ពេលរសៀលក៏ឈានចូលមកដល់រាងតូចក៏ត្រូវបានរាងក្រាស់យកមកគេងនៅលើពូកទន់បន្ទាប់ពីរគេញុាំផ្លែរួចហើយទើបនាយបីយកមកដាក់អោយគ្រាន់តែដាក់ដល់ពូកមិនបាន៥នាទីផងក្មេងល្អិតក៏គេងលក់។ពេលនេះរសៀលទៅហើយតែគេកំពុងគេងឱបប្ដីយ៉ាងស្អិតអឹបមុខនឹងទ្រូងហាប់ណែនដែលពាក់ត្រឹមតែអាវកាក់វាលក្លៀកតែប៉ុណ្ណោះ។ចំណែករាងតូចនាយចាប់ផ្លាស់អាវដូចគ្នាគឺស្លៀកខោខ្លីនឹងអាវយឺតដៃខ្លីតែប៉ុណ្ណោះហើយពេលនេះក្មេងល្អិតកំពុងតែគេងយ៉ាងស្កប់ស្កល់ចង់អ្នកណាធ្វើអ្វីក៏គេមិនខ្ចីក្រោក។
*តុ....តុ*
"សុងហ៊ុនបើកទ្វារអោយអូនបន្តិច"បេលឡា ដែលទើបនឹងមកពីរដើរផ្សាររយះពេលមួយថ្ងៃពេញក៏ឡើងមកខាងលើគោះទ្វារបន្ទប់របស់រាងក្រាស់លាន់ផាំងៗរំខានដល់ដំណេកអ្នកដែលកំពុងតែគេងអោបគ្នានោះ
"ហុឹម...."រាងក្រាស់ងើបឡើងទាំងមមីរមមើរសម្លឹងទៅមើលទ្វាររួចក៏ងាកមកចាប់អារម្មណ៍នឹងរាងតូចដែលកំពុងតែគេយ៉ាងស្ងៀមស្ងាត់នោះទើបនាយអោនទៅថើបថ្ពាល់របស់គេមួយខ្សឺតហើយក៏ចុះទៅបើកទ្វារ
*ក្រាក.....*
"បងរវល់ធ្វើអីមិចក៏បើកទ្វារយឺតម្ល៉េះ"បេលឡា គ្រាន់តែឃើញរាងក្រាស់បើកទ្វារភ្លាមនាងក៏ចាប់ផ្ដើមរំអ៊ួយដាក់នាយភ្លែត
"អម្បាញ់មិញបងរវល់គេងទើបមិនបានលឺសម្លេងគោះទ្វារ"សុងហ៊ុន ក៏ចូលទៅអោបនាងកុំអោយគេខឹងខ្លួនទាន់
ចំណែកស្រីស្រស់ឃើញបែបនេះក៏ញញឹមខ្ចឹបព្រោះយ៉ាងណានាយនៅតែលួងនាងដដែលទោះនាងខុសយ៉ាងណាក៏ដោយក៏រាងក្រាស់នៅតែលួងលោមនឹងទទួលកំហុសនោះទាំងដែលនាយមិនបានធ្វើ។
"កុហក់អូនទេដឹង!!"បេលឡា ក៏លើកចិញ្ចើមសួររងក្រាស់ធ្វើអោយនាយអស់សំណើចឡើង
"បងកុហក់អូនតើបានប្រយោជន៍អ្វីទៅ...សឺត"សុងហ៊ុន ក៏ថើបថ្ពាល់នាងមួយខ្សឺត
"អូននិយាយលេងទេ...អញ្ចឹងពួកយ~~~~"
"អ្ហឹក...ហុឺ"បេលឡាហើបមាត់និយាយមិនទាន់បញ្ចប់ប្រយោគផងស្រាប់តែពេលនោះសម្លេងយំអណ្ដឺតអណ្ដតក៏បន្លឺឡើងធ្វើអោយនាងសម្លឹងរបស់រាងក្រាស់ទាមទារចម្លើយថានាយមានអ្វីលាក់ខ្លួនឬអត់!ចំណែករាងក្រាស់ក៏ងាកទៅមើលតាមប្រភពសម្លេងមិនខ្វល់ពីរបេលឡាដែលតាមមើលនោះទេព្រោះពេលនេះនាយងាកភ្នែកមើលទៅក៏ឃើញជារាងតូចកំពុងសម្លឹងមើលមកខ្លួនទាំងទឹកភ្នែកហូរតក់ៗតូចចិត្តតូចថ្លើមជាមួយនាយ។

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????