រយះពេលពីរម៉ោងហើយដែលរាងតូចសន្លប់ហើយពេលនេះគេបានភ្ញាក់ដឹងខ្លួនឡើងដូចគ្នាពេលបើកភ្នែកមកក៏ឃើញក្រុមគ្រួសាររបស់គេមកដូចគ្នារិតតែពិសេសនោះគឺមិត្តសម្លាញ់របស់គេដែលបែកគ្នាជាយូរនោះពេលនេះកំពុងស្ថិតនៅទីនេះដូចគ្នា។ចំណែលរាងក្រាស់គ្រាន់តែឃើញភរិយារបស់ខ្លួនភ្លាមក៏រហ័សងើបស្ទុះទៅរកភ្លាមតែម្ដងដើរមករកគេដោយភ្ជាប់ស្នាមញញឹមទើបរហ័សអោនទៅថើបថ្ពាល់នឹងបបូរមាត់របស់គេថើរៗពោរពេញទៅដោយក្ដីស្រឡាញ់បញ្ជាក់ថានាយមានក្ដីសុខខ្លាំងណាស់។
"សឺត....ដឹងខ្លួនហើយមែនទេ?"រាងក្រាស់ក៏អោនទៅសួររាងតូចទើបគេញញឹមងក់ក្បាលមុននឹងលើកដៃជូតទឹកភ្នែកអោយរាងក្រាស់នេះប្ដីដ៏រឹងមាំរបស់គេកំពុងយំនៅចំពោះមុខគេមែនទេ
"បង...បងយំមែនទេ?"រាងតូចមិនឆ្លើយនឹងសំណួររាងក្រាស់ក៏ត្បកសួរទៅនាយវិញទាំងរដិតព្រោះតែគេនៅតែមិនទាន់មានកម្លាំងទើបរាងក្រាស់ងក់ក្បាលប្រាប់ថាគេយំពិតមែនមុននឹងអោនទៅថើបប្រពន្ធខ្សឺតៗមិនខ្ចីខ្វល់ពីរអ្នកដែលនៅខាងនោះសម្លឹងមើលទេព្រោះពេលនេះនាយសប្បាយចិត្តជាងអ្វីៗទាំងអស់
"បងរំភើបណាស់អូនដឹងទេ!អូនអស្ចារ្យណាស់ប្រពន្ធសម្លាញ់...ហឹក"រាងក្រាស់បន្លឺទាំងទឹកភ្នែកនាយប្រឹងទប់តាំងពីរឃើញកូនកើតដំបូងម្ល៉េះតែនាយមិនយំទេព្រោះនាយមិនចង់អោយគ្រប់គ្នាឃើញថានាយយំ
ព្រោះនាយនឹងយំដាក់រាងតូចដែលជាអ្នកដែលបង្កើតកូនរបស់នាយវិញនាយចង់យំអោយគេឃើញថានាយពិតជារំភើបនឹងមានសុភមង្គលជាងពេលណាទាំងអស់នាយនិយាយចប់សេចក្ដីក៏អោនទៅថើបក.រាងតូចថើរៗជ្រប់មុខយំដោយមានរាងតូចអោបខ្នងរបស់នាយលួងលោមនេះហើយជាកម្លាំងចិត្តរបស់នាយបន្ទាប់ពីរប៉ាម៉ាក់របស់នាយ។
"កុំយំណាលោកប្ដី...ហ្ហឹក...អូនគ្រាន់តែធ្វើតាមតួនាទជាអ្នកបង្កើតគេប៉ុណ្ណោះ...ហ្ហឹក"រាងតូចអោបរាងក្រាស់ពោលពាក្យលួងលោមនាយទាំងខ្លួនឯងក៏យំដូចគ្នាធ្វើអោយគ្រប់គ្នាដែលមានវត្តមាននៅទីនេះនាំគ្នាយំឡើងរហាមតាមដោយទាំងអេតមីនដូចគ្នា។

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????