*១សប្ដាហ៍កន្លងផុតទៅ*រយះពេលមួយអាទិត្យនេះវាពិតជាលឿនខ្លាំងណាស់សម្រាប់រាងក្រាស់ព្រោះនាយត្រូវប្រឈមមុខនឹងមនុស្សគ្រប់គ្នាដើម្បីរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់ទើបបង្ខំចិត្តទាំងធុញថប់។ថ្ងៃនេះដែលក៏ជាថ្ងៃអាពាហ៍ពិពាហ៍របស់កូនកម្លោះទោលរបស់ត្រកូលមានអំណាចគឺឡែនដូស្កាដែលគ្រប់គ្នាស្គាល់ជាច្រើននោះបានរៀបការជាមួយនឹងកូនពៅត្រកូលឈិនផាហ្សូល(បន្លំភ្នែក)នៅភូមិគ្រិះរបស់រាងក្រាស់ផ្ទាល់មិនបានធ្វើនៅវិមានប៉ាម៉ាក់របស់នាយឡើយព្រោះខ្ចិលជិះឡានរញ៉េរញ៉ៃច្រើន។
ពេលនេះដែលរាងក្រាស់កំពុងតែឈរទទួលភ្ញៀវដោយគ្រោងឈុតគ្រ័រហ្សេពណ៌ខ្មៅមួយឈុតនឹងមានកឹបផ្កានៅក្រប៉ាវខាងឆ្វេងដៃព្រមទាំងសក់ចូកទៅខាងក្រោយទម្លាក់បីសរសៃរមកមុខមើលទៅពិតជាសង្ហារលើសមុនទៅទៀត។ប៉ុន្តែថ្ងៃអាពាហ៍ពិពាហ៍របស់នាយគួរតែសប្បាយចិត្តតែមើលពេលនេះចុះមុខវិញដូចគេយករន្ទះបាញ់មកបាញ់ព្រោះតែមិនបានពេញចិត្តនឹងវាណាមួយក៏បារម្ភពីរសង្សារសំណព្វចិត្តដូចគ្នាខ្លាចថានាងខូចចិត្តជាមួយគ្នាផងដែរ។
"ចូលរួមអបអរផងលោកឡែនដូស្កា"អ្នកជំនាញជាច្រើនក៏ដើរចូលមកព្រមទាំងស្នាមញញឹមអបអរទៅកាន់រាងក្រាស់ដែលមុខងាប់មិនរីកនោះ
"សុងហ៊ុនថ្ងៃពិសេសមិចក៏ធ្វើមុខបែបនេះញញឹមបន្តិចទៅកុំអោយអាប់រាហសី"លោកខេលី ក៏ងាកមកស្ដីអោយកូនកម្លោះដែលធ្វើមុខងាប់នោះឃើញហើយគាត់ពិតជាទើសមែនទែន
"ខ្ញុំញញឹមមិនចេញទេ"សុងហ៊ុន ដាក់ទៅវិញផាំងធ្វើអោយអ្នកមាននាមជាឪពុកវិញធ្វើអោយគាត់ងាកទៅគ្រវីក្បាលហួសចិត្តនឹងនាយភ្លាមៗ
"បើមិនពេញចិត្ត...ពេលរៀបការហើយម៉ាក់នឹងអោយលោកមេធាវីយកក្រដាសលែងលះជំនួសអោយក្រដាសអេតាសុីវិលបាន"លោកស្រីសាបែត បន្លឺទាំងញញឹមទៅកាន់កូនប្រុសប៉ុន្តែស្នាមញញឹមមួយនឹងវាជាស្នាមញញឹមអន់ចិត្តប៉ុណ្ណោះ
"ហុឺយ...ធុញខ្លាំងណាស់"សុងហ៊ុន ក៏រអ៊ូធុញទ្រាន់
"ហុឹម...ចូលខាងក្នុងទៅកម្មវិធីជិតចាប់ផ្ដើមហើយ"សុងហ៊ុនមិនមាត់ក៏ដើរចូលទៅខាងក្នុងដើម្បីប្រារព្ធពិធីព្រោះដល់ពេលហើយ

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????