抖阴社区

Ep37-???????????????????????????

Start from the beginning
                                    

    « បងស្រលាញ់អូនណាស់ហ្វា! អរគុណដែលជឿជាក់លើបង! » គេញញឹមឪនទៅថើបមុខប្រពន្ធមួយខ្សឺត យ៉ាងកក់ក្តៅពេញដោយក្តីស្រលាញ់ជ្រាលជ្រៅ គេមានសំណាងណាស់ដែលមាននារីល្អដូចហ្វាមី ធ្វើជាប្រពន្ធ។
   ..........
      នៅភូមិគ្រឹះគីម នាពេលយប់វិញ ម៊ែលី ដើររ៉េរងនៅក្នុងសួនច្បារក្រោយភូមិគ្រឹះ ក្នុងដៃកាន់ថូរទឹកស្រោចផ្កា តែនាងហាក់បីដូចជាគ្មានព្រលឹងក្នុងខ្លួនឡើយ។ បេះដូងនាងដូចឈឺអួលៗ ខួរក្បាលបែរគិតស្រមើលស្រម៉ៃទៅរូបភាពមួយនៅក្នុងបន្ទប់អាផាតមិន សកម្មភាពផ្អែមល្ហែមស្អិតរមួតរវាងនាងជាមួយមនុស្សប្រុសម្នាក់ ដែលក្នុងការចងចាំនាងមិនអាចបង្ហាញមុខរបស់គេបានពេញលេញ។
      « ហ្អឹម...» រាងតូចដកដង្ហើមដោយឈឺចុកដើមទ្រូង ទម្លាក់ថូរទឹកចុះមុននឹងដើរទៅអង្គុយនៅលើបង់វែងក្បែរនេះ។ នាងមានអារម្មណ៍ថាជាប់ជំពាក់ជាមួយរឿង អ្វីម្យ៉ាងដែលមិនអាចចងចាំបាន។
     « តើក្នុងខួរក្បាលខ្ញុំមានអ្វីចម្លែកមែនទេ? ហេតុអីរសាប់រសល់បែបនេះ? » បបូរមាត់នាងតូចរអ៊ូង៉ូវៗ ស្របនឹងជើងស្រឡូនដើរទៅមុខជារឿយៗហើយនាងក៏មិនបានចាប់អារម្មណ៍ដូចគ្នាដែរថានាងបានដើរមកដល់កៀនរបងផ្ទះខ្លួនឯងទៅហើយ។ 
ប្រិបបបបប!
    សម្លេងសម្រិបជើងនរណាម្នាក់បន្លឺឡើងស្របជាមួយស្រមោលងងឹតស្ទុងៗរបស់គេដែលផ្លោះរបងពីខាងក្រៅចូលក្នុងភូមិគ្រឹះគីម ទាំងយប់ក្នុងឈុតខ្មៅក្រិប។ ម៊ែលី ដែលឈរចំពីមុខជនមិនស្គាល់អត្តសញ្ញណ បើកភ្នែកធំៗ ក្នុងចិត្តគិតថាជាចោទៅហើយទើបស្រែកសួរដោយសម្លេងកាចៗ៕
    « ឯងជាចោមែនទេ?? ឆាប់ចេញទៅវិញទៅប្រយ័ត្នយើងប្តឹងប៉ូលិស!! »
« គឺខ្ញុំទេ ..» គេដោះម៉ាសនិងមួកចេញទើបអាចបង្ហាញអត្តសញ្ញណដល់នាងបាន ចំណែកម៊ែលីវិញ ឈរធ្មឹងសម្លឹងមើលគេដោយទឹកមុខភ្ងាក់ផ្អើលមិននឹកស្មានថាគេផ្លោះរបងមករកនាងទាំងយប់ឡើយ។
   « ថេយ៉ុង...» បបូរមាត់ក្រមុំពណ៍ឈូក ហើបហៅឈ្មោះបុរសស្នេហ៍គ្រាដំបូងស្រាលៗដោយបោះជំហានទៅរកគេយឺតៗ តែអ្នកខាងនោះក៏ស្ទុះមកឪបនាងណែនៗជាមុន ហើយខ្សឹបប្រាប់នាងថាគេនឹកនាងណាស់។
« ខ្ញុំនឹកបងស្រីណាស់!! »
« ថេយ៍...»
« ខ្ញុំគឺថេថេណា៎! » នាងស្រាប់តែទាញគេចេញភ្លាមៗ ហើយសម្លឹងមើលមុខដ៏សង្ហារបស់គេមិនព្រេចភ្នែកសោះឡើយ ភ្លាមនោះទឹកភ្នែកនាងក៏ស្រក់ហូរតក់ៗ លើកដៃម្ខាងខ្ទប់បេះដូងខ្លួនឯងដែលលោតញាប់ញ័ររន្ធត់ជាខ្លាំងនោះ។ 
« អ្ហឹកៗ ចេញទៅ..»
« នេះបងស្រីកើតអី? ខ្ញុំធ្វើអីឲ្យបងស្រីមិនពេញចិត្តមែនទេ?? ប្រាប់ខ្ញុំ មក!! កុំយំបែបនេះអី ពេលបងយំខ្ញុំក៏ឈឺចាប់ដែរដឹងទេ?? » ថេថេ លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់របស់ម៊ែលី ថ្នមៗ សម្លឹងមុខនាងដោយចម្ងល់ពេញទ្រូង។ នាងក៏វាសដៃគេចេញភ្លាម រួចថយក្រោយពីថេថេមួយជំហាន។
   « កុំមករកខ្ញុំទៀត! នាយមិនមែនជាគេទេ! មិនមែនឡើយ!»
   « តើមានន័យថាម៉េច?? អធិប្បាយឲ្យខ្ញុំយល់ផង! »
   « នាយមិនមែនជាគេទេ! ត្រលប់ទៅវិញទៅ! » នាងនិយាយចប់បែរខ្នងដើរចេញពីគេ តែថេថេ រត់មកពាំងពីមុខនាងជាថ្មី ចាប់ដៃម៊ែលីសួរនាងដោយភ្នែកក្រហមងាំង គេមិនយល់ថានាងចង់បានន័យថាម៉េចទេ។ ហេតុអីត្រូវប្រងើយកន្តើយបែបនេះដាក់គេ? នេះគេខុសអី?
    « ពួកយើងឈប់ទាក់ទងគ្នាទៅ! ឲ្យខ្ញុំសូមទោសផងកន្លងមកខ្ញុំជាអ្នកយល់ច្រលំដោយខ្លួនឯង! ខ្ញុំខុសដែលអូសនាយមកពាក់ព័ន្ធហើយផ្តល់ក្តីសង្ឈឹមឲ្យនាយ ព្រោះខ្ញុំគិតថានាយជាគេ ជាគូរដណ្តឹងរបស់ខ្ញុំ! ខ្ញុំសូមទោសដែលបណ្តោយឲ្យអារម្មណ៍ឆ្តួតឡប់មួយនេះធ្វើឲ្យនាយត្រូវឈឺចាប់! »
      « ....» ថេថេ លេបទឹកមាត់យ៉ាងលំបាក ពាក្យសម្តីនាងបំផ្លាញ់បេះដូងគេមិនគ្រប់គ្រាន់ទេ វាបំផ្លាញ់ដល់ខួរក្បាលរបស់គេថែមទៀត ដូច្នេះគ្រប់ពេលកន្លងមកនាងចាត់ទុកគេជាអតីតគូរដណ្តឹងរបស់នាងមែនទេ?? នាងមិនធ្លាប់ស្រលាញ់គេ ដូចគេស្រលាញ់នាងទេឬ? ហេតុអីបេះដូងនាងមិនអាចបំភ្លេចមនុស្សម្នាក់នោះបាន? តើគេព្យាយាមមិនទាន់គ្រប់គ្រាន់ទៀតមែនទេ? 

   « ត្រលប់ទៅវិញចុះ! »
« និយាយគ្នាសិន! កុំទាន់ទៅ! » ថេថេ តាំងស្មារតី ចាប់កដៃម៊ែលី អូសរាងកាយនាងមកជិតនឹងដងខ្លួនរបស់គេ ហើយសម្លឹងចំខ្សែរភ្នែករបស់នាងយ៉ាងមុតស្រួច ធ្វើឲ្យនាងក្រមុំព្រឺឆ្អឹងខ្នងខ្ងោកៗ ពេលគេខឹងបែបនេះក៏គួរឲ្យខ្លាចដែរ។ 
« បើទុកខ្ញុំជាគេម្នាក់នោះ បន្តទុកខ្ញុំជាគេទៀតទៅ! »
  « មិនបានទេ! » 
   « បើមិនអាចភ្លេចគេ ទុកឲ្យខ្ញុំរស់នៅជាស្រមោលរបស់គេទៅចុះ! »
« កុំធ្វើបែបហ្នឹង! វាឈឺ...» ម៊ែលី ទាញគេចេញ ឈរឆ្ងាយពីគេ ព្យាយាមរក្សារគំលាតពីគេ។
« សុខចិត្តឈឺ ឲ្យតែបានរស់នៅក្បែរស្រីដែលខ្ញុំស្រលាញ់! » 
« កុំធ្វើបាបខ្លួនឯងអី គីម ថេថេ! យ៉ាងណាក៏អាចមិនអាចទទួលយកបានដែរ! » 
  « ហើយរឿងរបស់ពួកយើង?? រឿងរបស់ពួកយើងកន្លងមក ចង់បញ្ចប់ដោយរបៀបហ្នឹងមែនទេ? » 
   « ..... » ម៊ែលី មើលមុខគេដោយគ្មានចម្លើយសម្រាប់ថេថេ នាងពិតជាមិនអាចបន្តទាក់ទងជាមួយថេថេទៀតទេ បេះដូងនាងហ៊ុមព័ទ្ធដោយស្នេហាចំពោះថេយ៉ុងតែម្នាក់គត់។ បើនាងទាក់ទងថេថេ ហាក់បីបំផ្លាញ់មនុស្សល្អម្នាក់អិញ្ចឹង ណ្ណើយចុះបញ្ចប់វាបែបហ្នឹងទៅ ពេលនេះមិនទាន់មានរឿងវែងឆ្ងាយ គួរតែបញ្ចប់គ្រប់យ៉ាងនៅត្រឹមនេះបានហើយ។
   « និយាយប្រាប់ខ្ញុំមកថាកន្លងមក បងមិនធ្លាប់ស្រលាញ់ខ្ញុំទេ ហើយមើលឃើញខ្ញុំត្រឹមជាស្រមោលស្នេហ៍គ្រាដំបូងរបស់បង! » ទោះចម្លើយធ្វើឲ្យគេឈឺចាប់ តែគេរីករាយនឹងស្តាប់ចេញពីមាត់មនុស្សស្រីដែលគេស្រលាញ់ យ៉ាងណាគេមិនខឹងនាងស្រាប់ហើយ។
   « វាមិនមែនជាចម្លើយល្អទេតែនេះជាចម្លើយស្មោះត្រង់! ពិតមែន! »
   « រឿងដែលកើតនៅយប់នោះព្រោះបងមើលមកខ្ញុំជាគេមែនទេ? »
   « មែនហើយ! »
   តក់....!!!
     ទឹកភ្នែកកូនប្រុសដែលមិនគិតថានឹងស្រក់ងាយៗ បែរជាសម្រក់ទឹកភ្នែកនៅចំពោះមុខម៊ែលី គេសម្លឹងមុខនាងដោយទឹកភ្នែកពេញថ្ពាល់ ហេតុអីនាងមិនអាចបំភ្លេចគេបាន? តើត្រូវឲ្យគេធ្វើអីខ្លះទើបអាចជំនួសកន្លែងរបស់គេបាន?
    « គីម ថេថេ ! បានហើយឈប់យំទៅ! » រាងតូចស្ទុះមកក្បែរ លើកដៃជូតទឹកភ្នែកឲ្យនាយកម្លោះ ស្របគ្នានឹងនាងក៏យំមិនចាញ់គេឡើយ។ នាងមិនអាចកហុកគេបានទេ ថានាងចាត់ទុកគេជាថេយ៉ុងរហូតមក នាងអាក្រក់ណាស់ នាងធ្វើឲ្យគេយំ ធ្វើឲ្យគេឈឺចាប់ម្តងហើយម្តងទៀតព្រោះតែនាង។
  « តើពេលនេះបងបារម្ភដែលខ្ញុំយំ ព្រោះខ្ញុំដូចស្នេហាគ្រាដំបូងរបស់បង ឬក៏ បារម្ភព្រោះខ្ញុំជាគីម ថេថេ? » 
  « កុំធ្វើបែបហ្នឹង!  » នាងក្រវីក្បាលពេលគេចាប់នាងជំរិតសួរ
« បងឆ្លើយមក! »
  « ជាគីម ថេថេ! ខ្ញុំមិនចង់ឃើញនាយឈឺចាប់ព្រោះខ្ញុំទេ! អនាគតរបស់នាយកំពុងតែមានពន្លឺ កុំពាក់ព័ន្ធនឹងខ្ញុំអី! ខ្ញុំមិនចង់បំផ្លាញ់អនាគតរបស់ឯងទេ! »
   « ក្តីស្រម៉ៃខ្ញុំមិនមែនចង់ធ្វើជាតារាទេ ខ្ញុំមកទីនេះដើម្បីជួបបង ខ្ញុំស្រលាញ់បង ចង់ឃើញមុខបងរាល់ថ្ងៃ ហើយខ្ញុំមិនខ្វល់ទេថាអនាគតជាតារានឹងរលាយរលត់ព្រោះហេតុផលអ្វីឡើយ ខ្ញុំដឹងត្រឹមថាខ្ញុំចង់ចួបបង ចង់នៅក្បែរបង! បើគ្មានបងខ្ញុំមិនដឹងទេថាខ្ញុំរស់ធ្វើអី! » នាយកម្លោះនិយាយរៀបរាប់ទាំងទឹកភ្នែកពេញថ្ពាល់សងខាង បេះដូងគេខ្ទេចខ្ទាំអស់ហើយ គេមិនរំពឹងអ្វីទេក្រៅពីរស់នៅជាមួយនាង តើវាហួសហេតុមែនទេ? ក្តីស្រលាញ់របស់គេចំពោះនាងជាក្តីស្រលាញ់ស្មោះត្រង់ មិនដែលមានបំណងអាក្រក់លើនាង ក្រៅពីចង់នៅក្បែរ មើលថែនាង ក្នុងនាមជាបុរសម្នាក់ ។
       « អ្ហឹកៗ ខ្ញុំខុសដែលអូសនាយមកពាក់ព័ន្ធរឿងអស់នេះ! បំភ្លេចវាចោលទៅ!  »
    « បងមិនអាចបំភ្លេចស្នេហ៍គ្រាដំបូងរបស់បងបានផង ហេតុអីឲ្យខ្ញុំបំភ្លេច? »
   ផ្លាច់....!!!
   ថេថេ ត្រូវម៊ែលី ទះមួយកំភ្លៀង ព្រោះសម្តីគេកំពុងសូកសៀតនាងហើយ។
    ត្រូវ! គេនិយាយមិនខុសទេ នាងមិនអាចភ្លេចថេយ៉ុងបាន គេក៏ធ្វើមិនបាន នាងក៏កាន់តែគ្មានសិទ្ធិប្រាប់គេឲ្យធ្វើបែបនេះដែរ។ ថេថេ សម្លឹងមុខនាងទាំងក្តីឈឺចាប់ពេញទ្រូង មិនបានខឹងដែលនាងវាយគេទេ តែខឹងខ្លួនឯងដែលធ្វើឲ្យនាងបំភ្លេចម្នាក់នោះមិនបាន។
.....

???????????????????? | ?????????? |Where stories live. Discover now