"ណ្ហើយចុះ បើមាននិស្ស័យយើងនិងជួបគ្នាម្តងទៀតណា"នាងតូចនិយាយហើយក៏ដោះខ្សែរកពេជ្រនោះចេញពីក៏ ទាំងទឹកភ្នែករលីងរលោង ហើយក៏នឹកសុំទោសដល់ម្ចាស់ខ្សែរកក្នុងចិត្តដែរ
"ខ្ញុំសុំទោសណាដែលបំផ្លាញ់ទំនុកចិត្តលោក សុំទោសណាដែលសន្យាហលយធ្វើមិនបានតែខ្ញុំពិតជាចាំបាច់មែន"
"យើងមិនដាច់ចិត្តលក់ឯងទេ ហុឹក តែយើងពិតជាខ្វះខាតពិតមែនសុំទោសណា"និយាយហើយនាងតូចក៏ឡើងជិះកង់សម្តៅទៅផ្សារដែលនៅមិនឆ្ងាយប៉ុន្មាន វាជាផ្សារេបស់អ្នកភូមិម្តុំនោះ នាងមិនរំពឹងទេ ថានិងមានកន្លែងទិញពេជ្រឬអត់ព្រោះទីនេះត្រឹមជាផ្សារតូចមួយប៉ុណ្ណោះ
"នែ៎ មីនាងហាពោះប៉ុណ្ណាណី មិចក៏ហ៊ានជិះកង់ទៀតអញ្ចឹង"នាងតូចជិះមិនបានប៉ុន្មានអ៊ំស្រីក៏ស្រែកឡើងមុននិងគាត់រអ៊ូបន្ត
"ហុឹម ពិតជាមិនដឹងអីមែន សង្ស័យទៅផើមជាមួយប្រុសឈ្មោលឯណាហើយម៉ែឪដេញចេញហើយមើលទៅបានមិនឃើញមានអ្នកណាមើលថែសោះ"អ៊ំស្រីរអ៊ូឡើង ចិត្តដែលនាងតូចចង់និយាយរាក់ទាក់ដាក់គាត់ក៏រលាយសូន្យ នាងតូចទម្លាក់ទឹកមុខចុះ យ៉ាងស្រពាប់ស្រពោនមុននិងជិះទៅមុខបន្ត។ពីផ្ទះមួយទៅផ្ទះមួយតែងតែមានអ្នកស្រែកប្រាប់នាងពីរឿងជិះកង់ទាំងពោះធំនេះ តែនាងនៅតែជិះបន្តទៅមុខរហូតដល់គោលដៅ នាងតូចដើរឆ្វែលពេញផ្សារតែគ្មានអ្នកណាគេទិញពេជ្រទេ។តើឱ្យធ្វើយ៉ាងមិចទៅ នាងដូចជាអស់សង្ឃឹមហើយ កន្លែងទិញពេជ្រមានតែនៅទីក្រុងប៉ុណ្ណោះ បើនាងទៅនាងប្រឈមនិងត្រូវគេចាប់បានណាស់ព្រោះអង្គរក្សគេមានគ្រប់កន្លែង តែបើមិនទៅ....
"ណ្ហើយ ម៉ាក់សន្យាជាមួយកូនហើយមិនអូនកូនរងារទេ អញ្ចឹងទោះមានសង្ឃឹមត្រឹមមួយភាគរយថាគេចាប់មិនបាន តែម៉ាក់សម្រេចចិត្តហើយ ម៉ាក់និងយកវាទៅលក់នៅទីក្រុង"នាងតូចនិយាយហើយបកដៃហៅឡានដើម្បីធ្វើដំណើរទៅទីក្រុង។ជិះរយៈពេលប្រហែលបួនម៉ោងជាងស្រីតូចក៏បានមកដល់ទីក្រុង ស្រីតូចដកដង្ហើមចេញចូលវែងៗមុននិងសម្រេចចិត្តបើកទ្វារចេញពីក្នុងឡានដោយការប្រុងប្រយ័ត្ន នាងងាកមើលឆ្វេងស្តាំមុននិងរត់ទៅសម្តៅផ្សារទំនើបទាំងសម្លៀកបំពាក់ពិបាកភ្នែក។គ្រាន់តែដើរចូលទៅដល់គេសម្លឹងមើលនាងគ្រប់គ្នាដូចនាងជាសត្វចម្លែក តែនាងតូចមិនខ្វល់ទេ នាងគឺគ្រាន់តែប្រញាប់ទៅកន្លែងលក់ពេជ្រហើយលក់វាឱ្យហើយៗនិងបានប្រញាប់ទៅវិញតែប៉ុណ្ណោះ។គ្រាន់តែលក់ហើយបានលុយភាពភ័យខ្លាចក៏ចូលមកដល់ ថាអីចេះខុស

YOU ARE READING
??????????????
Random????????????????? ???????? ???????????????????????????????????????????????????????????????????????????????????????????????????????????????????????? Park Jongseong ? Kim Lisu
Part63?
Start from the beginning