抖阴社区

??????? ?????????????????????

Start from the beginning
                                    

Skip

"បេលឡា...នៅឯណាមិនទាន់ក្រោកទៀតមែនទេ!"សុងហ៊ុន ចុះមកពីរខាងលើដោយងាកទៅសួររកសង្សារសំណព្វចិត្តខ្លួន

"អ្នកនាងបេលឡាគាត់ចេញទៅតាំងពីរព្រឹក...ច៎ាស"អ្នកបម្រើស្រីម្នាក់ក៏បន្លឺធ្វើអោយរាងក្រាស់ចងចិញ្ចើមឡើងមួយរំពេច

"ចុះនាងមានប្រាប់ថាទៅណាទេ"សុងហ៊ុន

"គាត់មិនបានប្រាស់ទេលោកម្ចាស់...ប៉ុន្តែគាត់ថាពេលរសៀលទើបត្រឡប់មកវិញ"អ្នកបម្រើស្រីម្នាក់នោះក៏និយាយឡើងទើបរាងក្រាស់ងក់ក្បាលមុននឹងដើរទៅតុអាហារថ្ងៃនេះជាថ្ងៃអាទិត្យទើបនាយសម្រាក

"ស្ទេបមកនេះបន្តិច"សុងហ៊ុន ក៏ងាកទៅហៅដ្ទេបពេលឃើញនាយដើរចូលមកទាំងសក់កន្រ្ទីងកន្រ្ទោងទំនងទើបងើបពីរដេកហើយមើលទៅថ្ងៃនេះបានសម្រាកដេកជំទិតគូទឱណាណីយម្ដងលោកអើយយូរៗមានម្ដង ហុហុ(សង្សារអេតមីន😭)

"មានការអ្វីមែនទេចាហ្វាយ"ស្ទេប ដើរមករកចាហ្វាយខ្លួនទាំងស្ងាបមិនឈប់តែក៏ត្រូវរាងក្រាស់សម្លក់

"ឈប់ស្ងាបទៅស្អុយមាត់ណាស់"សុងហ៊ុន ស្ទេបលឺបែបនេះក៏លើកដៃបិទមាត់វិញខ្លាចសុីមួយជើង

"បាទ"ស្ទេប ក៏ឈរត្រង់ខ្លួនវិញ

"ឯងទៅតាមមើលបេលឡាអោយើងបន្តិចមក"សុងហ៊ុន និយាយឡើងធ្វើអោយស្ទេបចងចិញ្ចើមឡើងទៅអោយនាយទៅរកនាងនៅឯណាបើមនុស្សទើបក្រោកពីរដេកមិនដឹងថានេះម្នាក់នោះហើរដល់ណាផង

"ខ្ញុំមិចនឹងដឹងថាគាត់ទៅណា?"ស្ទេប និយាយមិនទាន់ផុតមាត់ផងរាងក្រាស់ក៏ងាកមកសម្លក់

"អើ..មែនយើងភ្លេច"សុងហ៊ុន ក៏លើកដៃទះថ្ងាសខ្លួនឯងទាំងហួសចិត្តនេះមិនទាន់ចាស់ផងចឹងបាត់ហើយលោកអើយពិតជាយ៉ាប់មែន

"ចុះចាហ្វាយមិនគិតទៅមើលម្ចាស់~~~ជេយ៉ុនទេឬ"ស្ទេប ក៏រហ័សលើកដៃខ្ទប់មាត់ខ្លួនឯងយ៉ាងលឿនពេលឃើញរាងក្រាស់ងាកមុខមកសម្លក់ពេលលឺនាយហៅរាងតូចបែបនេះ

"ទៅមិនទៅរឿងរបស់យើង"សុងហ៊ុន ថាហើយក៏បែរទៅញុាំអាហាររបស់ខ្លួនឯងវិញដោយទុកអោយស្ទេបឈរធ្វើមុខយ៉ាងពិបាកយល់

??????????Where stories live. Discover now