抖阴社区

??????? ??????????????????????????

Start from the beginning
                                    

*សហរដ្ឋអាមេរិក ទីក្រុងញូវយ៉ក*

"អើយ....កាលណាមករកយើងវិញ"រាងក្រាស់ដែលកំពុងតែដេកហិតខ្នើយរាងតូចក៏ស្រែកឡើងពេលនឹកឃើញតែរាងតូចនាយពិតជាឆ្កួតមែនហើយ
(ល្មមដឹងខ្លួនហើយ😗)

"យើងចង់ថើបឯង...យើងនឹកក្លិនឯង"សុងហ៊ុន ដេកយកខ្នើយរាងតូចមកដាក់លើមុខដើម្បីស្រស់ក្លិនពិដផរដ៏ក្រអូបនោះទាំងមិនស្កប់ព្រោះនាយចង់អោបម្ចាស់វាជាង

"ឯងស្មានថាគេចពីរយើងរួចមែនទេ!"សុងហ៊ុន បន្លឺទាំងសង្រ្គឺតជើងធ្មេញនឹកខ្នាញ់នឹងនាយល្អិតដេកពេទ្យសុខៗមិនដឹងជាបាត់ស្រមោលទៅណា

"ហ្ហឺយ...."នាយដកដង្ហើមធំចោលហើយក៏ដើរចេញពីរបន្ទប់របស់រាងតូចទៅបន្ទប់ខ្លួនឯងវិញខ្លាចបេលឡាមករកនាយមិនឃើញ

"ហាសហា...ដល់ពេលចឹងបានដឹងថាប្រឹង"ស្ទេប ដែរឈរមើលពីរជ្រុងម្ខាងក៏សើចឡើងពេលឃើញចាហ្វាយខ្លួនឆ្លេឆ្លារកប្រពន្ធមិនឃើញគ្រាន់តែគិតក៏ចង់សើចដែរ ហាសហា

"ហាឡូ...ម៉ែដោះគឺខ្ញុំអាស្ទេប"ស្ទេប ប្រឹងនិយាយត្បៀតខ្លាចរាងក្រាស់ចេញមកលឺព្រោះបន្ទប់នៅក្បែរបន្ទប់របស់រាងក្រាស់

(ស្គាល់ហើយ...ខលមកធ្វើអី)

"ខ្ញុំខលចង់សួរសុខទុក្ខម្ចាស់តូច"ស្ទេប ក៏និយាយខ្សឹបៗមើលមុខមើលក្រោយខ្លាចរាងក្រាស់ដើរមកលឺការសន្ទនា

(គេងបាត់ហើយ...)

"ចុះម៉ែដោះមិនសម្រាន្តទេឬ?"ស្ទេប

(អម្បាញ់មិញឡើងគេងហើយតែឯងខលមកក៏លើកមកនិយាយទៅ)

"នេះខ្ញុំរំខានម៉ែដោះមែនទេ"ស្ទេប សួរទាំងមុខស្អុយ

(អើ..ដឹងខ្លួនល្អហើយ)

"ចឹងម៉ែដោះសម្រាន្តចុះ...ប៉ុណ្ណឹងបានហើយខ្លាចលោកម្ចាស់គាត់មក~~~"

*ក្រាក.....*

"អាស្ទេប..ឯងនិយាយស្អីរជាមួយអ្នកណា!!"សុងហ៊ុន ដើរចូលមកទាំងមុខស្មើរចំណែកសក់ក្បាលវិញដូចសំបុកមាត់ព្រោះតែនាយដេកមមៀលពេញពូកនឹករាងតូចពេកទើបដេកមិនលក់ដើរមកបន្ទប់ស្ទេបសួររឿងការងាតែក៏លឺគេនិយាយទូរស័ព្ទ

"និ...និយាយ...គឺនឹងហើយនិយាយជាមួយមេការ"ស្ទេប ស្រាប់តែស្លន់បិទទូរស័ព្ទមិនចង់ទាន់ពេលឃើញរាងក្រាស់សម្លឹងមើលនាយនឹងទូរស័ព្ទដែលកាន់នឹងដៃនោះឆ្លាស់គ្នា

"មិនមែនកុហក់យើងទេដឹង"សុងហ៊ុន ក៏ដើរចូលមករកកូនចៅជំនិតធ្វើអោយនាយស្ទេបស្លេកមុខភ្លាម

"ខ្ញុំ...ខ្ញុំកុហក់ចាហ្វាយធ្វើអី"ស្ទេប ក៏រហ័សប្រកែក

"ឯងមានរឿងអីលាក់បាំងយើងមែនទេ"សុងហ៊ុន ក៏បង្អាក់ដំណើរឈរសួរទៅជំនិតទាំងមុខមាំ

"មានរឿងអ្វីខ្ញុំត្រូវកុហក់ចាហ្វាយ"ស្ទេប

"កុំអោយយើងដឹងអោយសោះ...បើមិនចឹងទេឯងនឹងដឹងគ្នាជា~~~"

"សុងហ៊ុន...បងនៅក្នុងនឹងទេ"បេលឡា ក៏ស្រែកបង្អាកសម្ដីរាងក្រាស់ធ្វើអោយនាយងាកទៅមើលមុខស្ទេបបន្តិចហើយក៏ចេញទៅវិញ

"វិះទៅហើយ"ស្ទេប យកដៃរិតទ្រូងទាំងភ័យអម្បាញ់មិញគេឡើងស្លេកមុខដូចខ្មោចងាប់

*Sungbella*

"អូនទើបមកពីរណា"សុងហ៊ុន ទាញនាងមកអង្គុយលើភ្លៅរួចក៏ចោទសួរ

"អូនមកពីរផ្ទះ"បេលឡា ក៏លើកដៃតោងក.របស់រាងក្រាស់វិញ

"កុហក់ទេដឹង"សុងហ៊ុន ក៏សម្លឹងមុខនាងរបៀបមាំធ្វើអោយបេលឡាឃើញបែបនេះភ័យឡើងភ័យនាយដឹងរឿងសម្ងាត់(មានរឿងអ្វី🤭)

"អឺ..គឺ...បងលេងស្រឡាញ់អូនហើយមែនទេ..ទើបមិនជឿសម្ដីរបស់អូន"បេលឡា និយាយទាំងពេបសម្លឹងមើលមុខរាងក្រាស់ដើម្បីយកចិត្តនាយកុំអោយខឹងនឹងនាង

"បងនិយយលេងតើ...មិចក៏ឆាប់ខឹងម្ល៉េះ"សុងហ៊ុន ក៏លើកដៃច្បិចថ្ពាល់នាងធ្វើអោយស្រីស្រស់សើចឡើងវិញ

"យើងគិតលេងអ្វីសប្បាយឬអត់!?"បេលឡា ក៏លើកដៃអង្អែលទ្រូងរបស់រាងក្រាស់

"អ្ហឹម..."រាងក្រាស់មិននិយាយច្រើនក៏ត្របាក់ថើបបបូរមាត់ស្រីក្រមុំបន្ទាប់មកពួកគេក៏ធ្វើរឿងលើគ្រែជាមួយគ្នា។


ថ្ងៃនេះបានតែបន្តិចទេណា😭🙏🏻





























សរសេរដោយ:ឡៅព័រជុងវ៉ុន🍰🍉

??????????Where stories live. Discover now