抖阴社区

??????? ?????????????

403 68 21
                                    


  មួយសប្តាហ៍កន្លងផុតទៅថ្ងៃនេះក៏ជាថ្ងៃរាងក្រាស់នឹងសង្សាររបស់នាយឡើងមកប្រទេសកូរ៉េខាងត្បូងដើម្បីមករើងលេងនូវរដូវស្លឹកជ្រុះនឹងមកមើលការងារដូចគ្នាផងដែរ។ពេលនេះពួកគេទាំងពីរក៏បានមកដល់ទីក្រុងសេអ៊ូលដូចគ្នាហើយក៏កំពុងតែដើរលេងនៅខាងមុខទន្លេហានមើលគេឯងដែលកំពុងតែអង្គុយសាសងគ្នាឯខ្លះទៀតក៏ក៏មកជុំមិត្តភក្តិនឹងគ្រួសារអីបែបនឹង។

"សុងហ៊ុន...អូនចង់ញុាំស្ករសំឡី"បេលឡា អង្រួនដៃនាយពេបមាត់ហក់លោតដូចជាកូនក្មេងទារញុាំធ្វើអោយនាងហាក់អស់សំណើចឡើងមក

"អញ្ចឹងយើងទៅៗ"សុងហ៊ុន ថាហើយពួកគេក៏ដើរទៅរកកន្លែងគេលក់ស្ករសំឡីបន្ទាប់មកក៏នាំគ្នាដើរលេងជាចករើនកន្លែងទាំងមានអង្គរក្សរបស់រាងក្រាស់ដើរតាមពីរក្រោយ

ហ្គាងណាម ហ្គូ⛰️🍂🍃

  ពន្លឺទានភ្លង់ៗអុចបំភ្លឺក្នុងបន្ទប់តូចចង្អៀតដែលរាងតូចល្អិតសក់ពណ៌ទង់ដែងកំពុងតែអង្គុយចាក់ក្រម៉ាទាំងស្ងៀមស្ងាត់ទាំងដែលស្មាលនេះមនុស្សគ្រប់គ្នាចូលគេងលក់អស់ទៅហើយ។

"កូនអាប់ប៉ា...ពេលកើតមកនឹងធ្វើជាមនុស្សល្អដឹងទេ...អាប់ប៉ាមិនសូវជាមានចំណេះចេះដឹងខ្ពង់ខ្ពស់ប៉ុន្មានទេ...ប៉ុន្តែអាប់ប៉ាសន្យាថានឹងបង្រៀនកូនអោយឆ្លាតនឹងបានល្អបំផុតដែលអាចធ្វើបាន"ជេយ៉ុន លើកដៃអង្អែលពោះខ្លួនឯងនិយាយដោយកែវភ្នែកកំពុងតែបង្ហូរនូវសារធាតុថ្លាតក់ពេញផ្ទៃថ្ពាល់

"ហ្ហឹក...អាប់ប៉ាឈឺណាស់ដឹងទេ...អាប់ប៉ារងាខ្លាំងណាស់...ហ្ហឹក..."ជេយ៉ុន អង្គុយបង្ហូរទឹកភ្នែកសម្លឹងទៅមើលព្រះច័ន្ទដែលកំពុងតែរះនៅលើមេឃាបង្ហាញពន្លឺដល់គេតាមរយះបង្អួច

"តើ...ហ្ហឹក...តើថ្ងៃណាទើបខ្ញុំអាចចាកផុត..ហ្ហឹក..ពីរសេចក្ដីឈឺចាប់មួយនេះបាន...ខ្ញុំពិតជាហត់ខ្លាំងណាស់...ហ្ហឹក"ជេយ៉ុន អង្គុយនិយាយដោយលើកដៃខ្ញាំទ្រូងខាងឆ្វេងរបស់គេបញ្ជាក់ថាគេពិតជាឈឺត្រង់នឹងអួលកន្លែងនឹងវាពិតជាវេទនាខ្លាំងបំផុត

"ត្រូវហើយ...ស្អែកខ្ញុំត្រូវឡើងទៅសេអ៊ូលដើម្បីពិនិត្យផ្ទៃពោះ"ជេយ៉ុន ថាហើយក៏ដាក់ខ្លួនគេងទាំងទឹកភ្នែកដាបពេញថ្ពាល់ក្រពុំស្អាតរបស់គេ:)

??????????Where stories live. Discover now