ការចំណាយពេលនិយាយគ្នាលេងអស់រយះពេលកន្លះថ្ងៃហើយទីបំផុតគ្រួសារឡែនដូស្កាក៏សម្រេចចិត្តលាត្រឡប់ទៅផ្ទះវិញប៉ុន្តែលិកស្រីសាបែតបានសុំអនុញ្ញាតគ្រួសារត្រកូលឈិនផាហ្សូលយករាងតូចទៅនៅជាមួយទោះគេប្រកែកយ៉ាងណាក៏មិនបានសម្រេចហើយពេលនេះផងដែរគឺរាងងូចនឹងរាងក្រាស់ក៏កំពុងតែជិះឡានជាមួយគ្នា។នៅក្នុងឡានមានសភាពស្ងប់ស្ងាត់ព្រោះតែម្នាក់ៗមិនមានរឿងនិយាយដោយរាងក្រាស់អង្គុយលេងឆាតជាមួយនឹងសង្សាររបស់នាយចំណែករាងតូចក៏មើលទេសភាពតាមផ្លូវដែលគេមិនធ្លាប់បានឃើញកន្លងមកនេះ។"ស្ទេបឯងកុំភ្លេចទៅយកបេលឡាផង"សុងហ៊ុន ដែលស្ងាត់ជាយូរនោះក៏បន្លឺឡើងទាំងភ្នែកសម្លឹងមើលកញ្ចក់អេក្រង់ទូរស័ព្ទមិនដក
"បាទ...ចៅហ្វាយ"ស្ទេប ក៏ងក់ក្បាលទើបរហ័សផ្ដោតទៅលើការបើកបររបស់នាយបន្តវិញ
ចំណាយពេលអស់រយះពេលមួយម៉ោងទីបំផុតឡានក៏បើកមកដល់វិមានធំស្កឹមស្កៃរបស់រាងក្រាស់ដែលបានសាងសង់ដោយកម្លាំងញើសឈាមរបស់នាយខ្លួនឯងទើបអង្គក្សរួមទាំងអ្នកបម្រើនាំគ្នាមកឈរត្រៀមត្រារង់ចាំទទួលលោកម្ចាស់របស់ពួកគេ។
"ស្ទេបឆាប់បីគេយកទៅដាក់នៅក្នុងបន្ទប់របស់គេទៅ"សុងហ៊ុន ក៏ងាកមកនិយាយជាមួយកូនចៅជំនិតទើបរហ័សបោះជំហ៊ានចូលទៅខាងក្នុងឡើងទៅបន្ទប់នាយបាត់
"ម៉ែដោះកុំភ្លេចអោយអ្នកបម្រើយកវ៉ាលីទៅដាក់ក្នុងបន្ទប់អ្នកប្រុសតូចផង"ស្ទេប ថាហើយក៏ដើរចូលទៅកន្លែងរាងតូចបម្រុងនឹងលើកដៃបីគេទៅហើយស្រាប់តែពេលនោះរាងតូចក៏ដឹងខ្លួនដូចគ្នា
"អ្នកប្រុសតូចដឹងខ្លួនហើយមែនទេ!!"ស្ទេប ក៏សួរទៅអ្នកដែលងើបអង្គុយត្រង់ខ្លួនទើបគេរហ័សងក់ក្បាល
"បាទ?"ជេយ៉ុន ក៏ងក់ក្បាលចំណែកនាយស្ទេបញញឹមបន្តិចមុននឹងបើកផ្លូវអោយរាងតូចចូលទៅខាងក្នុងវិមាន
ពេលចូលមកដល់ខាងក្នុងរាងតូចក៏ត្រូវបានសំឡេងគ្រលរធំបន្លឺមកកាន់គេទោះមិនទាយក៏ដឹងថាម្នាក់នឹងជាអ្នកណាបានដែរ។
"យើងស្មានតែឯងដេកដល់អោយគេបីទៅហើយ"សុងហ៊ុន ក៏ចងចិញ្ចើមសម្លឹងមើលទៅរាងតូចទាំងឃ្នើសចិត្តទើបគេរហ័សអោនមុខចុះគេពីរក្រសឺរភ្នែកកំណាចដែលកំពុងតែសម្លឹងមើលមកនោះ

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????