បន្ទាប់មកពីរភូមិគ្រិះឈិនផាហ្សូលហើយរាងក្រាស់ក៏ត្រូវចេញទៅមើលក្លិបរបស់នាយបន្តិចដោយទម្លាក់រាងតូចនៅខាងមុខរបងទ្វារចូលភូមិគ្រិះអផយគេដើរទៅទាំងបែកញើសហត់គឃូសព្រោះតែពីរទ្វារធំដល់ខាងក្នុងគឺដីមួយហិចតាឯណោះគេដើរសឹងតែទន់ជង្គង់ដួលផ្កាប់មុខម្ដងៗទម្រាំតែដល់ក្នុង។
"ហុឹម...ហត់ខ្លាំងណាស់"ជេយ៉ុន បន្លឺទាំងទន់ជង្គង់ទម្លាក់ខ្លួនទៅរកពូកគេងទាំងបែកញើសជោគនេះមិនលែងសើចទេគេសឹងតែដាច់ខ្យល់ស្លាប់នៅនឹងពូកនេះហើយ
"នេះម៉ោងប៉ុន្មានហើយ!!..ស្លាប់ម៉ោង៩ហើយ"ជេយ៉ុន ក៏ប្រញាប់ស្ទុះស្ទារទាញកន្សែងរត់ចូលបន្ទប់ទឹកដើម្បីជម្រះកាយព្រោះតែនេះយប់ហើយណាមួយគេក៏ឃ្លានដូចគ្នាទៅភូមិគ្រិះឯណោះញុាំបានតែប៉ុន្មានម៉ាត់នោះទេ
Skip
"មានបញ្ហាអីទេ?"សុងហ៊ុន ដើរជ្រែងហោប៉ៅចូលមកខាងក្នុងក្លិបសួរទៅមេការដែលប្រចាំនៅទីនេះទាំងមុខមាំដូចដឹងហើយថានាយជាមនុស្សកំណាចប៉ុនណា
"មិនមាននោះទេទាន"មេការសេង ក៏រហ័សឆ្លើយ
"បើវបែបនេះគឺល្អណាស់"សុងហ៊ុន ក៏ងក់ក្បាលទើបលើកកែវវាំ្យកមកក្រេបជិបរសជាតិស្រាតិចៗ
"ចាហ្វាយ..ត្រូវការស្រីកំដរទេបាទ"មេការសេង សួរទៅរាងក្រាស់ទាំងញញឹមសួរទៅក្រែងថានាយចង់បានអ្នកកំដរណាមួយស្រីៗអស់នោះទើបតែចូលមកពីរម្សិលមិញនេះដែរទេ
"យើងមិនត្រូវការអ្នកណាក្រៅពីរសង្សារយើងទេ"សុងហ៊ុន ក៏គ្រវីក្បាល
"បាទ"គាត់ថាហើយក៏ដើរចេញទៅវិញព្រោះអស់កិច្ចការដែលធ្វើហើយ
"ស្ទេបយ៉ាងមិចហើយឃ្លាំងដែលយើងអោយឯងមើល"សុងហ៊ុន ក៏ងាកមកមើលជំនិត
"បាទ..ដំណើរការល្អណាស់ចាហ្វាយ"ស្ទេប ក៏បន្លឺឡើងទើបរាងក្រាស់ងក់ក្បាលមុននឹងលើកវាញមកផឹកបន្តទៀត
"ជិតដល់ថ្ងៃខួបកំណើតបេលឡាហើយតើយើងគួរទិញអ្វីទៅ!!"សុងហ៊ុន ក៏អង្គុយសញ្ជឹងគិតពេលនឹកដល់ថ្ងៃខួបសង្សារខ្លួន
"ចាហ្វាយគិតថាអ្នកនាងស្រឡាញ់អ្វីទិញនឹងអោយគាត់ទៅ"ស្ទេប ក៏បន្លឺឡើងទើបរាងក្រាស់ងាកមកមើលមុខនាយបន្តិចសឹមងក់ក្បាលហើយនិយាយ

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????