+ច្រើនខែកន្លងផុតទៅ
រយះពេលច្រើនខែកន្លងផុតទៅស្នេហារបស់រាងតូចនឹងរាងក្រាស់នៅតែផ្អែមល្ហែមដូចគ្នាអាចថាលើសពីរមុនក៏បានដែលចំណែកឯពោះរបស់រាងតូចក៏គ្រប់ខែដូចគ្នាពេលទៅណាមកណាវាពិបាកត្រូវការអោយមានអ្នកជួយទប់ទើបបានព្រោះពោះធំពិបាកធ្វើដំណើរខ្លាំងណាស់គឺនៅចាំតែថ្ងៃសម្រាលប៉ុណ្ណោះ។
"បងទៅធ្វើការហើយណាប្រពន្ធសម្លាញ់...សឺត"សុងហ៊ុន ក៏អោនទៅថើបថ្ងាសរាងតូចមួយខ្សឺតនឹងហួសមកបបូរមាត់របស់គេដូចគ្នា
"ធ្វើដំណើរដោយសុវត្ថិភាពណាលោកប្ដី...ជុប៎"រាងតូចថាចប់ក៏អោនទៅថើបថ្ពាល់ស្វាមីដូចគ្នាទើបនាយញញឹមបន្តិចមុននឹងដើរទៅរកឡានចូលទៅខាងក្នុងលាដៃបាយៗដាក់រាងតូចទើបគេញញឹមលាដៃបក់លានាយវិញដូចគ្នា។
"មកម្ចាស់តូចចូលខាងក្នុង"ម៉ែដោះហ្វុង ថាហើយក៏ជួយគ្រារាងតូចចូលទៅខាងក្នុងអោយអង្គុយនៅលើសាឡុងដោយមាននៅនឹងទឹកដោះគោដូចគ្នាទុកអោយគេញុាំនឹងមើលទូរទស្សន៍កម្សាន្តអារម្មណ៍
"អ៊ុំខ្ញុំសុំនំខេកបានទេ"ជេយ៉ុន ក៏លើកដៃរុញនំឃុកឃីទៅម្ខាងរួចក៏ងាកទៅប្រាប់ម៉ែដោះដែលអង្គុយក្បែរគេនោះអោយគាត់ញញឹមទើបងាកទៅហៅហ្វីហ្វីអោយយកមកអោយ
"ហ្វីហ្វីយកនំអោយម្ចាស់តូចឯងបន្តិចមក"ម៉ែដោះហ្វុង ក៏ស្រែកឡើងទើបហ្វីហ្វីរហ័សរត់ទៅរកទូរទឹកកកបើកយកនំខេកមកកាត់មួយជ្រុងហើយដាក់ចូលទៅក្នុងកែវថ្មលើកយកមកអោយរាងតូច
"នេះម្ចាស់តូចនំខេកមកដល់ហើយ"ហ្វីហ្វី យកមកហុចអោយរាងតូចគេក៏រហ័សទទួលតែកាន់មិនទាន់បានមួយនាទីផងកែវនំក៏បែកខ្ចាច
*ប្រាវ*
"អួយ...អ៎ក...ឈឺ...ឈឺពោះ...ហ្ហឹក"ជេយ៉ុន ក៏ស្រែកឡើងដៃខ្ញាំសាឡុងស្ទើរបាក់ចំណែកឯញើសហូរតក់ៗដូចទឹកភ្លៀងជោគអស់ប្រាណធ្វើអោយម៉ែដោះនឹងហ្វីហ្វីឃើញបែបនេះរហ័សរត់ទៅរកជេមដែលកំពុងតែលាងឡាននៅខាងមុខវិមានយ៉ាងលឿន
"ហ្ហឹក...ម៉ែដោះខ្ញុំឈឺពោះ...ឈឺពោះខ្លាំងណាស់..ហ្ហឹក....ឈឺ...ហ្ហឹក"រាងតូចនៅស្រែកឈឺមិនឈប់ហើយពេលនោះជេមក៏រត់មករួចក៏លើកបីរាងតូចយកទៅឡានបើកចេញទៅយ៉ាងលឿនដោយមានម៉ែដោះនឹងហ្វីហ្វីទៅជាមួយផងដែរ។

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????