"នេះ...នេះគេមកបានយ៉ាងមិច?"បេលឡា ក៏សម្លឹងទៅមើលរាងតូចទាំងគាំងនិយាយមិនចេញក្រែងរាងតូចរត់ទៅនៅកន្លែងណាដែលឆ្ងាយពីររាងក្រាស់មិនអោយនាយដឹងមែនទេចុះពេលនេះជាអ្វីទៅនាងពិតជាមិនយល់មែនអ្នកណាក៏បានឆាប់បកស្រាយភ្លាមទៅ។(ចុកហ្ហេ៎😽)
"កុំយំណា...បងនៅទីនេះហើយ..ជុប៎"សុងហ៊ុន ក៏រហ័សដើរមកចប់លើករាងតូចអោយអង្គុយលើភ្លៅមាំហើយក៏អោនទៅថើបបូរមាត់ដែលកំពុងតែញ័រដោយសារការយំនោះ
ចំណែកកញ្ញាបេលឡាឃើញបែបនេះក៏សម្លឹងមើលពួកគេទាំងមិនពេញចិត្តទើបរហ័សដើរទៅកញ្ឆក់ក.ដៃរបស់រាងតូចអោយចេញពីររាងក្រាស់តែក៏ត្រូវនាយងាកមកសម្លក់មុខរបស់គេបែបខឹងឡើងមក។
"អូនធ្វើអីបេលឡា...ឆាប់ប្រលែងដៃគេភ្លាម"សុងហ៊ុន សួរទាំងមិនពេញចិត្តចិញ្ចើមក្រញ៉ូវចូលគ្នាធ្វើអោយនាងឃើញហើយហាក់មិនព្រឺនឹងសម្ដីឬទឹកមុខរបស់នាយ
"ចង់អោយអូនលែងគេមែនទេ...បាន!!"នាងនិយាយទាំងញញឹមប៉ុន្តែស្នាមញញឹមមួយនោះមិនមែនញញឹមដោយក្ដីពេញចិត្តនោះគឺស្នាមញញឹមបែបមានប្រៀបជាងធ្វើអោយរាងក្រាស់ឃើញសម្លឹងមុខនាងយ៉ាងមាំុគិតនៅអ្វីមួយ
*ផាច់...ផាំង*សំឡេងស្នូរទះកំផ្លៀងនឹងសម្លេងកាំភ្លើងក៏បន្លឺឡើងព្រមគ្នាដោយម្នាក់ដែលត្រូវគេទះនោះងាកមុខទៅម្ខាងតាមកម្លាំងដៃទះទាំងគែមមាត់ជ្រាបចេញនៅលោហិតពណ៌ក្រហមដែលយើងអាចដឹងថាជាឈាម ចំណែកម្នាក់ទៀតបែរជាដេកនៅក្នុងថ្លុកឈាមបើកភ្នែកសម្លឹងមើលទៅមនុស្សប្រុសជាទីស្រឡាញ់ដែលលើកដៃបាញ់មកកាន់គេអម្បាញ់មិញនេះទាំងតក់ស្លុតមឹងខកចិត្តព្រមគ្នា។
"អ្ហឹក...បង...បងបាញ់អូនមែនទេសុងហ៊ុន"បេលឡា សួរទៅរាងក្រាស់ទាំងទឹកភ្នែកហូរដូចទឹកបាក់ទំនប់សួរទៅបុរសជាទីស្រឡាញ់ដែលសម្លឹងមើលមកកាន់នាយដោយទឹកមុខត្រជាក់ស្ងប់ដូចសមុទ្រគ្មានរលករបស់នាយមើលមកកន់នាង
"មែនយើងបាញ់នាង...ព្រោះតែអ្វីដឹងទេ!!"សុងហ៊ុន ក៏លុតជង្គង់ចុះលើកដៃចាប់ចង្ការនាងផ្ងើយសម្លឹងនាយរួចក៏ញញឹមចុងមាត់
"ដឹង...ដឹងអ្វីទៅ"បេលឡា សួរទាំងញ័របបូរមាត់ព្រោះតែមិនអាចទប់ទល់នឹងគ្រាប់ដែលជ្រាបក្នុងសាច់របស់នាងនោះទេចំណែកឯឈាមក៏ហូរមិនដាច់ដូចគ្នាផងដែរ

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????
??????? ??????????????????????????????
Start from the beginning