"នាងស្រឡាញ់ការតែងខ្លួន...ចឹងយើងនាំនាងShoppingទៅចុះ"សុងហ៊ុន ស្រដីទាំងញញឹមព្រោះនាយស្រឡាញ់សង្សារនាយណាស់នាងចង់បានអ្វីគឺនាយនឹងយកមកអោយតែម្ដង(កុំគិតប្រពន្ធនៅផ្ទះទៅហែង🙂)
"ចាហ្វាយចង់ទៅវិមានឬក៏ទៅកន្លែងផ្សេងទៀត"ស្ទេប
"យើងទៅវិមានវិញ"សុងហ៊ុន ថាហើយក៏ងើបអស់កម្ពស់ដើរចាកចេញពីរបន្ទប់របស់នាយដែលនៅខាងលើនៃក្លិបរួចចេញទៅតាមទ្វារក្រោយ
___________________
ពេលមកដល់បិមានរាងក្រាស់ក៏បោះជំហ៊ានមាំវែងៗរបស់នាយចូលទៅខាងក្នុងតែក៏ត្រូវបង្អាក់ដំណើរពេលក្រឡេកឃើញរាងតូចអង្គុយបត់ជើងទៅក្រោយចាក់ប៉ាក់យ៉ាងស្ងៀមស្ងាត់ហើយស្មាលនេះម៉ោង១២ដូចគ្នាហើយគេមិនគេងទេឬបានជាមកអង្គុយសង្គុញជើងទាំងកណ្ដាលយប់បែបនេះ។
ចំណែករាងក្រាស់ឃើញបែបនេះក៏ដើរទៅរកគេតែមិនអោយលឺសំឡេងនោះទេព្រោះមិនចង់រំខានអ្នកដែលផ្ចង់អារម្មណ៍យកចិត្តទុកដាក់នឹងប៉ាក់របស់គេនោះទេ
"ងងុយគេងខ្លាំងណាស់"ជេយ៉ុន បន្លឺទាំងស្ងាបម្ហបៗព្រមទាំងក្បាលងក់ចង់ធ្លាក់ពីរលើសាឡុងដូចគ្នាម្ដងម្កាល
"បើឯងងងុយមិចមិនគេង"សុងហ៊ុន ក៏បន្លឺក្រោយខ្នងរាងតូចធ្វើអោយគេភ្ញាក់ក្រញាងធ្លាក់ពីរលើសាឡុងភ្លាមៗតែមិនរហ័សជាងដៃមាំនោះទេ
"អ្ហាយ៎...."ជេយ៉ុន ស្រែកទាំងភ័យព្រោះគិតថាគេនឹងធ្លាក់តែគ្រប់យ៉ាងគឺគេគិតខុសប៉ុណ្ណោះព្រោះតែបានដៃមាំរាងក្រាស់ទប់ជាប់
"សស្លាក់សស្លើតពិតមែន!!"រាងក្រាស់ក៏ចាប់គេអោយអង្គុយលើសាឡុងស្រួលបួលវិញទើបនាយឡើងទៅខាងលើវិញទាំងមិនងាកក្រោយមើលរាងតូច
"ខ្ញុំខុសទៀតហើយមែនទេ?"ជេយ៉ុន សួរទៅខ្លួនឯងទាំងឆ្ងល់ទើបប្រញាប់ប្រម៉ូលរបស់គេទុកហើយឡើងទៅគេងព្រោះងងុយបើកភ្នែកមិនរួចទេ
*ព្រឹកថ្ងៃថ្មី*
មេឃចាប់ផ្ដើមបើកពន្លឺទៅតាមម៉ោងដែលកំពុងតែរំកិលទៅមុខជារឿយៗដោយជំនួសព្រះអាទិត្យពីរព្រះខែជះពន្លឺសញ្ចាចពេញលើផ្ទៃមេឃាដាស់មនុស្សអោយក្រោកពីរដំណេកទៅបំពេញភារកិច្ចរបស់ពួកគេរៀងៗខ្លួនដែលប្រកបសព្វថ្ងៃនេះ។ក្រឡេកមកមើលវិមានធំស្កឹមស្កៃកណ្ដាលទីក្រុងដែលគ្រប់គ្នាល្បីនឹងស្គាល់ម្ចាស់វាឯណេះវិញយើងបានលឺសម្លេងផូងផាំងចេញពីរផ្ទះបាយទាំងព្រឹកព្រលឹមព្រោះតែរាងតូចបានក្រោកមកធ្វើអាហារពេលព្រឹកអោយស្វាមីដែលមានត្រឹមតែឈ្មោះនោះយ៉ាងញាប់ដៃជាទីបំផុតព្រោះខ្លាចលើសម៉ោងនាយទៅធ្វើការ។

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????
?????? ????????????
Start from the beginning