抖阴社区

??????? ?????????????????????

283 55 36
                                    

*ព្រឹកថ្ងៃថ្មី*

ព្រះអាទិត្យរះឡើងបំពេញកាតព្វកិច្ចរបស់ខ្លួនឡើងលើអាកាសដាស់អស់មនុស្សក្នុងសកលលោកទទួលដឹងនូវពន្លឺដ៏ត្រចេះត្រចង់របស់ខ្លួនថានេះគឺជាពេលព្រឹកជំនួសអោយពេលយប់នាពេលប៉ុន្មានម៉ោងនេះដូចគ្នា។សត្វបក្សាបក្សីស្រែកយំទ្រហឹងអឺងកងលើផ្ទៃមេឃាហោះហើរដោយសេរីភាពមិនខ្វល់ពីរទុកលំនាពេលខាងមុខនៃអាយុជីវិតឆ្លុះតាមកញ្ចក់ចូលមកខាងក្នុងបន្ទប់វីអាយភីឯណេះវិញយើងក្រឡេកឃើញរាងតូចជាអ្នកជំងឺកំពុងអង្គុយនៅលើគ្រែមើលទៅទេសភាពក្រៅកញ្ចក់បង្អួយទាំងកណ្ដោចកណ្ដែងមិនដឹងថាក្នុងខួរក្បាលរបស់គេផ្ទុកនូវរឿងអ្វីនោះទេព្រោះគេអង្គុយនេះមិនដឹងជាដកដង្ហើមធំនឹកគិតរឿងខ្លះមើលទៅដូចជាហត់នឿយខ្លាំងណាស់ហើយ។

*ក្រាក~~~~*

"ជេយ៉ុន...នេះក្រោកហើយមែនទេ!!"ម៉ែដោះហ្វុង ដែលទើបនឹងមកពីរទិញអាហារនៅខាងក្រោមក៏ងាកទៅសួររាងតូចដែលអង្គុយនៅលើគ្រែយ៉ាងកំសត់នោះ

"បាទ!ម៉ែដោះទិញអ្វីមកខ្លះនឹង"ជេយ៉ុន ក៏ងាកទៅនិយាយជាមួយម៉ែដោះទាំងប្រឹងញញឹមប៉ុន្តែទឹកមុខរបស់គេគឺស្លេកខ្លាំងណាស់ព្រោះគេទើបតែក្អកធ្លាប់ឈាមហើយ

"ម៉ែដោះទិញបាយឆាគីមឈីនឹងបង្អែមផ្លែឈើមកអោយម្ចាស់តូចញុាំ"ម៉ែដោះហ្វុង មាត់និយាយប៉ុន្តែដៃកំពុងតែរៀបចំរបស់របរដែលទិញមកយកទៅដាក់ក្នុងទូរទឹកកកអោយរៀបរយ

"ម៉ែដោះកាលណាឈប់ហៅខ្ញុំម្ចាស់តូចទៀតទៅ"ជេយ៉ុន នេះគេមិនចង់លឺពាក្យនឹងទេមើលទៅមិនសំតម្លៃនឹងហៅឈ្មោះនោះទេ

"តែម៉ែដោះចង់ហៅ"ម៉ែដោះហ្វុង ក៏ដើរមករករាងតូចដោយក្នុងដៃមានកាន់បាយឆាមកជាមួយដើម្បីអោយរាងតូចញុាំព្រោះនេះម៉ោង៨ព្រឹកទៅហើយ

"ចុះបើគេលឺមិនស្ដីអោយម៉ែដោះទៀតហើយទេ"ជេយ៉ុន បន្លឺឡើងទាំងសម្លឹងមើលមុខគាត់ម៉ែដោះលើកដៃមកអង្អែលក្បាលគេរួចញញឹម

"ប៉ុន្តែម៉ែដោះចង់អោយម្ចាស់តូចទទួលបានពាក្យនេះមើលទៅវាសាកសម"ម៉ែដោះហ្វុង

"លើកក្រោយខ្ញុំលឺម៉ែដោះហៅទៀត...ខ្ញុំឈប់និយាយជាមួយម៉ែដោះហើយ"រាងតូចក៏ងាកមុខចេញលក្ខណៈខឹងធ្វើអោយម៉ែដោះអស់សំណើច

??????????Where stories live. Discover now