*ព្រឹកថ្ងៃថ្មី*ព្រះអាទិត្យរះយ៉ាងត្រចេះត្រចង់បង្ហាញខ្លួនបង្អួតមនុស្សគ្រប់គ្នាអោយឃើញពីររូបរាងរបស់គេថាអស្ចារ្យកម្រិតណាទឹកសន្សើមធ្លាក់ចុះមកលើរុក្ខជាតិតូចធំផ្ដល់សំណើមអោយពួកគេកាត់លូតលាស់មួយកម្រិតថែមទៀមវាយោបក់តាមដង្កល់ខ្យល់នាំក្លិនផ្កាដែលដុះតាមផ្លូវអោយភាយមកប៉ះនឹងចុងច្រមុះហិតក្រេបយកក្កិនវាទុកនៅក្នុងសួតដើម្បីរំសាយភាពស្មុគស្មាញចេញពីរខួរក្បាល។នៅលើភ្នំមានកូនផ្ទះតូចមួយដែលនៅតំបន់ហ្គាងណាមហ្គូដែលជាតំបន់មួយស្ថិតក្នុងចំណោមតំបន់ដែលនៅក្នុងប្រទេសកូរ៉េដូចគ្នាបើកបង្ហាញកាយក្មេងប្រុសល្អិតម្នាក់កំពុងតែអង្គុយក្អួតនៅក្នុងបន្ទប់ទឹកទាំងដែលម៉ោងស្មាលនេះគេកំពុងតែទៅរកសុីតែគេបែរជាមកក្អួតដោយសារតែចាញ់កូនសណ្ដែកដែលកំពុងតែលូតលាស់។
"អ៊ួក...អ៊ួក"សម្លេងក្អួតនៅតែបន្តជាបន្តបន្ទាប់ដោយសារតែមិនទាន់កម្សួលនៅឡើយ
"អ៊ួក...អ្ហឹម"ពេលនេះក្អួតក៏មកឈាមក៏ហូរមមតាមច្រមុះដូចគ្នាតែវាមិនមែនជារឿងចម្លែករបស់ក្មេងប្រុសដ៏កំសត់ម្នាក់នេះទេព្រោះវាបែបនឹងជារាងរាល់ថ្ងៃគេឡើងសុាំនឹងវាហើយ
"អ្ហឹក...អ្ហឹក"ជេយ៉ុន ក៏ដាក់ខ្លួនអង្គុយក្បែរចានបង្គន់យំយ៉ាងស្ងៀមស្ងាត់ព្រោះតែអាណិតនឹងវាសនារបស់ខ្លួនឯងនឹងកូនក្នុងផ្ទៃដែលកំពុងតែវិវត្តលូតលាស់ពីរមួយថ្ងៃទៅថ្ងៃ
"អាប់ប៉ាសុំទោសណាកូន...ដែលត្រូវមកអោយពិបាកជាមួយនឹងអាប់ប៉ាបែបនេះ...អ្ហឹក"ជេយ៉ុន លើកដៃរញីរញ័ររបស់ខ្លួនលើកទៅអង្អែលពោះយំកម្សួលហូរទឹកក្ដៅឧណ្ហៗដែលគ្រប់គ្នាស្គាល់ថានោះគឺជាទឹកភ្នែកដែលវាហូរចេញពីរក្ដីឈឺចាប់របស់ម្ចាស់វា
"កូនគួរតែគាត់នៅជាមួយមនុស្សល្អមិនមែនមកកើតក្នុងពោះមនុស្សអាក្រក់នឹងកំសត់ដូចអាប់ប៉ានោះទេ"ជេយ៉ុន និយាយបណ្ដើរខាំមាត់ទប់យំបណ្ដើរគេឈឺខ្លាំងណាស់តើអ្នកណាអាចជួយគេបានគេពិតជាវេទនាគេមិនចង់រស់នៅតទៀតនោះទេគេចង់បានគ្រួសារមួយដែលពេញលេញដូចគេគ្រប់គ្នាតែវាមិនអាចសូម្បីតែគិតទេវតាពិតជាដាក់ទោសគេពិតមែន

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????