ពេលបីរាងតូចមកដល់ក្នុងបន្ទប់ទឹកនាយក៏ដាក់គេឈរនៅពីរមុខចានបង្គន់ទើបដេញអោយនាយស្ទេបចេញក្រៅដើម្បីលាត់ខោអោយគេនោមចំណែកនាយក៏កាន់សារ៉ូមវិញដោយអោយរាងតូចនោមអោយស្រួលបួល។ចំណែកនាយតូចពេលឃើញរាងក្រាស់ឈរមើលបែបនេះគេក៏មានអារម្មណ៍អៀនព្រោះមិនដែលអ្នកណាមកឈរមើលបែបនេះទេគេនោមមិនចេញសោះពេលឃើញមុខសង្ហារៗរបស់នាយ។
"កើតអីមិចក៏មិននោម"សុងហ៊ុន ក៏សួររាងតូចទាំងចងចិញ្ចើមក្រែងឈឺនោមមិនចឹងហើយជូនមកដល់ហើយមិចក៏មកសម្លឹងមុខនាយវិញ
"លោក...លោកអាចបែរមុខទៅខាងនោះបានទេ"ជេយ៉ុន ក៏សម្លឹងមុខនាយម៉ក់ៗនិយាយទាំងអៀន
"ឯងនៅអៀនយើងដល់កាលណា...មិនមែនយើងមិនធ្លាប់ឃើញឯណា!!"សុងហ៊ុន និយាយមកឆៅៗធ្វើអោយអ្នកស្ដាប់ឯណេះអៀនសឹងតែជ្រែកដី
"គឺ..ខ្ញុំ~~~"
"កុំនិយាយច្រើនឆាប់នោមទៅយើងចុកដៃណាស់ឯងដឹងទេ"សុងហ៊ុន ចាប់ផ្ដើមម៉ូវបន្ទាប់ពីរឃើញរាងតូចនៅសូញសាញច្រើនមិនគិតដល់នាយដែលជាអ្នកកាន់សារ៉ូមចុកដៃឯណេះទេ
ចំណែករាងតូចមិនចង់អោយគេស្ដីអោយក៏សម្រេចចិត្តនោមតែគេមិនឈរនោះទេគឺអង្គុយនោមវិញព្រោះឈឺជើងមិនអាចឈរបាន។បន្ទាប់ពីរនោមហើយរាងតូចក៏ងើបឈរវិញដោយរាងក្រាស់ជួយទប់លំនឹងមិនអោយដួលមិនត្រឹមតែប៉ុណ្ណឹងនៅឆ្លៀតចាប់គេបឺតមាត់ថែមទៀត។>.<
"អ្ហឹម....."រាងតូចក៏ឈរទល់មុខនាយក្រាស់ឃើញបែបចាប់មិនយូរក៏ទម្លាក់បបូរមាត់នាយទៅលើបបូរមាត់តូចច្រមិចៗនោះបឺតជញ្ជក់មួយសន្ទុះទើបដកវិញហើយក៏ហៅស្ទេប
"អាស្ទេបចូលមកកាន់សារ៉ូម"រាងក្រាស់ស្រែកហើយនាយស្ទេបក៏រហ័សរត់មកកាន់សារ៉ូមចំណែកនាយក៏លើកបីកាយតូចដើរទៅរកគ្រែគេងវិញ
"ឯងញុាំខេកទេ?"សុងហ៊ុន ដាក់រាងតូចចុះហើយក៏សួរធ្វើអោយក្មេងល្អិតមើលមុខនាយ
"លោក...លោកទិញវាមកមែនទេ"ជេយ៉ុន សួរទាំងសប្បាយចិត្តព្រោះតែគេប៉ងញុាំវាយូរមកហើយ
"អឹម...ម៉ែដោះយកមក"ម៉ែដោះហ្វុងលឺបែបនឹងហើយក៏ដើរមកដោយក្នុងដៃមានកាន់ខេកតូចៗប្រមាណបីនំមកអោយរាងក្រាស់

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????