«ទោះពេលនេះនាងនៅស្រឡាញ់គេ តែនាងក៏ជឿជាក់ថាឃ្លាតឆ្ងាយណាយចិត្ត»នាងនិងប្រឹងគិតតែរឿងអាក្រក់ៗរបស់គេហើយស្អប់គេឱ្យបាន
"តោះកូន ពួកយើងចូលទៅក្នុងទៅ តើមានអីញុំាខ្លះសម្រាប់កូនថ្ងៃនេះ"នាងតូចនិយាយហើយដើរចូលទៅក្នុងផ្ទះបើកទូរទឹកកកទាំងញញឹម តែក៏ប្រែទឹកមុខ ពេលដែលបើកទូរទឹកកកទៅគ្មានអ្វីសូម្បីមួយគ្រាប់
"អីយ៉ា ចំមែនហើយ ផ្ទះទុកចោល ឱ្យមានអាហារនៅក្នុងទូរយ៉ាងមិច"នាងតូចយកដៃទះក្បាលបន្ទោសខ្លួនឯង មុននិងងាកមើលឆ្វេងស្តាំ ក៏ឃើញដើមដំឡូងនៅក្បែរបង្អួច នាងញញឹមឡើងមុននិងនិយាយជាមួយកូន
"ថ្ងៃនេះពួកយើងប្រហែលមានតែដំឡូងទេកូន"និយាយហើយនាងក៏ចាប់យកចបជីកដើម្បីទៅជីកដំឡូងយកមកចម្អិនដើម្បីញុំាចម្អែតក្រពះបានមួយពេល។
«ពេលយប់»
ថ្ងៃមិនយូរយប់យន់ក៏ចូលមកដល់ ក្នុងផ្ទះតូចល្មម ដែលមានតែភ្លើងទានភ្លឺតិចៗ នាងតូចអង្គុយមុខកញ្ចក់យ៉ាងស្រង៉េះស្រង៉ោចជាមួយនិងការសោកស្តាយ សម្រេចចិត្តខុសតែម្តងក៏ខុសមួយជីវិត តែយ៉ាងណានាងមិនអាចចុះចាញ់ទេ ពេលនេះនាងមិនមែនខ្លួនមួយនោះឡើយនាងនៅមានកូននៅផ្ទៃឱ្យគិតគូរ បើនាងទន់ជ្រាយអនាគតទៅកូននាងបានអី។នាងតូចអង្គុយគិតអស់ជាយូរនាងក៏នឹកឃើញដល់រូបមន្តធ្វើនំរបស់អ្នកម៉ាក់នាង ល្អណាស់ នេះជាផ្លូវចេញដ៏ល្អបំផុតហើយ។
"ឈូ"គ្រាន់តែដាក់ខ្លួនដល់លើពូកភ្លៀងក៏ធ្លាក់មកល្មម ផ្ទះចាស់ ដំបូលពុក ធ្វើឱ្យទឹកស្រក់ចុះមកស្ទើរគ្រប់កន្លែងរកតែកន្លែងជ្រកស្ទើរគ្មាន ស្រីតូចអង្គុយអោបខ្លួននៅលើពូកដោយភាពភ័យខ្លាច ព្រោះតែភ្លៀងនេះដូចជាកាចណាស់ខ្យល់ក៏ខ្លាំងៗ សម្លេងផ្គររន្ទះលាន់ឡើងមិនដាច់
«បើពេលនេះមានគេគឺល្អណាស់»ចិត្តគិតមាត់ក៏ប្រកែកឡើង
"ហុឹក ហុឹក កុំគិតពីគេ កុំគិតពីគេអី ពីថ្ងៃនេះទៅគ្មានគេទេ ឯងត្រូវរស់នៅម្នាក់ឯង អញ្ចឹងហើយ ឯងមិនត្រូវខ្លាចវាទេ"
"គេងទៅអ្វីៗនិងប្រសើរមិនអីទេ ហុឺ"ស្រីតូចដកដង្ហើមឡើងញ័រ ភ្នែកតូចសម្លឹងមើលទៅតាមបង្អួចកញ្ចក់បន្តិចក៏ប្រញាប់ងាកមកវិញមុននិងជ្រប់មុខនិងក្បាលជង្គង់គេងឱបខ្លួនយ៉ាងកំសត់
"ម៉ាក់សុំទោសណាកូន ទ្រាំរងារបន្តិចទៅស្អែកលែងអីហើយ"រាងស្តើងនិយាយជាមួយកូនទាំងញ័របបូរមាត់ព្រោះរងារ តើមិនឱ្យរងារយ៉ាងមិចបើផ្ទះលិចគ្រប់កន្លែងសូម្បីពេលនេះកន្លែងគេងក៏ត្រូវសើមអស់ដែរ។
ងាកមករាងក្រាស់វិញ បន្ទាប់ពីស៊ើបដំណឹងពេញមួយថ្ងៃដូចជាគ្មានបានផលអីសោះ គេក៏មិនទៅផ្ទះឡើយ បែរជាចូលក្លឹបផឹកឡើងស្រវឹងជោគ។បន្ទាប់ក៏កក់បន្ទាប់គេងនៅទីនោះតែម្តង។ទៅដល់ក្នុងបន្ទប់ភ្នែកស្រវាំងមើលតាមកញ្ចក់ទៅក្រៅ ឃើញច្បាស់ថាមេឃកំពុងភ្លៀង វារឹតតែធ្វើឱ្យគេនឹកដល់ស្រីម្នាក់ជាខ្លាំង វាគ្មានអ្នកណាក្រៅពីរាងស្តើងទេ គេនឹកនាងណាស់ គេទាំងនឹកទាំងបារម្ភ តើនាងរស់នៅម្នាក់ឯងយ៉ាងមិច បើនាងខ្លាចពេលមេឃភ្លៀងយ៉ាងនេះ
"លីស៊ូ ពេលនេះអូនយ៉ាងមិចហើយ អូនខ្លាចទេ"ជេយ៍និយាយឡើងយកដៃប៉ះកញ្ចក់ដែលត្រជាក់ស្រេង។នាងចេញទៅមិនយកអ្វីទៅជាប់ខ្លួនឡើយសូម្បីសម្លៀកបំពាក់ តើនាងនិងទៅនៅកន្លែងណាទៅ តើមានសុវត្ថិភាពទេ?នេះជាសំណួរក្នុងចិត្តរាងក្រាស់ គេគឺពិតជាចង់ដឹងណាស់
"ហេតុអីក៏អូនទៅចោលបង បងមិនទាន់បានប្រាប់ហេតុផលអូនទេ លីស៊ូ អូនថាបងត្រចៀកស តែអូនទេដែលត្រចៀកស ក្មេងល្ងង់ បងធ្វើបែបនេះដើម្បីតែពួកយើងនៅថ្ងៃមុខប៉ុណ្ណោះ"រាងក្រាស់និយាយរៀបរាប់ម្នាក់ឯង ទង្វើរក្បត់និងមុខហេតុអីនិយាយថាធ្វើដើម្បីពួកយើង ដូចជាមិនយល់សោះ តើពាក្យសម្តីគេមានន័យថាមិចទៅ?ហើយមានរឿងអីនៅពីក្រោយរឿងនេះ!!
"បើអូននិងកូនកើតអី មួយជីវិតនេះបងមិនលើកលែងឱ្យខ្លួនឯងទេ"ស្តាប់ពាក្យសម្តីគេចុះ តើហេតុអីគេដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹង នៅមុខកូនចៅក៏រឹងមាំសម្តែងដូចជាមានកំហឹងនិងរាងស្តើងណាស់ តែពេលនៅម្នាក់ឯងគេដូចជាកូនឆ្មាធ្លាក់ទឹក
"បងនឹកអូន បងនឹកអូនណាស់ លីស៊ូ នឹកពេលអូនរំខានបង ប្រឡែងជាមួយបង ហើយអូនតែងតែឌឺជាមួយបង និងចូលចិត្តធ្វើអីដែលបងហាម អូនពិតជានារីដែលធ្វើឱ្យបងយល់ថាជីវិតគឺពិតជាមានពណ៌ អូនជាមនុស្សស្រីដែលបរិសុទ្ធហើយជម្នះគ្រប់យ៉ាងព្រោះតែចង់បានស្នេហាមួយ តែបងអាក្រក់ដាក់អូនណាស់ ត្រឹមក្តីស្រឡាញ់មួយបងមិនអាចឱ្យអូនបាន"
"តើអូននៅទីណាទៅ?បើអូនវិលមកវិញទោះលះបង់អ្វីបងក៏ព្រម ហើយបងនិងបកស្រាយគ្រប់យ៉ាងប្រាប់អូន មិនឱ្យអូនយល់ច្រឡំបែបនេះទៀតទេ មករកបងវិញមក អូនដឹងទេ.....?"
"បាត់អូនត្រឹមមួយថ្ងៃតែបងនឹកអូនស្ទើរឆ្គួតទៅហើយលីស៊ូ"

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu
Part62?
Start from the beginning