"ចេញទៅ"ពីម៉ាត់យ៉ាងខ្លី ពីមាត់រាងក្រាស់និយាយចេញមកយ៉ាងសោះកក្រោះ
"តែខ្ញុំមិនទាន់បានជូតខ្លួនឱ្យបងទេ"នាងល្អប្រកែក ជេយ៍ក៏ស្រែកឡើងជាថ្មី
"ខ្ញុំប្រាប់ឱ្យចេញទៅនាងស្តាប់មិនបានទេហេស"ជេយ៍ស្រែកឡើងនាងល្អភ័យឡើងរួញក្បាល មុននិងដើរចេញទៅទាំងមិនអស់ចិត្ត។តាមពិតយ៉ុងសានបានប្រាប់នាងដែរ ថាមិនបាច់ តែនាងនៅរឹងទទឹង ឥឡូវមិនត្រឹមតែមិនបានជូតត្រូវគេដេញទៀត ។
«តើនាងលីស៊ូនោះល្អស្អីណាស់ណាទៅបានជាបំភ្លេចវាមិនបាន នាងពិតជាសមនិងចាកចេញពីទីនេះមែនហើយ ហើយបើនាងស្លាប់ទៀតវារឹតតែល្អ»យូមីដើរបណ្តើរគិតបណ្តើរដោយការច្រណែនឈ្នានីស នាងដូចជាធ្វើគ្រប់វិធីអស់ហើយ តែមើលទៅក្នុងចិត្តគេចំពោះនាងមានតែពាក្យថាទទួលខុសត្រូវប៉ុណ្ណោះ
"បានជូតទេអ្នកនាង"កំពុងតែមួម៉ៅផង ចេញមកក្រៅបានយ៉ុងសានសួរឌឺដងទៀត គេគឺឈរនៅមុខបន្ទប់អ្នកប្រុសគេមិនទៅណាឡើយ ឃើញយូមីជឿជាក់យ៉ាងនេះគេក៏ចង់ដឹងដូចគ្នា តែចម្លើយយូមីចេញមកធ្វើឱ្យយ៉ុងសានស្ទើរតែទប់សំណើចមិនបាន
"អត់ទេ"ស្រីល្អនិយាយហើយចុះទៅបាត់ ទុកឱ្យយ៉ុងសានសើចម្នាក់ឯង និងហើយគេប្រាប់មិនស្តាប់ គេនៅក្បែរអ្នកប្រុសគេឡើងដឹងចិត្តទៅហើយ តែមានតែពេលនេះទេដែលអ្នកប្រុសគេអាក្រក់មើលបំផុត ចេះយំ ស្រវឹងស្រា ដាច់យប់ដូចមិនមែនជាអ្នកប្រុសគេ។
ក្រឡេកមកស្រីតូចវិញ នាងអង្គុយឱបខ្លួនគេងរហូតដល់ព្រឹក ត្របកភ្នែកតូចបើកឡើងនាងមើលទៅទេសភាពជុំវិញផ្ទះដែលស្រស់ស្រាយហួសថ្លែង នាងរស់បានមួយថ្ងៃទៀតហើយ មានអីគ្មានគេនាងក៏រស់បានដែរ មិនឃើញកើតអីផង។គិតហើយស្រីតូចក៏ងើបទៅរៀបចំខ្លួនដើម្បីគិតបន្តថាគួរធ្វើបែបណា នេះជារដូវភ្លៀង នាងមិនអាចទុកផ្ទះឱ្យនៅលិចបែបនិងរហូតទេ។ស្រីតូចអង្គុយមុខកញ្ចក់ សម្លឹងមើលទៅខ្សែរកដែលជារបស់ដែលរាងក្រាស់បានឱ្យនាង តាមកញ្ចក់ ពេលនេះនាងអត់មានលុយនៅក្នុងខ្លួនទេ វាប្រហែលមានតែរបស់មួយនេះហើយ តែនាងពិតជាស្រឡាញ់វាណាស់ មិចនិងដាច់ចិត្តលក់វាទៅ តែបើមិនលក់នាងមុខតែដាច់ពោះស្លាប់ហើយ ។តែបើចាំមិនខុសគេប្រាប់នាងថាខ្សែរកមួយខ្សែរនេះគឺមានតម្លៃណាស់សម្រាប់ជីវិតគេ ហើយគេនៅនិយាយថាជឿជាក់លើនាងទៀតទើបឱ្យខ្សែរកមួយខ្សែរនេះមកនាង

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu
Part63?
Start from the beginning