抖阴社区

                                    

"បងជេយ៍ ឱ្យអូនជួយបងផងបានទេ អូនមិនចង់ឃើញបងលំបាកម្នាក់ឯងទេ"នាងតូចនិយាយរៀបរាប់ទាំងទឹកភ្នែករាងក្រាស់ស្តាប់ហើយប្រញាប់តប

"អត់ទេ រឿងប៉ុណ្ណឹងមិនលំបាកទេ ដើម្បីមនុស្សដែលយើងស្រឡាញ់តើមានអ្វីដែលលំបាកនោះ ទោះឱ្យបងលះបង់ជាងនេះបងក៏មិនត្អូញដែរ"រាងក្រាស់និយាយមុននិងយកដៃជូតទឹកភ្នែកឱ្យស្រីតូចផង

"អញ្ចឹងចាត់ទុកថាបងបំពេញបំណងអូនបានទេ តាំងពីដើមមកអូនមានក្តីស្រម៉ៃមួយគឺចង់ធ្វើម្ហូបជាមួយបង ចាត់ទុកថាបងបំពេញបំណងអូនចុះបានទេ"នាងតូចនិយាយរាងក្រាស់សម្លឹងមុខភរិយារាងយូរបន្តិច គេក៏ញញឹមឡើងមុននិងងក់ក្បាលជាការយល់ព្រម

"បាន បើវាជាក្តីស្រម៉ៃរបស់អូនបងយល់ព្រម ប៉ុន្តែតែមួយថ្ងៃនិងទេណា"រាងក្រាស់និយាយបញ្ជាក់

"ចាស៎ អូនសន្យា ផុតពីថ្ងៃនេះទីអូនមិនទាមទារអីទេ"នាងតូចនិយាយទាំងរីករាយព្រោះទីបំផុតគេគឺអនុញ្ញាតហើយ

"លីស៊ូ"

"ចាស៎"

"ក្រៅពីក្តីស្រម៉ៃចង់ធ្វើម្ហូបជាមួយបង អូនមានក្តីស្រម៉ៃអីផ្សេងទៀតទេ"រាងក្រាស់សួរនាងតូចចាប់ផ្តើមរៀបរាប់

"បងមិនដឹងទេ តាមពិតអូនគឺមិនក្តីស្រម៉ៃមួយវាពិតជាធំធេញណាស់ អូនគឺព្យាយាមលាក់បងយូរហើយ ប៉ុន្តែថ្ងៃនេះបងបានជាសួរអូនទៅហើយអូនគឺមិនលាក់បងទេ"នាងតូចនិយាយវែងឆ្ងាយអូសបន្លាយរាប់រយគីឡូម៉ែត្រធ្វើឱ្យអ្នកដែលចាំស្តាប់ស្ទើរទ្រាំមិនបាន

"តើវាជាក្តីស្រម៉ៃអីទៅ នេះដល់ថ្នាក់លាក់បងផងហេស"រាងក្រាស់និយាយទាំងភ្ញាក់ផ្អើលនាងតូចញញឹមមុននិងតប

"តើបងចង់ដឹងណាស់មែនទេ"

"ប្រាកដជាចង់ហើយព្រោះបងនិងបំពេញវាឱ្យអូននោះអី"រាងក្រាស់និយាយនាងតូចញញឹមបន្តិចមុននិងតប

"ក្តីស្រម៉ៃដ៏ធំធេញរបស់អូននោះគឺ ចាប់រំលោភបង"ព្រះស្តាប់ហើយចង់គាំងបេះដូង តើនាងកំពុងនិយាយអី ខ្លួនជាស្រីនាក

"បងដឹងទេ តាំងពីរៀបការរួចមក អូនគឺត្រូវបងចាប់រំលោភរហូត អូនគឺមានកូនចិត្តមួយ ចង់ចាប់រំលោភបងវិញ ឱ្យបងដើរលែងរួចបីយប់ដប់ថ្ងៃតែម្តង ហាហា"

??????????????Where stories live. Discover now