抖阴社区

??????? ??????????????????????????

375 57 30
                                    

ពេលរសៀលក៏ឈានចូលមកដល់ចំណែកនៅឯខាងក្រោយផ្ទះឯណេះវិញយើងឃើញរាងតូចល្អិតរបស់កំពុងតែអង្គុយជីកដីរបស់គេនៅខាងក្រោយផ្ទះដើម្បីដាំផ្កាណ្រោះគេមានអារម្មណ៍ថាចង់ហិតក្លិនរបស់វាណាមួយបានហិតទៅវានឹងមានអារម្មណ៍ថាស្រឡះរឿងស្មុគស្មញចេញពីរខួរក្បាលដូចគ្នាផងដែរ។

"ឆាប់ធំដឹងទេ...យើងនឹងស្រោចទឹកឯងរាល់ថ្ងៃ"ជេយ៉ុន ក៏លើកផើងផ្កាយកមកដាក់ក្នុងដីដែើទើបនឹងជីកហើយថ្មីទាំងញញឹមសប្បាយចិត្តព្រោះបន្តិចទៀតផ្ការបស់គេនឹងរីកធំធាត់

"ក្កិនរបស់ឯងក្រអូបខ្លាំងណាស់"ជេយ៉ុន និយាយទាំងសើចស្ញេញស្ងាញដាក់ផ្កាបម្រុងនឹងលើកទឹកមួយកាធុងយកមកស្រោចទៅហើយពេលនោះម៉ែដោះក៏ដើមករកគេ

"ជេយ៉ុនឆាប់ដាក់ធុងចុះភ្លាម"ម៉ែដោះហ្វុង ក៏លើកដៃចង្អុលធុងទឹកធ្វើមុខកាចដាក់រាងតូចធ្វើជេយ៉ុនឃើញហើយទម្លាក់ធុងទឹកនោះចោលហើយក៏ងាកមកសម្លឹងមុខគាត់ទាំងឆ្ងល់

"មានការអីមែនទេម៉ែដោះ?"ជេយ៉ុន សួរទៅគាត់ទាំងបូញមាត់ឆ្ងល់ចំណែកម៉ែដោះលឺបែបនេះក៏លើកដៃទាំងថ្ងាស់ខ្លួនឯងហួសចិត្តនឹងរាងតូច

"ធ្វើអីមានដឹងខ្លួនទេ"ម៉ែដោះហ្វុង ក៏សួរទៅរាងល្អិតទើបគេគ្រវីក្បាលថាមិនដឹងទេ

"ពេលមានទម្ងន់គេមិនអោយលើកធ្ងន់ទេ...ហើយអម្បាញ់មិញប្រុងធ្វើអី"ម៉ែដោះហ្វុង ធ្វើទឹកមុខកាចសួរទៅរាងតូចធ្វើអោយគេលើកដៃអេសកញ្ចឹងក.សើចហួសចិត្តនឹងខ្លួនឯង

"ហិហិ...ខ្ញុំភ្លេចនឹងណា..ប៉ុន្តែម៉ែដោះពេលនេះខ្ញុំឃ្លានខ្លាំងណាស់"រាងតូចក៏ពេបមាត់ធ្វើភ្នែកកូនឆ្កែទៅរាងចំណាស់ធ្វើអោយគាត់គ្រវីក្បាលហួសចិត្តនឹងគេមិនតិចដង

"ឆាប់ទៅញុាំចុះ...ចំណែកផ្កានេះចាំម៉ែដោះស្រោចទឹកអោយ"លឺរាងចំណាស់ថាហើយរាងតូចក៏រហ័សដើរចូលទៅខាងក្នុងញុាំអាហារព្រោះថាពេលនេះគេឃ្លានទៀតហើយទោះទើបតែឈប់ញុាំអម្បាញ់មិញសោះនេះតាំងពីរព្រលឹមដល់ព្រលប់មាត់របស់គេទំពារមិនឈប់ទាល់តែសោះ

"ក្មេងអើយក្មេង"ម៉ែដោះហ្វុង ក៏គ្រវីក្បាលសម្លឹងមើលរាងតូចដែលដើរចេញទៅទើបងាកមកលើកធុងដែលមានទឹកយកមកស្រោចផ្កាអោយរាងតូចបើមិនចឹងខឹងគាត់ដាច់ក្បាលកន្ទុយឥឡូវហើយ

??????????Where stories live. Discover now