抖阴社区

??????? ???????????????

Start from the beginning
                                    

"អ្ហឹស...ហ្ហឹម"ជេយ៉ុន ក៏យោងខ្លួនងើបទប់ជញ្ជាំងរួចក៏ដើរតិចៗទៅរកគ្រែដើម្បីគេងសម្រាកព្រោះពេលនេះគេល្វើយគេឃ្លាននឹងចង់គេង

"ជេយ៉ុន...អូហ៍គេងបាត់ហើយ"ម៉ែដោះហ្វុងដែលទើបនឹងមកពីរចម្អិនអាហារក៏ដើរមករកគេបម្រុងនឹងហៅអោយទៅញុាំបាយប៉ុន្តែមកដល់ក៏ឃើញរាងតូចគេងលង់លក់បាត់ទៅហើយ

"ហុឹម..."គាត់ដកដង្ហើមធំហើយក៏ដើរចាកចេញទៅធ្វើការងារផ្សេងគ្មានអ្វីក្រៅពីរដាំដំណាំនោះទេ

*សហរដ្ឋអាមេរិក*

"ចាហ្វាយទំនិញដែលដឹកអោយភ្ញៀវពេលនេះទៅដល់ហើយ"ស្ទេប ដើរចូលមកដោយក្នុងដៃកាន់ឯកសារមកជាមួយ

"ល្អណាស់...ចុះរឿងដែលយើងអោយសុើប"សុងហ៊ុន នាយបានអោយនាយស្ទេបសុើបរកកន្លែងរស់នៅរបស់រាងតូចដូចគ្នាមិនដឹងជាយ៉ាងមិចនាយចេះតែចង់ឱបចង់ថើបគេទាំងគ្មានមឋូលហេតុនៅមកនឹកទម្រង់មុខស្មឿកៗនឹងដូចគ្នា។

"មិនមានតម្រុយនោះទេ"ស្ទេប ក៏គ្រវីក្បាលធ្វើអោយរាងក្រាស់ដកដង្ហើមធំតានតឹងលើសដើម

"មើលទៅអ្នកម៉ាក់ដូចជាបិទជិតឈឹងតែម្ដងហើយ"សុងហ៊ុន និយាយទាំងក្ដាប់ដៃខាំមាត់សង្រ្គឺតជើងធ្មេញនឹកខ្នាញ់ម៉ាក់នាយយ៉ាងខ្លាំងចេះយកកូនប្រសារទៅលាក់ទុកពីរនាយទៀត(អាញ់ខ្ពើម☺️)

"ចៅហ្វាយចេះនឹកនាដែល"ស្ទេប សួរទៅនាងធ្វើអោយរាងក្រាស់ងាកមកសម្លក់ដូចចង់សុីសាច់ហុចឈាមនាយទាំងរស់

"មើល...មើលវានិយាយអាចង្រៃ..ផឹប!!!"នាយនិយាយចប់កំប៉ុងបុិកនៅជាប់ដៃហោះបោះពួយយ៉ាងលឿនសម្ដៅទៅរកនាយស្ទេបធ្វើអោយនាយគេចសឹងមិនទាន់បើមិចចឹងតែបែក្បាលឥឡូវហើយ

"អួយ...ចាហ្វាយនិយាយធម្មតាទៅថី...ចាំបាច់អីគប់"នាយស្ទេប ធ្វើមុខស្អុយទៅរាងក្រាស់អោយនាយសម្លក់គេលើសដើមអាមនុស្សកំពុងតែម៉ួម៉ៅមកនិយាយលេងសើចនាយមិនបានសើចជាមួយនោះទេ

"មនុស្សដូចឯងដល់តែប្រើហឹង្សាបាននិយាយជាមួយយើងត្រូវ"សុងហ៊ុន ក៏បន្លឺឡើងកំពុងតែនឹកប្រពន្ធផងនៀក៎ចាំមើលតែរកឃើញថើបអោយរយះថ្ពាល់តែម្ដង

??????????Where stories live. Discover now