"ឆាប់ទៅៗអូនប្រហែលជាឃ្លានហើយ"សុងហ៊ុន ថាហើយពួកគេក៏បណ្ដើរគ្នាទៅញុាំអាហារដែលអ្នកបម្រើរៀបចំយ៉ាងស្អាតបាតលើតុ
"បើម្ចាស់តូចបានលោកម្ចាស់មើលថែប៉ុណ្ណឹងមិនដឹងជាគាត់សប្បាយចិត្តយ៉ាងណា"ហ្វីហ្វី ដែលឈរមើលសកម្មភាពរបស់ពួកគេក៏បន្លឺឡើងនឹកគិតដល់ម្ចាស់តូចរបស់នាងមិនដឹងថាពេលយ៉ាងមិចទៅហើយទេនាងនឹកគេខ្លាំងណាស់រួមទាំងម៉ែដោះហ្វុង។
"សុងហ៊ុន...អូនចង់ទៅលេងប្រទេសកូរ៉េព្រោះលឺមកថាជិតដល់រដូវស្លឹកឈើធ្លាក់"បេលឡា កំពុងញុាំបាយសុខៗនាងក៏បន្លឺឡើងធ្វើអោយរាងក្រាស់មើលមុខនាយរួចក៏ងក់ក្បាលមុននឹងនិយាយ
"ចាំបងឃ្លាការងារអោយរួច...ពួកយើងនឹងទៅលេងនៅទីនោះណាមួយបងក៏មានក្រុមហ៊ុននៅទីនោះដូចគ្នាខានទៅមើលយូរហើយដែល"សុងហ៊ុន ពាក្យសម្ដីរបស់នាយធ្វើអោយស្រីស្រស់រំភើបយ៉ាងខ្លាំងយ៉ាងណានាយនៅតែជ្រើសរើសយកនាងសំខាន់
"អូនអរគុណបងច្រើនហើយ"បេលឡា និយាយទាំងញញឹមទើបរាងក្រាស់លើកដៃគ្រញីសក់នាង
"អរគុណធ្វើអីបងធ្វើសម្រាប់មនុស្សបងស្រឡាញ់តើ"សុងហ៊ុន ចំណែកបេលឡាក៏ញញឹមរីកថ្ពាល់មុខឡើងក្រហមព្រឿងៗដោយសារតែអៀនពេលលឺនាយនិយាយបែបនេះ ហិហិ
"បងតែងតែតាមចិត្តអូនរហូត..."បេលឡា
"ព្រោះមនុស្សបងស្រឡាញ់គឺជាអូននោះអីមិនអោយតាមយ៉ាងមិចទៅ...ជុប៎"នាយថាហើយក៏អោនទៅថើបបបូរមាត់ស្រីស្រស់មួយខ្សឺតទើបពួកគេបន្តញុាំបាយជាមួយគ្នានិយាយពីរនេះពីរនោះសើចសប្បាយក្អាកក្អាយរហូតដល់រួចរាល់ទើបឡើងគេងព្រោះថាយប់ហើយ។
នាយមានសុខជាមួយនឹងសង្សារតែនាយមិនដឹងអំពីសុខទុក្ខរបស់ភរិយាស្របច្បាប់ថាគេយ៉ាងមិចទៅហើយឬក៏ឈឺអ្វីទេព្រោះតែមនុស្សដែលនាយស្រឡាញ់គឺនាយតែងតែខ្វល់អញ្ចឹងយើងមកក្រោយទោះមានឈ្មោះជាភរិយាដែលមិនមែនរៀបការដោយក្ដីស្រឡាញ់ទោះយើងចង់ទាមទារយកវាក៏មិនអាចព្រោះតែគេមិនបានពេញចិត្តនឹងរូបយើងដូច្នេះហើយយើងសុខចិត្តដកខ្លួនប្រសើរជាជាងទាមទារចង់អោយគេមកអោបក្រសោបយើងដែលមិនកើតចេញពីរក្ដីស្រឡាញ់។
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ឆាង បេលឡា:រហ័សនាមនារីរកាដែក☺️💔
សរសេរដោយ:ឡៅព័រជុងវ៉ុន🍰🍉

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????
??????? ??????????????????????????????
Start from the beginning