ពេលយប់ក៏បានមកដល់ដូចអ្វីដែលរាងក្រាស់ប្រាប់ទៅកាន់រាងតូចថានឹងនាំគេមកណាមសានដើម្បីលំហែរអារម្មណ៍ហើយពេលនោះនាយកំពុងតែដើរដឹកដៃប្រពន្ធខ្លួនតូចញិបរបស់នាយទៅកាន់កន្លែងកិបសោរដែលប្រជាជនកូរ៉េមានជំនឿថាកន្លែងនឹងសាកសិទ្ធនៅពេលដែលយើងប៉ងអ្វីមួយហើយក៏កឹបសោរនោះនឹងបានដូចបំណង។
"លោកប្ដីនាំអូនទៅណានឹង?"ជេយ៉ុន ងើយទៅសួរស្វាមីពេលឃើញនាយអូសដៃគេទៅកន្លែងណាមួយចំណែកដៃម្ខាងទៀតរបស់គេគឺកាន់ផ្លែឈើរោយស្ករចង្កាក់ញុាំ
"បងនាំអូនទៅកន្លែងចាក់សោរ"សុងហ៊ុន ក៏ងាកមកឆ្លើយនឹងប្រពន្ធទើបបន្តអូសដៃគេរហូតដល់គោលដៅដែលត្រូវមក
"វ៉ោវ....សោរច្រើនខ្លាំងណាស់"ជេយ៉ុន ចំហរមាត់សរសើរឡើងពេលឡើងមកដល់ក៏ឃើញសោរជាច្រើនគូរដែលគេចាក់ជាប់គ្នាព្រមទាំងមានសរសេរអក្សរលើនឹងដូចគ្នាផងដែរ
"អូនចង់ចាក់វាទេ?"សុងហ៊ុន ក៏ងាកមកសួររាងតូចទើបគេងក់ក្បាលនាយឃើញបែបនេះក៏ដើរទៅយកសោរដែលគេដាក់ក្នុងកញ្ជ្រែងមកចំនួនពីរព្រមទាំងកូរសោរពីរដូចគ្នាដើរមករករាងតូច
"អូនសរសេរអ្វីដែលចង់បានទៅ"សុងហ៊ុន ក៏ហុចសោរមួយទៅអោយរាងតូចថែមទាំងហ្វឺតមួយដូចគ្នាទើបគេរហ័សទទួល
បន្ទាប់មកពួកគេទាំងពីរក៏សរសេរនូវអ្វីដែលចង់បានរហូតដល់រួចរាល់ទើបយកទៅកិបជាប់គ្នាដូចជាសោរដទៃទៀតទើបងាកទៅមើលមុខគ្នាបន្តិចរាងក្រាស់ក៏ដើរមកឈរខាងមុខរាងតូចចាប់ផ្ងើយចង្ការគេឡើងលើសម្លឹងចំកែវភ្នែករបស់គេទាំងញញឹមរួចក៏ចាបើនិយាយ÷
"អូនចង់ដឹងថាបងសរសេរអ្វីទេ?"សុងហ៊ុន ក៏សួរទៅរាងតូចទើបគេគ្រវីក្បាលថាមិនដឹងនោះទេរាងក្រាស់ឃើញហើយក៏អោនទៅថើបថ្ពាល់ក្រពុំបន្តិច
"បងបានសរសេរថា~~~"
Sunghoon Note:សុំទោសរាល់កំហុសដែលបងធ្វើមកលើអូនកន្លងមកហើយបងក៏សន្យាថាមិនអោយវាមានជាលើកទីពីរទៀតនោះចាប់ពីរពេលនេះទៅបងនឹងមើលថែភរិយារបស់បងអោយបានល្អបំផុតនឹងក្លាយទៅជាស្វាមីដ៏ល្អមួយរូបអោយគ្រប់គ្នាច្រណែននឹងភរិយារបស់បងដែលបានស្វាមីល្អយល់ចិត្តបែបនេះបើមានជាតិណាក៏ដោយបងនឹងតាមថែរក្សាស្នេហារបស់បងដែលមានទៅអូនគ្រប់ៗជាតិមិនថ្វីថាកើតជាអ្វីក៏ដោយបងនឹងតាមអូនគ្រប់កន្លែងបងសន្យាថាមិនក្បត់ មិនធ្វើអោយប្រពន្ធដ៏ស្លូតត្រង់របស់បងឈឺចាប់នឹងមិនត្រូវហូរទឹកភ្នែកទៀតនោះទេគឺមានតែស្នាមញញឹមនឹងមានក្ដីសុខហើយនឹងស្រឡាញ់អូនតែម្នាក់ស្រឡាញ់ប្រៀបដូចជាកែវភ្នែកនឹងដង្ហើមបងស្រឡាញ់អូនភរិយាជាទីស្រឡាញ់ជេយ៉ុន ឡែនដូស្កា។

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????