ថេថេ ងក់ក្បាលតិចៗជួយគ្រានាងមកអង្គុយនៅកៅអីខាងក្រៅបន្ទប់ ដែលអាចមើលទេសភាពនិងថ្ងៃរះជាមួយគ្នា បានយ៉ាងល្អ។ ព្រោះជាបន្ទប់វីអាយភី ទើបអាចមើលថ្ងៃរះ ថ្ងៃលិច នៅខាងក្រៅវេរ៉ង់ដាបាន ដោយមិនបាច់ចុះទៅជាន់ក្រោមៗ។
« អូនមានអីចង់និយាយជាមួយបងឬ? »
គេសួរនាងព្រមទាំងហុចកែវទឹកដោះគោមួយកែវឲ្យនាងញាំ។« សូមទោសដែលមិនបាននៅក្បែរបងពេលដែលបងត្រូវការអូន សូមទោសដែលមិនបាននៅជាមួយបងពេលដែលជូនដំណើរលោកយាយជាលើកចុងក្រោយ....»
« មិនមែន កំហុសអូនទេម៊ែល! ឈប់បន្ទោសខ្លួនឯងទៅ! គ្រប់យ៉ាងកំណត់មកហើយ... កុំយំ ហើយដាក់សម្ពាធលើខ្លួនឯងអី! »
« រឿងបន្ទាប់... ត្រូវតែរឹងមាំ ខំញាំបាយឲ្យច្រើនៗ និងប្រឹងប្រែងធ្វើការរបស់បងឲ្យល្អ! រស់នៅក្នុងជីវិតដែលល្អ អូននឹងមើលបង អបអរបងពីចម្ងាយ...»
« ម៊ែល...» សម្តីនាង គឺចង់ចាកចេញមែនទេ?? នាងចង់ទុកគេចោលឬ??« អូននឹងទៅអាមេរិក! អូនសម្រេចចិត្តទៅចួបពេទ្យនៅទីនោះ ដឹងមកថាពេទ្យនៅទីនោះពូកែៗណាស់! អូនចង់នៅមើលបងបាន 4-5ឆ្នាំទៀត! ដូច្នេះត្រូវរង់ចាំអូន រស់នៅឲ្យល្អ អូននឹងផ្ញើសារ អត់ទេផ្ញើរសំបុត្រមកកាន់បងឲ្យបានញឹកញាប់! » ទឹកមុខនាងនិយាយម៉ាត់ៗ ធ្វើឲ្យគេជឿស្លុងពិតមែនថានាងទៅព្យាបាលខ្លួន។
« ឲ្យបងទៅជាមួយទេ? »
« កុំអី! បងក៏មានការងារបងដែរ! ចាំអូនមកស៊ុបប្រាយ៍បងដោយខ្លួនឯង! ត្រូវតែមើលថែខ្លួនឯងឲ្យល្អដឹងហើយនៅ? »នាងក្រវីក្បាលតិចៗ គេនៅមានការងាររបស់គេ មានជីវិតដែលត្រូវដើរទៅមុខទៀត នាងមិនចង់ឲ្យគេយកពេលវេលាផ្តោតលើនាងទេ នាងមិនចង់ក្លាយជាមនុស្សរារាំងអនាគតរបស់គេឡើយ។
« បាន! បងមិនទៅតាមអូនទេ ហើយត្រូវសន្យាថានឹងមកវិញ! បងនឹងរង់ចាំអូន ទោះយូរ
ប៉ុណ្ណាក៏ដោយក៏បងនៅតែចាំ...»
« ពេលអូនជា អូនច្បាស់ជាកំដរបងសរសេរចម្រៀងជាមួយគ្នា! » ម៊ែលី យកដៃអង្អែលក្បាលថេថេ ញញឹមដោយអួលដើមក ទឹកភ្នែករលីងរលោង នាងសម្រេចចិត្តលើកនេះសង្ឈឹមថានឹងជាការសម្រេចចិត្តដ៏ត្រឹមត្រូវទៅចុះ។
« ថ្ងៃរះហើយ! ទីបំផុតពួកយើងបានមើល ព្រះអាទិត្យរះជាមួយគ្នាហើយ! » ម៊ែលី និយាយទាំងមុខញញឹមតិចៗ នាងកាន់ដៃគេជាប់ងាក
មុខទៅរកថេថេ ព្រមទាំងជំទើតមុខទៅថើបបបូរ មាត់ថេថេថ្នមៗយ៉ាងផ្អែមល្ហែម ចំណែកថេថេ ក៏ក្រសោបមុខនាងនិងឪបចង្កេះម៊ែល ថើបនាងតបវិញដោយសេចក្តីស្រលាញ់ខ្លាំងៗ។គេមិនដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វកើតឡើងឡើយ គេដឹងតែម្យ៉ាងថាគេនឹងស្រលាញ់នាង ស្មោះត្រង់ជាមួយនាងតែម្នាក់គត់រហូតដល់ថ្ងៃដែលគេអស់ជីវិត។ វត្តមានរបស់នាងជាកាដូអស្ចារ្យបំផុតចំពោះគេ ព្រោះតែស្រលាញ់នាង គេសុខចិត្តធ្វើគ្រប់យ៉ាងតាមដែលនាងត្រូវការ គឺការរស់នៅបែកគ្នាមួយរយៈ។
ម៊ែលី បើកភ្នែកតិចៗជាថ្មី នាងឃើញខ្លួនឯងកំពុងតែគេងឪបគ្នាជាមួយថេថេ នៅលើគ្រែអ្នកជំងឺ នាងរើបម្រះចេញពីការឪបថ្នមៗ រួចសសៀរចុះពីគ្រែ ព្រោះថ្ងៃនេះនាងត្រូវចាកចេញពីកូរ៉េហើយ។
រាងតូចស្លៀកពាក់រួចរាល់ក៏ស្ពាយកាបូបហើយដើរមកកាន់គ្រែ ឈ្ងោកថើបថ្ងាស់ថេថេមួយខ្សឺត ដៃប៉ះមុខគេថ្នមៗ ទឹកភ្នែកក៏រមៀលស្រក់តាមកន្ទុយភ្នែកតក់ៗដោយភាពឈឺចាប់ នាងមានអារម្មណ៍ថានាងខុសខ្លាំងណាស់ចំពោះគេ តែនាងគ្មានជម្រើសណាល្អជាងនេះទៀតទេ។ការកហុកជារឿងដែលឈឺចាប់ណាស់ ប៉ុន្តែការកហុកលើកនេះនាងជឿជាក់ថាជារឿងល្អបំផុតសម្រាប់ថេថេ ជាការកហុកដែលល្អបំផុតសម្រាប់បុរសម្នាក់នេះ។
« លាហើយប្រុសផ្តាច់ការរបស់អូន! អូនស្រលាញ់បងណាស់ដឹងទេ? » នាងនិយាយលាគេរួចក៏ចាកចេញទៅបាត់ ដោយបន្សល់ត្រឹមពាក្យសន្យា និងស្នាមថើបលើថ្ពាល់ដែលថេថេចងចាំដល់ថ្ងៃស្លាប់។
៦ខែកន្លងផុតទៅ!!

YOU ARE READING
???????????????????? | ?????????? |
Fantasy???????????????????????????? ??????????????????????????? ???????????????????????????????????? ???????????????????????????????
?????
Start from the beginning