抖阴社区

                                    

"ឃ្លុះ"និយាយចប់ក៏ត្រូវមួយក្រញ៉ស្រាលពីដៃរបស់រាងក្រាស់ខោកទៅលើនាងតូចទាំងខ្នាញ់មុននិងនិយាយឡើង

"ក្បាលខូច អូនទៅមានគំនិតបែបនិងពីណា បងពិតជារកអ្វីមកនិយាយមិនបានទេ"រាងក្រាស់និយាយដាក់ស្រីតូចដែលយកដៃអង្អែលក្បាលធ្វើមុខជូរ

"ព្រោះអូនចង់សងសឹកបងនោះអី ពេលនោះបងគឺធ្វើបាបអូនណាស់ គិតតែចាប់បង្ខំអូន ពេលខ្លះអូនគឺចង់ក្លាយជាមនុស្សប្រុស ហើយបងគឺជាមនុស្សស្រីនិងបានអូនចាប់រំលោភបងឱ្យដឹងគ្នាម្តង"

"ឥឡូវ បងនៅនិងមុខហើយ ចាប់បងរំ ទៅ បើថាពិបាកបងស្រាតខោអាវឱ្យអូនទៀតកុំឱ្យទើសទាល់នាំពិបាកអូន ប្រតិបត្តិការ"រាងក្រាស់និយាយស្រីតូចអៀនមុខឡើងក្រហមអស់
នាងថាលេងទេ មិចក៏គេនិយាយមែនបែបនេះ

"ឆ្គួត បងឯងនិយាយអីអាក្រក់ស្តាប់ណាស់"

"ក្រែងអូនចង់រំលោភបងដើម្បីសងសឹកមែនទេ"រាងក្រាស់លើកចិញ្ចើមសួរ នាងតូចចាញ់ច្រាបបង្វែររឿងភ្លាម

"ឈប់និយាយរកបងហើយ គេនិយាយលេងសោះក៏ចេះតែយកជាសាច់ការដែរ"នាងតូចនិយាយហើយក៏យកកែវលើតុទៅដាក់ចូលក្នុងទូរទឹកកកធ្វើមិនដឹង នាងគឺដូចជាធ្វើអ្វីមិនត្រូវឡើយនៅពេលនេះ

"អូនមានបញ្ហាមែនទេ ឬក៏ទូរទឹកកទំនេរពេកទើបយកកែវទៅដាក់ក្នុងទូរបែបនេះ"រាងក្រាស់និយាយនាងតូចចំហមាត់សែនខ្មាស ចំមែនហើយ នាងគឺស្រេកទឹក គិតថាបើកទូរទឹកកកដើម្បីយកទឹកមកចាក់ដាក់កែវទេហេតុអីទៅជាយកកែវដាក់ក្នុងទូរទឹកកកទៅវិញ

"អ៊ើ គឺអូន អូនច្រឡំទេ"នាងតូចនិយាយរហ័សទាញទឹកនិងកែវចេញមកចាក់ផឹកក្អឹកៗស្ទើរតែអួលទឹកទៅហើយ កាយវិការនាងរាងក្រាស់ឃើញហើយសើចញញឹមហួសចិត្ត ដំបូងឃើញថាហំហានណាស់ សុទ្ធតែចង់រំលោភគេ ដល់ពេលគេបើកដៃឱ្យរំលោភមែនទែនទៅជាវង្វេងល្មម

"អេសអូនទៅណាក្រែងថាជួយធ្វើម្ហូបបងមែនទេ"រាងក្រាស់សួរពេលនាងតូចស្រាប់តែដើរចេញ

"បងធ្វើម្នាក់ឯងទៅអូនលែងចង់ជួយ លែងចង់អីហើយ"នាងតូចនិយាយដោយការងរង៉ក់ហើយក៏ឡើងទៅបន្ទប់បាត់ ទុកឱ្យរាងក្រាស់ឯណេះសើចគ្រវីក្បាលហួសចិត្តនិងនាងជាខ្លាំង។បន្ទាប់ពីសើចអស់ចិត្តរាងក្រាស់ក៏ចាប់ផ្តើមធ្វើម្ហូប ចំណែកនាងតូចឯណេះឡើងមកដល់ខាងលើក៏ដាក់ខ្លួនគេងលើពូក មិនប៉ុន្មានក៏លក់ឈឹងព្រោះល្វើយ ណាមួយនាងមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនសោះ មួយរយៈនិងនាងដូចជាហេវហត់ចម្លែកដូចជាពេលនេះអញ្ចឹងសប្បាយជាមួយរាងក្រាស់សុខៗនាងក៏ងងឹតមុខឈឹង ហើយគ្រប់យ៉ាងក៏វិលទាំងអស់ស្ទើរតែទប់ខ្លួនមិនជាប់ទៅហើយ។

??????????????Where stories live. Discover now