"ពួកយើងចាញ់បោកអ្នកនាងហើយ"យ៉ុងសាននិយាយម៉ែដោះគាំងនិយាយលែងចេញ ព្រោះមិនដឹងថាព្រឹកស្អែកត្រូវបកស្រាយប្រាប់អ្នកប្រុសបែបណា។
"រឿងគឺបែបនិងណាអ្នកប្រុស"ស្តាប់ម៉ែដោះរៀបរាប់ចប់ដៃមាំក្តាប់ណែន គេមិនដែលដឹងទេ ថានាងឆ្លាតលើសពីអ្វីដែលគេគិត នៅយប់មិញ ហេតុអីគេបណ្តោយឱ្យនាងគេងម្នាក់ឯង នៅលង់ខ្លួនថានាងកំពុងស្រឡាញ់គេងើបមុខមិនរួចទៀត វាពិតជាគួរឱ្យអាម៉ាស់ណាស់ ។ចំពោះរឿងនេះបើរកនាងមិនឃើញ គេមិនទុកមុខឱ្យខ្លួនឯងទេ
"ហៅអាយ៉ុងសានមក"
"ចាស៎ អ្នកប្រុស"ម៉ែដោះនិយាយទាំងញ័រខ្លួន រឹតតែឃើញអ្នកប្រុសគេចិត្តត្រជាក់បែបនេះរឹតតែគួរឱ្យខ្លាច។
ក្រឡេកមកនាងតូចវិញ នាងប្រមូលលុយអស់ពីខ្លួនដើម្បីជិះតាក់សុីមកdeagu ។នាងគឺបានឱ្យគេជូននាងមកផ្ទះចម្ការមួយកន្លែងដែលជារបស់ប៉ានាងតែទីនេះក៏ត្រូវបានទុកចោលអស់ជាយូរហើយព្រោះតែប៉ារបស់នាងប្តូរទៅនៅខាងម៉ាក់នាងវិញ ហើយទាល់តែយូរៗម្តងទើបបានមកលេងទីនេះ តែពេលនេះនាងប្រហែលជាផ្ញើខ្លួននៅទីនេះរហូតហើយ។ផ្ទះនេះតូចល្មមនៅទីដាច់ស្រយាល ហើយស្ងប់ស្ងាត់ល្អណាស់ មានតែផ្ទះអ្នកស្រុកពីរបីផ្ទះប៉ុណ្ណោះដែលនៅក្បែរនោះហើយក៏មិនដឹងឡើយថាមានមនុស្សនៅឬក៏អត់។នាងក្រមុំចំណាយពេលពេញមួយថ្ងៃ ដើម្បីសម្អាតផ្ទះ នាងគឺមិនបានញុំាអាហារចូលពោះសូម្បីបន្តិច តាំងពីព្រឹកមកដល់ថ្មើននេះម៉ោង3ល្ងាចទៅហើយ។ស្រីតូចច្រត់ចង្កេះដែលចុករោយសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួនដោយស្នាមញញឹម។
"ស្អាតហើយ យើងអាចញុំាអីបានហើយណាកូន"នាងតូចនិយាយយកដៃអង្អែលពោះទាំងស្នាមញញឹមលាយទឹកភ្នែក សែនអាណិតខ្លួន អាណិតកូន
"ហុឹក មិនអីទេកូន មិនអីទេ ទោះអនាគតទៅកូនអត់មានប៉ាហៅនិងគេ តែម៉ាក់និងដើរតួជាម៉ាក់ផង ជាប៉ាផង ដើម្បីកូន មិនឱ្យកូនរងារទេ"នាងតូចនិយាយទឹកភ្នែកក៏ស្រក់មកម៉ាត់ៗ តើឱ្យធ្វើយ៉ាងមិចនាងអស់ភាពអត់ទ្រាំហើយ រយៈពេលដែលកន្លងទៅ វាគឺបានបញ្ជាក់ច្បាស់ថាគេមិនដែលស្រឡាញ់នាងទេសូម្បីបន្តិច អញ្ចឹងវាល្មមហើយចាកចេញពីគេដើម្បីកាត់ចិត្ត។

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu
Part62?
Start from the beginning