抖阴社区

??????? ?????????????????????

351 64 6
                                    

ពេលនេះរាងក្រាស់កំពុងឈរមើលគ្រូពេទ្យពិនិត្យរាងងូចដោយមានអ្នកបម្រើនាំគ្នាឈរក្បែរនេះដូចគ្នាព្រោះបារម្ភពីរម្ចាស់តូចរបស់ពួកគេដូចគ្នាចំណែករឿងនោះនាយស្ទេបក៏រៀបចំរួចហើយដែរគិតទៅទាន់ចិត្តតែម្ដងខែនេះដឹងដេកលើគំនរលុយហើយ។

"យ៉ងមិចហើយ?"សុងហ៊ុន សួរដោយសម្លឹងធ្ងន់តាមទម្លាប់របស់នាយចំណែកមុខវិញងាប់គ្មានជីវជាតិធ្វើអោយគ្រូពេទ្យរាងខ្លាចរអាបន្តិច

"ក្មេងប្រុសខាង~~~"

"ហ៊ឹម...."សម្លេងគ្រហឹមក៏បន្លឺឡើងបែបមិនពេញចិត្តពេលលឺគ្រូពេទ្យហៅភរិយារបស់ខ្លួនបែបនេះចំណែកឯចិញ្ចើមក៏ចងចូលគ្នា

"គឺ..អឺ..ម្ចាស់តូចគ្រាន់តែតក់ស្លុតនៅហេតុការណ៍ដែលបានកើតឡើងនៅចំពោះមុខប៉ុណ្ណោះ...គាត់មានផ្ទៃពោះបែបនេះអាចខ្សោយនឹងមានអារម្មណ៍ថាខ្លាចបែបនេះហើយដូច្នេះលោកម្ចាស់ធ្វើរឿងអ្វីមួយកុំអោយប៉ះទង្គិចអារម្មណ៍របស់គាត់អីខ្លាចម្ដាយនឹងកូនក្នុងផ្ទៃខ្សោយ"លោកគ្រូពេទ្យ ក៏រៀបរាប់អោយរាងក្រាស់ស្ដាប់យ៉ាងយកចិត្តទុកដាក់មើលទៅមនុស្សដូចនាយមិនសមជាចេះស្រឡាញ់អ្នកណាសោះបើមុខងាប់សម្ដីដូចជះអាចម៍ទាំងកន្ថោរបែបនេះអីវិញ

"យើងយល់ហើយ"នាយក៏ងក់ក្បាលទើបលោកគ្រូពេទ្យរៀបចំថ្នាំទុកអោយរាងតូចលេបជំនួយដល់កូនក្នុងផ្ទៃរបស់គេដូចគ្នា

"កែនជូនដំណើរភ្ញៀវ"រាងក្រាស់ក៏ងាកទៅប្រាប់ស្រីបម្រើដែលឈរក្បែរនឹងទើបនាងងក់ក្បាលមុននឹងជូនដំណើរគ្រូពេទ្យតាមបញ្ជារបស់ចាហ្វាយ

"លោកម្ចាស់ត្រូវការអោយខ្ញុំចម្អិនស៊ុបអោយម្ចាស់តូចដែលទេ!"ម៉ែដោះ ក៏សួរទៅរាងក្រាស់ពេលគ្រូពេទ្យចេញទៅផុតទើបនាយងក់ក្បាលរួចគាត់ក៏រហ័សដើរចេញទុកពេលវេលាអោយនាយនៅពីរនាក់ប្រពន្ធវិញម្ដងព្រោះគាត់អស់តួនាទីហើយ

"សុំទោសគ្រប់យ៉ាង...ជុប៎"សុងហ៊ុន ក៏ដាក់ខ្លួនអង្គុយក្បែររាងតូចទើបបន្លឺត្រចៀករបស់គេតិចៗទោះគេស្ដាប់លឺមិនលឺក៏នាយមិនខ្វល់ព្រោះអ្វីដែលនាយខ្វល់គឺសុំទោសភរិយាស្លូតត្រង់ម្នាក់នេះពីរមុនថានាយមិនមានចិត្តស្រឡាញ់គេតែពេលគេទៅចោលទើបដឹងថាខ្លួនមិនអាចបាត់គេបានចង់តែថើប ចង់តែឱបក្រសោបតែម្នាក់ឯងគិត់មិនដឹងថានាយទៅលង់ស្នែហ៍នឹងក្មេងមុខស្មឿគនេះដោយរបៀបណានោះទេ

??????????Where stories live. Discover now