抖阴社区

??????? ??????

283 63 12
                                    

ពេលព្រឹកព្រលឹមអរុណរះថ្មីព្រោះពេលនេះជាពេលព្រឹកជំនួសព្រះអាទិត្យពីរព្រះច័ន្ទបញ្ចេញពន្លឺសញ្ចាចពណ៌មាសជះទៅលើផ្ទៃសាគរដាស់អស់មនុស្សក្នុងសកលលោកអោយភ្ញាក់ពីរដំណេកចេញទៅប្រកបរបរដែលធ្វើសព្វថ្ងៃយកថវិកាមកទិញអង្ករហូបចម្អែតក្រពះ។

ក្រឡេកមកមើលក្នុងវិមានដ៏ធំនៅក្នុងទីក្រុងសេអ៊ូលឯណេះវិញយើងបានឃើញប្ដីប្រពន្ធមួយគូរកំពុងតែងូតទឹកដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុនស្រាទំពាំងបាយជូរដែលកាន់កាប់ដោយមហាសេដ្ឋីវ័យក្មេងសុងហ៊ុន ឡែនដូស្ការហើយពេលនេះកំពុងតែចាប់ប្រពន្ធដែលមានក្បាលពោះប៉ោងៗនោះងូតទឹក។

"លោកប្ដី...ហើយឬនៅអូនរងា"កាយតូចនិយាយទាំងញ័រមាត់ព្រោះតែរងាព្រោះគេមិនសមនឹងអាកាសធាតុនៅប្រទេសកូរ៉េដូចគ្នាផងដែរ

"ទ្រាំណាអូនបន្តិចទៀតរួចហើយ"សុងហ៊ុន ឆ្លើយទាំងដៃកំពុងតែញាប់សកម្មភាពកក់សក់អោយប្រពន្ធ
ព្រោះតែមើលឃើញពីរភាពញ័រញាក់របស់ប្រពន្ធ

"រងាខ្លាំងណាស់"ជេយ៉ុន ក៏បែរមកអោបរាងក្រាស់យ៉ាងជាប់ចំណែកមាត់វិញញ័រតតាត់ធ្វើអោយរាងក្រាស់ឃើញហើយសើចហួសចិត្តទៅវិញ

"ហុឹស....មើលមាត់អូនចុះ...ជុប៎"សុងហ៊ុន ខ្នាញ់នឹងមាត់ញ័រនោះពេកនាយក៏អោនទៅថើបមួយខ្សឺត

"ហិហិ"ជេយ៉ុន បន្ទាប់ពីរឃើញប្ដីថើបហើយក៏ញញឹមសប្បាយចិត្តឡើងមក

[Skip]

ក្រឡេកមកមើលអគារដ៏សែនខ្ពស់ដែលគ្រប់បានដឹងនឹងឃើញនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះដែលមានជាន់ខ្ពស់មើលសឹងតែបាក់ក.ហើយអគារនេះដែលគឺជាក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរដែលមានរសជាតិឆ្ងាញ់ដែលគ្រប់គ្នាល្បីក្នុងសកលលោកដោយសារគុណភាពនឹងរសជាតិសាកសមនឹងតម្លៃទើបគេល្បីតៗគ្នាមិនខុសនូវពេលដែលបានសាករសជាតិស្រាហើយ។ក្រុមហ៊ុនមួយនេះគឺជាក្រុមហ៊ុនទី២ដែលជារបស់មហាសេដ្ឋីវ័យក្មេងដែលល្បីនៅសហរដ្ឋអាមេរិកដែលបានបើកនៅទីក្រុងសេអ៊ូលនេះគ្មានអ្នកណាក្រៅពីរកម្លោះអស់ហ្សុីនសុងហ៊ុន ឡែនដូស្កានោះទេហើយវាក៏មានចំនួន៦៥ជាន់ដូចគ្នាផងដែរបើនិយាយអោយចាំគឺមានជាន់លក់ទំនិញផ្សេងៗប្រៀបដូចជាផ្សារទំនើបព្រោះមានលក់គ្រប់ប្រភេទមិនមែនមានតែស្រាមួយមុខគត់នោះទេ។

??????????Where stories live. Discover now