抖阴社区

?????? ?????????????????

Start from the beginning
                                    

ក្រឡេកមកមើលរាងតូច

"ជេយ៉ុនថ្ងៃនេះស្រស់ស្អាតខ្លាំងណាស់"យ៉ុនហេ បន្លឺទាំងញញឹមសម្លឹងមើលទៅកាយល្អិតដែលគ្រោងឈុតដូចជារាងក្រាស់ប៉ុន្តែខុសត្រង់ពណ៌ខុសគ្នាគឺមួយខ្មៅនឹងមានទៀតពណ៌សដើម្បីតំណាងមួយណាជាស្វាមីនឹងមួយណាជាភរិយា

"បងយ៉ុនហេនិយាយត្រូវ...ថ្ងៃនេះឯងស្អាតខ្លាំងណាស់ជេយ៉ុន"លូសុី ក៏សរសើរម្នាក់ទៀតធ្វើអោយថ្ពាល់ទាំងគូរឡើងក្រហមព្រឿងៗព្រោះតែអៀន

"ពួកអ្នកនាងឈប់និយាយបានហើយ"ជេយ៉ុន បន្លឺស្រាលៗទាំងអៀននេះចេះមកសរសើរចឹងទៅកើត

"ពួកយើងរកចេញទៅខាងក្រៅ~~~អ្ហុះលោកប៉ាមកល្មម"យ៉ុនហេ បម្រុងនឹងដើរចេញទៅក្រៅពេលនោះក៏ក្រឡេកទៅមើលទ្វារឃើញលោកយ៉ុនហូដើរចូលមកទាំងញញឹម

"ដល់ពេលហើយជេយ៉ុន...ឆាប់កាន់ដៃយើងមក"រាងចំណាស់ ថាហើយក៏ដើរមកឈរជិតរាងតូចទើបគេមើលមុខគាត់ទាំងញញឹមតែមិនហ៊ានទៅកៀកដៃលោកនោះទេព្រោះតែមានអារម្មណ៍ថាខ្មាស់

"នៅឈរមើលអីទៀត...ឆាប់ឡើង"លោកយ៉ុនហូ ឃើញបែបនេះក៏តឿនម្ដងទៀតទើបនាយល្អិតងក់ក្បាលមុននឹងដាក់ដៃកៀកនឹងគន្លាក់ដៃគាត់ដោយដៃម្ខាងទៀតកាន់បាច់ផ្កាទៅជាមួយ

*ក្រាក.....*

សំឡេងទ្វារបើកឡានបង្ហាញកាយតូចល្អិតគ្រោងឈុតពណ៌សកំពុងតែដើរចេញមកដោយមានលោកពុកចិញ្ចឹមកៀកដៃបណ្ដើរគេចេញមកធ្វើអោយមនុស្សនៅក្នុងកម្មវិធីនាំគ្នាងាកមើលគ្រប់គ្នាក្នុងនោះក៏មានរាងក្រាស់ដែលកំពុងឈរមើលទាំងភ្លឹកនោះ។កាយតូចល្អិតគ្រោងឈុតពណ៌សមានស្បៃគ្របលើក្បាលសាកសមនឹងទម្រង់មុខមូលក្រឡង់ ភ្នែកមូលធំៗ ថ្ពាល់ប៉ោងផ្កាឈូកដោយគ្រឿងMake up បបូរមាត់ផ្កាឈូកគ្របដោយក្រែមរលោង នឹងសក់អ៊ុតរួញៗពីរខាងមុខមើលទៅស្អាតខ្លាំងណាស់ដូចជាតុក្កតាbabieមិនខុសនោះទេ។

ដំណើរល្វត់ល្វន់ក៏ដើរមករករាងក្រាស់ដែលមានស្រទាប់ផ្កាភ្ញៀវបោះលើគេនោះរហូតមកដលើទល់មុខរាងក្រាស់ទើបលោកយ៉ុនហូហុចដៃរាងតូចអោយទៅរងក្រាស់វិញម្ដង។

"ប៉ាផ្ញើរមើលថែប្អូនផងណាសុងហ៊ុន"លោកយ៉ុនហូ បន្លឺទាំងញញឹមសម្លឹងមើលទៅរាងក្រាស់ទាំងកែវភ្នែកទុកចិត្តជាទីបំផុតទៅកាន់នាយ

??????????Where stories live. Discover now