抖阴社区

??????? ?????????????

Start from the beginning
                                    

ព្រឹកថ្ងៃថ្មី

សំឡេងឆ្វេចឆ្វាចដោយសារម៉ូតូ-ឡានបានបន្លឺឡើងទ្រហឹងពេញទីក្រុងដោយសារគេធ្វើដំណើរដោយប្រើយានជំនិះជិះដើម្បីទៅបំពេញកាត្វកិច្ចរបស់គេ។ក្រឡេកមកមើលក្នុងបន្ទប់នៃវិមានដ៏ធំក្នុងទីក្រុងសេអ៊ូលឯណេះវិញយើងមើលឃើញទិដ្ឋភាពដែលបង្ហាញពីរបុរសខ្ពស់សង្ហារម្នាក់កំពុងតែអង្គុយក្រលែងវាញដែលមាននៅក្នុងកែវលើកក្រេបជញ្ជក់តិចៗទាំងភ្នែកកំពុងសម្លឹងមើលទៅទីក្រុងដោយក្នុងខួរក្បាលមិនដឹងជាគិតអីអោយពិតប្រាកដ។

*តុក~~តុក*

"ចូលមក"រាងក្រាស់បន្លឺអោយអ្នកដែលគោះទ្វារបានដឹងទើបទ្វារបើកឡើងដោយដៃនាយជំនិត

"រឿងដែលលោកម្ចាស់អោយខ្ញុំសុើបមិនមានដំណឹងនោះទេទាន៎"ស្ទេប បន្លឺទាំងអោបមុខចុះព្រោះតែនាយធ្វើការមិនបានល្អ

   ចំណែករាងក្រាស់លឺហើយកាន់តែតប់ប្រមល់លើសដើមហេតុអ្វីបានជារកគេមិនឃើញមិនដឹងថាពេលនេះយ៉ាងមិចទៅហើយទេសូម្បីតែម៉ែដោះក៏រកមិនឃើញដូចគ្នាមើលទៅន៉ាក់របស់នាយពូកែលាក់ខ្លាំងណាស់។

"មិនបានសូម្បីតម្រុយមែនទេ!!"សុងហ៊ុន ក៏ងាកទៅសួរនាយស្ទេបធ្វើអោយនាយងក់ក្បាលតាមការពិតគេក៏ចង់ប្រាប់នាយថាម្ចាស់តូចនៅទីណាដែលមិនហ៊ានប្រាប់នោះទេទុកអោយម្ចាស់តូចរបស់នាយរស់នៅដោយសុខស្រួលចុះ។

"ពិតមែនហើយ...មើលទៅលោកស្រីម្ចាស់គាត់មិនអោយយើងរកឃើញសូម្បីតែបន្តិច"ស្ទេប ក៏ធ្វើមុខតប់ប្រម៉ល់ដូចគ្នា

"ហុឹម...យើងមិនដឹងទៅរកគេនៅឯណាទេ"សុងហ៊ុន លើកដៃច្បូតមុខទាំងធុញថប់នាយពិតជានឹកគេខ្លាំងណាស់តើគេនៅឯណាទៅ

"ចឹងខ្ញុំសុំទៅមើលការងារផ្សេងហើយ"ស្ទេប ថាហើយក៏ដើរចេញទៅវិញទាំងញញឹមសមចិត្ត

"មិនដឹងថាពេលនេះគេកំពុងតែធ្វើអីទេ"សុងហ៊ុន លើកស្រាមកក្រេបតិចៗសញ្ជឹងគិតពីរអ្នកដែលរត់ចោលខ្លួនអស់រយះពេលជាងមួយខែនេះ

ពេលថ្ងៃ

  រាងតូចជេយ៉ុនក៏ត្រូវឡើងមកសេអ៊ូលដើម្បីពិនិត្យផ្ទៃពោះព្រោះថាដល់ថ្ងៃហើយពេលនេះគេកំពុងតែដើរយួរស្បោងនំដើរកាន់ញុាំយ៉ាងរំភើយមិនខ្វល់ពីរអ្នកដែលដើរតាមផ្លូចមើលមកគេនោះទេព្រោះពេលនេះគេឃ្លានខ្លាំងបំផុត។

??????????Where stories live. Discover now