ពេលមកដល់មន្ទីរពេទ្យរាងក្រាស់ក៏ប្រញាប់បីរាងតូចចូលទៅខាងក្នុងដោយមានពេទ្យរត់មកទទួលដោយមានគ្រែដឹកកាយដែលសន្លប់នោះចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់យ៉ាងរហ័ស។
"សុងហ៊ុនប្អូនយ៉ាងមិចហើយ?"លោកស្រីសាបែត ក៏ដើរមកទាំងញាប់ជើងសួរទាំងញ័របបូរមាត់
"គឺគេ~~~ផាច់"រាងក្រាស់មិនទាន់នឹងបានឆ្លើយសំណួរដែលម៉ាក់របស់នាយសួរផងក៏ត្រូវលោកខេលីទះកំភ្លៀងមួយដៃលឺសូរសំឡេងលាន់ពេញមន្ទីរពេទ្យដោយសារតែខឹងនឹងអាណិតរាងតូចជាមួយគ្នា
"យើងអោយឯងមើលគេ...ហេតុអ្វីក៏បណកដោយអោយមានរឿងបែបនេះចំពោះគេទៅវិញ"លោកខេលី និយាយទាំងខឹងមុខក្រហមដោយសារកំហឹងសម្លឹងទៅមើលកូនប្រុសដោយក្ដីអស់សង្ឃឹម
"ហុឹស....មានរឿងអីខ្ញុំត្រូវមើលអាក្មេងមិនបនការម្នាក់នឹង"សុងហ៊ុន បន្លឺទាំងសើចដើមក.ធ្វើអោយលោកខេលីបម្រុងនឹងហក់ទៅដល់នាយភ្លាមៗតែបានលោកស្រីសាបែតចាប់ជាប់
"ឯង...."
"បានហើយបងខ្មាស់គេក្បែរៗនឹង"លោកស្រីសាបែត ក៏ចាប់គាត់អោយអង្គុយវិញបើមិនចឹងទេពីរនាក់ប៉ាកូននឹងវៃគ្នាផ្អើលពេទ្យឥឡូវហើយ
"ខ្ញុំទៅវិញហើយ...សង្ឃឹមថាវាមិនងាប់ចុះ"សុងហ៊ុន ថាហើយក៏ដើរចេញទៅមិនងាកក្រោយដោយមិនភ្លេចបោះសម្ដីជះអាចម៍ទាំងកន្ថោរអោយលោកខេលីលឺហើយញ័រទ្រូងយ៉ាងខ្លាំង
"អូនមើលចរិកកូនរវស់អូនចុះ"លោកខេលី អង្គុយនៅកៅអីខាងមុខបន្ទប់ពិគ្រោះបន្ទាន់ដោយមិនភ្លេចលេងសម្ដីអោយប្រពន្ធដូចគ្នា
"តាមគេទៅ"លោកស្រីសាបែត ក៏ដកដង្ហើមធំទើបដាក់ខ្លួនអង្គុយក្បែរស្វាមី
"អ្នកបងជេយ៉ុនយ៉ាងមិចហើយ?"លោកស្រីហេរ៉ា ដែលទើបនឹងមកដល់ក៏រត់មកសួរទៅអ្នកដន្លងទាំងស្លន់ស្លោរពេលលឺដំណឹងថារាងតូចចូលពេទ្យបែបនេះអ្នកណាមិនភ័យ
"ពេទ្យកំពុងតែពិគ្រោះ"លោកស្រីសាបែត ចំណែកលោកស្រីហេរ៉ាលឺហើយក៏ងក់ក្បាលទើបដាក់ខ្លួនអង្គុយក្បែរនឹង
"តើមានរឿងអីទៅម៉ាក់អ៊ុំ!"លូសុី ដែលជូនម៉ាក់នាងមកក៏សួរព្រោះមិនដែលសុខៗរាងតូចមកចូលពេទ្យបែបនេះទេ

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????