"បាទ..លោកប៉ាកុំបារម្ភ"សុងហ៊ុន ក៏ទទួលយកដៃរាងតូចមកកាន់ទើបងាកទៅញញឹមដាក់រាងចំណាស់រួចគាត់ក៏ងក់ក្បាលមុននឹងចុះទៅអង្គុយជិតប្រពន្ធរួមទាំងដន្លង
ចំណែករាងក្រាស់ក៏ងាកមកមើលមុខរាងតូចបន្តិចទើបដឹកដៃគេទៅរកលោកអាចារ្យដែលនៅខាងមុខនេះដើម្បីធ្វើពិធីសម្បថនឹងបំពាក់ចិញ្ចៀន។
"តើលោកសុងហ៊ុន ឡែនដូស្កាព្រមទទួលលោកជេយ៉ុន ឈិនផាហ្សូលមកធ្វើជាភរិយាដែលឬទេមិនថាឆ្លងកាត់ឧបសគ្គអ្វីក៏ដោយ?"លោកអាចារ្យ ក៏ងាកមកនិយាយជាមួយនឹងរាងក្រាស់ទើបនាយងាកទៅមើលរាងតូចទាំងកែវភ្នែកកំណាចមុននឹងឆ្លើយ
"បាទ..ខ្ញុំព្រមទទួល"សុងហ៊ុន ឆ្លើយមិនស្ទាក់ស្ទើរធ្វើអោយអ្នកនៅទីនោះអ្នកគ្នាស្ញើចសរសើរនាយគ្រប់គ្នាដែលស្រឡាញ់ភរិយាបែបនេះ(អ្នកដឹងបានដឹង)
"ចុះលោកជេយ៉ុនវិញនោះ!!"លោកអាចារ្យ ក៏ងាកមកសួររាងតូចធ្វើអោយគេខ្ញាំភ្នែកញាប់ៗព្រោះតែភ័យ
"បា...បាទ..ខ្ញុំព្រម"ជេយ៉ុន ឆ្លើយទាំងរដាក់រដុបព្រោះតែភ័យពេលឃើញរាងក្រាស់សម្លឹងមើលខ្លួមបែបនេះមើលទៅគួរអោយខ្លាចណាស់
"អញ្ចឹងសូមអ្នកទាំងពីរបំពាក់ចិ~~~"
"សុំចូលរួមផងបានទេ?"បែលឡា ក៏បន្លឺកាត់ចង្វាក់លោកអាចារ្យទើបអ្នកគ្រប់គ្នានៅកម្មវិធីងាកទៅមើលក៏ឃើញជាស្រីស្រស់ស្លៀករ៉ូបពណ៌ផ្កាឈូកប៉ោងលើជង្គង់សក់វែងអ៊ុតរួញត្រឹមចង្កេះស្បែកជើងកែងចោតកំពុងតែដើរកាច់រាងចូលមកខាងក្នុងទាំងញញឹមពិសពុលមើលទៅអ្នកនៅលើវេទិកា
"បេលឡា..!!"សុងហ៊ុន ក៏បន្លឺហៅឈ្មោះរបស់នាយតិចៗទើបធ្វើអោយរាងតូចលឺហើយក៏ងាកទៅមើលក៏ឃើញស្រីស្រស់កំពុងសម្លឹងមើលមកគេទាំងស្នាមញញឹមពិសពុលបំផុត
បន្ទាប់មកនាងក៏មកអង្គុយនៅជួរខាងមុខជិតវេទិកាដើម្បីងាយស្រួលមើលម្ខកូនក្រមុំដែលត្រូវសង្សាររបស់នាងរៀបកាតជាមួយនោះ។មានអីមុខគេស្អាតតើតែទាស់ត្រង់ណាដណ្ដើមរបស់គេបន្តិច ហាសហា
"អញ្ចឹងសូមអ្នកទាំងពីរបំពាក់ចិញ្ចៀនអោយគ្នាទៅវិញទៅមកដើម្បីបញ្ចប់ពិធីអាពាហ៍ពិពាហ៍"លោកអាចារ្យ ថាហើយក៏ពួកគេទាំងពីរក៏លើកចិញ្ជៀនពាក់អោយគ្នាទៅវិញទៅមក។

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????
?????? ?????????????????
Start from the beginning