនាងតូចក៏មិនចុះចាញ់ឡើយ នៅក្រោកឈររត់ទៅមុខបន្តរហូតបានរៀងឆ្ងាយពីភូមិគ្រឹះបន្តិច ជួនពេលមានតាក់សុីមកនាងក៏បក់ដៃហៅគេមកភ្លាម

"ទៅណាដែលអ្នកនាង"អ្នកបើកតាក់សុីសួរនាងតូចក៏ឆ្លើយឡើង

"ទៅDeagu"នាងតូចឆ្លើយទាំងដង្ហក់ព្រោះហត់ ស្របនិងតៃកុងឡានក៏បើកចេញទៅតាមទិសដៅ។

ក្រឡេកមកម៉ែដោះនិងយ៉ុងសានវិញខំដើររកខ្សែរដៃអស់ពេលជាយូរតែមិនឃើញឡើយ ចំណែកស្រីតូចក៏ស្ងាត់សូន្យមិនឃើញទៅសួរនាំសោះធ្វើឱ្យយ៉ុងសានកើតការសង្ស័យឡើងក៏ប្រញាប់រត់មកមើល អ្វីដែលគេឃើញធ្វើឱ្យគេធ្លាក់ថ្លើមក្តុក ទើបប្រញាប់ហៅម៉ែដោះមកទាំងតក់ស្លុត

??????????????Where stories live. Discover now