"ចរិកចេងបានម្ចាស់តូចរត់ចោល...អោយសមមុខ"ស្ទេប ងាកមកនិយាយខ្សឹបៗតែម្នាក់ឯងធ្វើរាងក្រាស់ចងចិញ្ចើមសម្លឹងមុខគេ
"កុំអោយយើងលឺអោយសោះអាស្ទេប"សុងហ៊ុន ថាហើយក៏អង្គុយពិនិត្យឯកសាររបស់នាយបន្ត
"ចាំតែភ្លើតើ...ឆឹស"ស្ទេប ថាហើយក៏ដើរចេញទៅវិញព្រោះត្រូវដើរមើលការងារនៅក្នុងក្រុមហ៊ុនគ្រប់ជាន់ខ្លាចមានរឿងអ្វីកើតឡើងមិនល្អ
"ធុញណាស់...យើងនឹកក្លិនមួយនឹង"សុងហ៊ុន ដាក់ក្បាលកើយនៅលើកៅអីនឹកគិតក្លិនរាងកាយដែលនាយធ្លាប់ប៉ះពាល់គេប៉ុន្តែពេលនេះមិនបាននៅក្បែរនាយនោះទេ
*ក្រាក....*
"សុងហ៊ុន...បងពិបាកចិត្តមែនទេ!"បេលឡា ក៏ដើរចូលមកទាំងក្នុងដៃមានកាន់អាហារមកជាមួយព្រោះនេះក៏ជាពេលថ្ងៃដូចគ្នា
"ហុឹម...បេលឡា"សុងហ៊ុន ក៏បើកភ្នែកឡើងពេលលឺសម្រិបជើងដើរមកក្បែរនាយទើបដឹងថាជាបេលឡារួចក៏ទាញនាងអោយមកអង្គុយនៅលើភ្លៅមាំ
"អូនមើលទៅបងតានតឹងខ្លាំងណាស់...មានរឿងអ្វីមែនទេ?"បេលឡា ក៏លើកដៃអោបក.របស់រាងក្រាស់រួចក៏អោនទៅថើបថ្ពាល់នាយមួយខ្សឺត
"មិនមានអ្វីនោះទេ...អូនមកនេះមានញុាំបាយឬនៅ?"សុងហ៊ុន ញញឹមឡើងកុំអោយនាងគិតច្រើនរួចក៏សួរនាងកុំអោយតានតឹងតាមខ្លួន
"អូនញុាំរួចហើយ...បងញុាំទេអូនយកមកអោយបងដែលណា"បេលឡា ក៏ញញឹមរួចក៏លើកដៃចង្អុរទៅប្រអប់បាយដែលនាងរៀបចំមកដូចគ្នា
"គួរអោយស្រឡាញ់ខ្លាំងណាស់"សុងហ៊ុន ក៏លើកដៃច្បិចថ្ពាល់របស់នាងលេងរួចក៏សើចកិល
"ឆាបទៅញុាំបាយទៅ...ប្រយ័ត្នខូចក្រពះ"បេលឡា ថាហើយក៏ងើបដឹកដៃនាយទៅរកសាឡុងដើម្បីអោយនាយញុាំបាយរួចក៏រៀបចំដាក់អោយនាយញុាំ
ចរិកនាងបែបនេះហើយទើបសុងហ៊ុនស្រឡាញ់ថ្លៃថ្នូរសមជាកូនអ្នកមានដែលបានរៀនខ្ពង់ខ្ពស់តើអោយនាយដាច់ចិត្តពីរនាងយ៉ាងមិចទៅទោះបីមានប្រពន្ធល្អក៏នាយនៅតែជ្រើសរើសយកនាងដដែល។
*កូរ៉េខាងត្បូង*
"ហិហិ...នេះឯងធ្វើវាដោយខ្លួនឯងមែនទេ?"ជេយ៉ុន សួរទៅមិត្តដែលនៅជាប់របងផ្ទះរបស់គេដែលរស់នៅលើភ្នំដូចគ្នាផងនោះ
"នឹងហើយ...យើងធ្វើហត់ខ្លាំងណាស់"ជុងវ៉ុន ក៏បន្លឺឡើងទាំងមុខស្អុយធ្វើអោយរាងតូចឃើញបែបនេះសើចឡើងនឹងទឹកមុខស្អុយរបស់គេ
"បើលើកក្រោយឯងធ្វើប្រាប់យើងផង...យើងនឹងបានជួយធ្វើឯង"ជេយ៉ុន ក៏ញញឹមឡើងពេលឃើញរាងតូចងក់ក្បាល
"ក្មេងក្បាលខូចលេងធ្វើទុក្ខឯងឬនៅ?"ជុងវ៉ុន ក៏ចាប់អារម្មណ៍លើក្មេងតូចក្នុងពោះរាងតូចវិញទើបគេញញឹមលើកដៃអង្អែលពោះដែលមានដំណក់ឈាមនោះរួចក៏ឆ្លើយ
"រករឿងសម្បើមណាស់...ងើបមកដឹងតែក្អួតហើយ"ជេយ៉ុន នឹកឃើញម្ដងៗចង់តែយំទេព្រោះកូនកំហូចនេះមិនដែលអោយគេបានដេកស្កប់ស្កល់យ៉ាងមិចនោះទេគឺចាញ់យកស្លាប់យករស់
"ហីយ៉ា...ហេតុអ្វីក៏ក្បាលខូចបែបនេះហ្ហាស៎"ជុងវ៉ុន លើកដៃចុចពោះរាងតូចនិយាយទាំងសើចកក្អឹកបង្ករជាការអស់សំណើចរបស់រាងតូចធ្វើអោយពួកគេសើចឡើងទាំងអស់គ្នាហើយក៏បននតជជែកគ្នាលេងពីរនេះពីរនោះម្ដងយំម្ដងសើចនិយាយរួមគឺគ្រប់រសជាតិ
សរសេរដោយ:ឡៅព័រជុងវ៉ុន🍰🍉

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????
??????? ???????????????
Start from the beginning