抖阴社区

??????? ?????????????????????

Start from the beginning
                                    

"ចាំមើលតែគេរត់ចោលតាំងល្ហាមទៅ"ស្ទេប និយាយខ្សឹបៗម្នាក់ឯងតែពេលនោះរាងក្រាស់ក៏ងាកមកមើល

"យើងលឺណាអាស្ទេប"សុងហ៊ុន ក៏សម្លក់ចំណែកស្ទេបក៏លើកដៃអេសកញ្ចឹងក.ខ្លួនឯងសើចលេងសម

"បាទ...ឈប់ហើយ"ស្ទេប ថាហើយក៏ដើរចេញទៅបន្ទប់របស់នាយវិញ

"ទៅមើលគេធ្វើអី...មនុស្សដូចគេបិុនសម្ដែងសឹងអី"សុងហ៊ុន ថាហើយក៏បែរមកចាប់អារម្មណ៍នឹងអាហាររបស់នាយវិញ

_______________

"ជេយ៉ុនទៅនៅក្រៅប្រទេសណាកូន..ម៉ាក់សុំអង្វរ"លោកស្រីសាបែត អង្គុយទន្ទិញពាក្យនឹងដដែលៗនិយាយទៅកាន់រាងតូចដែលកំពុងតែអង្គុយមលលទេសភាពក្រៅកញ្ចក់នោះធ្វើមិនដឹង

"ប៉ុន្តែខ្ញុំមិនចង់ឃ្លាតឆ្ងាយពីរគ្រប់គ្នានោះទេ"ជេយ៉ុន ក៏ងាកមកនិយាយជាមួយនឹងម្ដាយក្មេកទាំងទឹកភ្នែកហូរតក់ៗព្រោះតែមិនចង់ឃ្លាតឆ្ងាយពីរប្រទេសកំណើតរបស់ខ្លួន

"ម៉ាក់ចង់អោយកូនទៅនៅទីនោះជាមួយនឹងម៉ែដោះ...ទៅទីនោះកូននឹងរីករាយមិនដូចនៅទីនេះ"លោកស្រីសាបែត គាត់មិនចង់អោយគេត្រូវមករស់នៅដំបូលតែមួយជាមួយនឹងរាងក្រាស់នោះទេព្រោះនាយមិនស្រឡាញ់គេណាមួយខ្លាចស្រីកញ្ជ្រោងម្នាក់នោះធ្វើបាបគេ

"ខ្ញុំមិនចង់ទៅនោះទេ...ខ្ញុំចង់នៅទីនេះ"ជេយ៉ុន នៅតែប្រកែកដដែលចំណែកទឹកភ្នែកហូរមិនដាច់ពីរថ្ពាល់ក្រពុំរបស់គេមិនដាច់

"ហ៊ឹម....ម៉ាក់សុំអង្វរណាជេយ៉ុន"លោកស្រីសាបែត ក៏លើកដៃសំពះទៅរាងតូចគេឃើញបែបនេះក៏ប្រញាប់គ្រវីក្បាលមិនអោយធ្វើបែបនេះ

"ខ្ញុំទៅក៏បានដែល...ប៉ុន្តែអ្នកម៉ាក់ចុះលោ~~លោកប្រុសគាត់សុខសប្បាយទេ!!"ជេយ៉ុន ក៏ឆ្លើយយល់ព្រមធ្វើអោយលោកស្រីសប្បាយចិត្តយ៉ាងខ្លាំងតែលឺចុងប្រយោគស្នមញញឹមក៏រលុប

"គេសុខធម្មតាទេ..មិចក៏កូនហៅប្ដីខ្លួនឯងថាលោកប្រុសបែបនេះ"លោកស្រីសាបែត

"ខ្ញុំហៅតាមឋានៈប៉ុណ្ណោះ"ជេយ៉ុន ក៏ញញឹមធ្វើអោយលោកស្រីគាត់សើចហួសចិត្តនឹងក្មេងម្នក់នឹងឆ្ងល់ខ្លាំងណាស់គួរអោយស្រឡាញ់សឹងអីមិចក៏កូនប្រុសរបស់គាត់មើលមិនឃើញបែបនេះ

"ហុឹស...ចឹងសម្រេចថាកូនព្រមទៅហើយ"លោកស្រីសាបែត ក៏បន្លឺឡើងទើបរាងតូចងក់ក្បាល

"បាទ..ហិហិ..តែថាទៅប្រទេសណាអ្នកម៉ាក់"ជេយ៉ុន

"គឺប្រទេសកូរ៉េខាងត្បូង"លោកស្រីសាបែត

"វ៉ោវ...ប្រទេសក្នុងក្ដីស្រម៉ៃ"ជេយ៉ុន ក៏សប្បាយចិត្តព្រោះគេប៉ងយូរហើយថាបើមានលុយនៅទៅលេងនៅទីនោះតែពេលនេះគេបានទៅរស់នៅវាហើយ
























សរសេរដោយ:ឡៅព័រជុងវ៉ុន

??????????Where stories live. Discover now