抖阴社区

??????? ???????????????

Start from the beginning
                                    

ពាក្យសម្ដីរៀបរាប់របស់រាងក្រាស់ធ្វើអោយរាងតូចហូរទឹកភ្នែកមកច្រោកៗព្រោះតែក្ដីរំភើបព្រោះគេមិនធ្លាប់គិតសោះឡើយថានឹងទទួលបានក្ដីស្រឡាញ់ពីររាងក្រាស់ព្រោះតែនាយមិនដែលទុកគេនៅក្នុងខ្សែរភ្នែកឡើយប៉ុន្តែពេលនេះគេរំភើបខ្លាំងណាស់គេសុំយំអោយលឺមិនខ្លាចខ្មាស់អ្នកណាទៀតនោះទេ។ចំណែករាងក្រាស់ឃើញរាងតូចយំបែបនេះក៏ទាញគេយកមកអោបជាប់ផែនទ្រូងដ៏កក់ក្ដៅរបស់នាយលួងលោមអង្អែលខ្នងអោយគេបាត់យំព្រោះខ្លាចប៉ះពាល់ដល់កូននៅក្នុងផ្ទៃដែលរីកលូតលាស់នៅក្នុងនឹង

"អ្ហឹក...អរគុណ...អរគុណបងគ្រប់យ៉ាង...ហ្ហឹក..អូនមិនធ្លាប់គិតថានឹងទទួលបានក្ដីស្រឡាញ់ពីរបងនោះទេ..ហ្ហឹក..អូនមិនធ្លាប់គិតឡើយ...ប៉ុន្តែពេលនេះវាដូចជាសុបិន្តសម្រាប់អូនខ្លាំងណាស់ទីបំផុតបងក៏ព្រមស្រឡាញ់អូន...ហ្ហឹក...អូនមិនមានអ្វីនិយាយទៀតឡើងក្រៅពីរអរគុណបងដែលស្រឡាញ់អូន"ជេយ៉ុន យំរៀបរាប់ប្រាប់នាយទាំងដង្ហក់ព្រោះតែគេយំខ្លាំងយំព្រោះតែក្ដីរំភើបគេមិនធ្លាប់គិតឡើយថាស្វាមីរបស់គេចេះផ្អែមល្ហែមចេះយកចិត្តទុកដាក់បែបនឹងគេមានសំណាងខ្លាំងណាស់មែនទេ

"អូនឈប់យំទៅប្រយ័ត្នប៉ះពាល់ដល់កូន"សុងហ៊ុន ក៏ទាញរាងតូចចេញពីរខ្លួនរួចក៏លើកដៃជូទឹកភ្នែកអោយស្អាតពីរផែនថ្ពាល់ក្រពុំមើលចុះយំឡើងហើមភ្នែកក្រហមច្រមុះអស់

"ហុឺ..អូនរំភើបពេក..ហ្ហឹក"កាយតួចមិនត្រឹមតែបាត់យំទេនៅពេបមាត់ដាក់នាយច្រវែបៗឃើញហើយពិតជាគ្រឺតពិតមែន

"កុំយំអី...ចាំបងនាំអូនទៅញុាំអី...ប៉ុន្តែយើងត្រូវថតរូបទុកសិន"សុងហ៊ុន ថាហើយក៏ហុចទូរស័ព្ទទៅអោយនាយស្ទេបថតអោយចំណែកកូនចៅជំនិតឃើញហើយរហ័សទទួលយ៉ាងលឿន

"ត្រៀមខ្លួនចាហ្វាយ.1.2.3.ក្រិប!!!"នាយស្ទេប ថាហើយរាងក្រាស់ក៏ធ្វើស្ទាយរូបទីមួយគឺអោនទៅថើបបបូរមាត់របស់រាងតូចឃើញហើយគួរអោយស្រឡាញ់ណាស់ជាពិសេសគឺមាឌតូចៗនោះតែម្ដង(ស្រម៉ៃមើលទៅអ្នកអើយ🤭)

បន្ទាប់មកស្ទាយទីពីរគឺនាយអោនទៅថើបថ្ពាល់របស់រាងតូចម្ខាងដោយដៃអោបចង្កេះគេជាប់ចំណែករាងតូចគឺមិចភ្នែកម្ខាងលើកដៃពីរឡើងលើធ្វើមាត់ស្រួចចំណែកស្ទាយទីបីគឺរាងតូចងើយទៅមើលមុខរបស់រាងក្រាស់ហើយរាងក៏អោនមកមើលមុខគេដូចគ្នា។

"ស្អាតៗណាស់ចាហ្វាយយកផ្ដិតទុកអោយចាហ្វាយតូចមើលទៅ"ស្ទេប អូសរូបដែលថតជាច្រើនសន្លឹកនោះអោយរាងក្រាស់មើលព្រមទាំងចាក់រុកអោយនាយយកផ្ដិតទុកអោយកូនមើលពេលកើតមក

"យើងគិតថាយករូបបឺតមាត់គ្នានេះតាំងលើអេក្រង់ហើយព្រោះអោយគេឃើញថាយើងមានអូនតូចធ្វើប្រពន្ធ...ឯងគិតចឹងទេអាស្ទេប?"សុងហ៊ុន ក៏ងាកទៅសួរនាយជំនិតទាំងដៃកំពុងសារ៉េរូបតាំងអេក្រង់ទូរស័ព្ទដៃព្រោះរូបនឹងមើលទៅរាងតូចខ្យូតខ្លាំង

"លោកម្ចាស់ចេះស្រឡាញ់ប្រពន្ធដែល...*ផូស*អូយ"នាយស្ទេបនិយាយមិនទាន់ចប់ផងក៏ត្រូវរាងក្រាស់ដាក់មួយដៃកណ្ដាលក្បាលលឺសូរតែផូសធ្វើអោយនាយស្រែកផ្អើលអស់អ្នកនៅទីនោះនិយាយចេញមកភ្លើៗត្រូវអញ្ចឹងទៅ

"ប្រពន្ធមានតែមួយឯងអោយយើងទៅស្រឡាញ់អ្នកណាអាស្ទេប"សុងហ៊ុន សួរជំនិតទាំងស្រ្គឺតជើងធ្មេញខឹងដែលនិយាយចេញមកឡប់ៗមុខនេះបាត់ប្រាក់ខែកុំសួររកមូលហេតុអោយសោះ ហាសហា

"ចុះក្រែងលើកមុន~~~"និយាយមិនទាន់នឹងចាប់ផងក៏ត្រូវរាងក្រាស់ហាកាត់បានមុន

"លើកមុននឹងវាយ៉ាងមិច?"សុងហ៊ុន សួរទាំងសម្លក់ធ្វើអោយកូនចៅជំនិតអន់ចង់ជាមួយទៀត

"លោកប្ដីកាលណាយើងទៅវិមាន...អូនឃ្លានខ្លាំងណាស់"ជេយ៉ុន ដែលឈរមើលប្ដីឈ្លោះគ្នាជាមួយជំនិតអម្បាញ់មិញនេះក៏ទាញជាយអាវនាយបន្លឺឡើង

"អូហ៍...បងនាំអូនទៅញុាំភីហ្សានៅក្បែរនេះ...ទៅដែលទេ"សុងហ៊ុន ក៏ងាកមកមើលប្រពន្ធវិញព្រោះអម្បាញ់មិញជក់មាត់ឈ្លោះភ្លេចគិតថាប្រពន្ធនៅក្បែរនេះដូចគ្នាចេះភ្លេចទៅកើតដែល

"អូនចូលចិត្តញុាំភីហ្សា"រាងតូចគ្រាន់តែលឺរបស់ដែលខ្លួនចួលចិត្តក៏កញ្រ្ជោលឡើងមកវិះនឹងលោតទៅហើយក៏ត្រូវរាងក្រាស់ចាប់ទាន់

"អូនកុំលោត"រាងក្រាស់ឯណេះប្រហោងពោះប៉ុនលូព្រោះតែលោកប្រពន្ធរបស់នាយរកហក់លោតធ្វើមើលតែខ្លួនមួយដូចលោកមុនលោកអើយ។

"ហិហិ...អូនភ្លេច"ជេយ៉ុន ក៏សើចឡើងទើបរាងក្រាស់គ្រវីក្បាលហួសចិត្តរួចក៏ដឹកដៃរាងតូចចុះទៅខាងក្រោមវិញដើម្បីនាំគេទៅញុាំភីហ្សាដែលជាចំណង់ចំណូលចិត្តរបស់រាងតូចដូចគ្នា។

  Sweetនៅ☺️



































សរសេរដោយ:ឡៅព័រជុងវ៉ុន🍰🍉

??????????Where stories live. Discover now