抖阴社区

Ep21- ???????????????????????????18

Start from the beginning
                                    

      ប្រហែលមួយសន្ទុះធំក្រោយមក ថេថេក៏បីម៊ែលី ចេញពីបន្ទប់ទឹកដើរសម្តៅទៅសាឡុងនៅចុងគ្រែ ដោយពួកគេពាក់អាវឃ្លុំរៀងៗខ្លួន គេដាក់នាងអង្គុយថ្នមៗទើបយកកន្សែងមកជូតសក់ឲ្យនាងយ៉ាងថ្នាក់ថ្នម ដែលធ្វើម៊ែលី មិនទម្លាប់ក្នុងការមាននរណាមើលថែ នាងមិនស្រណុកចិត្តឡើង។
     « ខ្ញុំធ្វើខ្លួនឯងបាន!» នាងទាញដៃគេ ដណ្តើមកន្សែងពីដៃថេថេមកជូតសក់ខ្លួនឯង នាងមិនចង់ពឹងពាក់គេទេ មានអារម្មណ៍ថាខ្លួនឯងជាក្មេងត្រូវការការមើលថែពីឪពុក ទាំងដែលនាងអាយុបងគេដល់ទៅ ១២ឆ្នាំ ប៉ុន្តែគេមិនព្រមប្រគល់កន្សែង ឲ្យនាងទេបែរជាកាន់ស្មានាងក្រសោបឪនមកឪបថ្នមៗ ជាមួយស្នាមញញឹមស្រទន់ ផ្អែមល្អែម ដែលម៊ែលី ឃើញហើយញាប់ញ័របេះដូងណាស់ ហេតុអីក៏គេចូលចិត្តញញឹមដាក់នាងម្ល៉េះ?

   « ដឹងថាបងស្រីធ្វើខ្លួនឯង បានប៉ុន្តែខ្ញុំចង់ធ្វើ!  ខ្ញុំចង់មើលថែបងស្រី! »
  « កុំញញឹមដាក់ខ្ញុំបានទេ? ឃើញហើយមិនស្រួលចិត្ត! »
  « ហេតុអី? គ្រប់គ្នាថាខ្ញុំញញឹមស្អាតណាស់ថែមទាំងគួរឲ្យស្រលាញ់ទៀត! » គេនិយាយសរសើរពីខ្លួនឯងប្រាប់នាង ដោយងាកមុខញញឹមបញ្ចេញថ្ពាល់ក្រហាញៗសរលោងដាក់ម៊ែលី ធ្វើឲ្យនាងយកដៃសងខាងក្តោបមុខគេជាប់ទាញថ្ពាល់ថេថេលេងបន្តិច ទើបប្រលែងដៃវិញ។

  « ដឹងថានាយញញឹមស្អាត តែវាធ្វើឲ្យបេះដូងខ្ញុំលោតញាប់ខុសប្រក្រតី! »
  « ចឹងខ្ញុំនឹងញញឹមរាល់ថ្ងៃដើម្បីឲ្យបងស្រីនឹកឃើញតែស្នាមញញឹមរបស់ខ្ញុំតែម្នាក់! »
     « ក្មេងនេះ!! » គេខាំមាត់ក្នាញ់នឹងគេជាខ្លាំង ថេថេក៏ក្របួចមាត់ញញឹមហើយជូតសក់ឲ្យនាងទាល់តែស្ងួត ព្រោះគេមិនទាន់ជញ្ចូនរបស់ប្រើប្រាស់មកទីនេះទើបគ្មានម៉ាស៊ីនផ្លុំសក់។

       « ហេតុអីក៏ចេញមកនៅអាផាតមិនតែឯង? »
      « ព្រោះខ្ញុំចង់មានផ្ទះដែលទិញដោយលុយរបស់ខ្ញុំ! »
      « ចុះពេលណាលោកយាយមកនៅទីនេះ? »
     « គាត់ថាមិននៅទីនេះទេ! គាត់ចង់ប្រើជីវិតនៅក្នុងមណ្ឌលចាស់ជរាជាមួយមិត្តៗរបស់គាត់! »
    « អ្ហឹមមម! » នាងងក់ក្បាលហើយក្រោកទៅយកសម្លៀកបំពាក់មកស្លៀក ហើយក៏ដើរចេញពីបន្ទប់ផ្លាស់ខោអាវក៏ឃើញ ថេថេ កំពុងតែដូរស្រោមពូក និងប្រមូលវាដាក់កន្ត្រក។

???????????????????? | ?????????? |Where stories live. Discover now