"ចាហ្វាយនឹងហើយស្អុយមាត់"ស្ទេប មិនអោយចាញ់ក៏ត្បកទៅវិញធ្វើអោយនាយក្រាស់សង្រ្គឺតធ្មេញឥឡូវខ្លាំងសម្បើមណាស់តមាត់នាយអោយប៉ប៉ោចបានតែខោកអង្អែលញាប់តើចឹងៗអីវិន
"ហ្ហឹក...លោកប្ដី"ជេយ៉ុន ក៏យំពេបមាត់ហៅប្ដីព្រោះតែឃ្លាននឹងឃើញកូនយំបែបនេះក៏មិនស្រួលចិត្តធ្វើអោយអ្នកជាប្ដីឃើញបែបនេះក៏ទម្លាក់អាល្អិតកូនច្បងដែលយំអម្បាញ់នេះដាក់ចូលក្នុងអង្រឹងទើបដើរទៅរកប្រពន្ធដែលអង្គុយយំនៅលើគ្រែពេទ្យ
"អូនកើតអីមិចក៏យំចឹង!"សុងហ៊ុន ក៏ចូលមកជូនទឹកភ្នែកអោយប្រពន្ធសួរនាំគេដោយសម្ដីស្រាលៗស្ដាប់ហើយត្រជាក់ដល់បេះដូង ហិហិ
"អូន...ហ្ហឹក...អូនឃ្លានហើយអាណិតកូន"ជេយ៉ុន ក៏លើកដៃអោយរាងក្រាស់អោបទើបនាយរហ័សចូលទៅអោយគេអោប
"ចាំបន្តិចណាជេមចិតផ្លែឈើរួចឥឡូវហើយ...សឺត"សុងហ៊ុន ស្រដីចប់ក៏អោនទៅថើបថ្ពាល់ក្រពុំដែលដាបទឹកភ្នែកនោះនិយាយពីរថាចិត្តសម្បើមណាស់ឡូវធ្វើអោយខ្នាញ់រហូតម៉ងកាម៉ាប់
"កូនគេងហើយមែនទេ!..អូនអាណិតកូនមិនចង់ឃើញគេយំនោះទេ"ជេយ៉ុន និយាយងុលៗស្ដាប់សឹងមិនបានអោបរាងក្រាស់ណែនដោយមានដៃមាំអង្គុយក្រសោបចង្កេះគេជាប់ដូចខ្លាចអ្នកអានឆក់យកទៅ
"អូនឈប់យំទៅ...ប្រយ័ត្នទាស់សរសៃ"សុងហ៊ុន ក៏លើកដៃជូតទឹកភ្នែកអោយប្រពន្ធថ្នមៗលួងលោមគេអោយបាត់យំទើបនាយល្អិតងក់ក្បាលថែមទាំងសើចស្ញេញដាក់នាយថែមទៀត
"លោកម្ចាស់នេះផ្លែឈើរបស់ម្ចាស់តូច"ជេម ដើរមករករាងក្រាស់ដោយមានផ្លែឈើមួយចានដែលគេចិតហើយយកមកអោយចាហ្វាយ
"អរគុណហើយ...អូនឆាប់ញុាំទៅក្រែងឃ្លានមិនចឹង"សុងហ៊ុន ថាហើយក៏ចាប់ផ្លែឈើយកមកបញ្ចុករាងតូចមិនត្រឹមតែបញ្ចុកទេនាយបញ្ចុកមួយគឺថើបមួយខ្សឺតគិតទៅចំណេញលើគោកតែម្ដង
"មិនគួរណាកូនមុខដូចបងសោះ"ជេយ៉ុន ក៏ងើយមើលមុខរាងក្រាស់ទាំងពេបអន់ចិត្តដែលខំពរពោះចង់ដាច់ខ្យល់បែរជាកើតមកមុខដូចរាងក្រាស់ទៅវិញកាត់មកតាមគេតែច្រមុះនឹង
"មុខដូចបងត្រូវហើយ...ព្រោះបងខំស៊ុតអូនបញ្ចូលហ្សែនហត់គឃូសមិនចឹង"សុងហ៊ុន ក៏លើកដៃទៅច្បិចច្រមុះរាងតូចទាំងខ្នាញ់
"មុខកាត់បានហើយ...កុំអោយចរិកយ៉ាប់ដូច"ស្ទេប ដែលស្ងាត់ជាយូរនោះក៏បន្លឺឡើងធ្វើអោយរាងក្រាស់ងាកទៅសម្លក់ចង់ក្រិចក.មកក្រោយ
"ឯងចង់ថាចរិកយើងយ៉ាបមែនទេអាស្ទេប?"សុងហ៊ុន សួរទៅជំនិតទាំងសង្រ្គឺតជើងធ្មេញនឹកខឹងនូវពេលគេដៀលយូរៗទៅដៀលនាយបានណាស់
"អត់បាននិយាយផង"ស្ទេប ក៏ញក់ស្មារពេបមាត់ដាក់នាយធ្វើអោយសុងហ៊ុនខាំមាត់គ្រឺតខ្នាញ់នេះកុំជាប់ដៃបញ្ចុកប្រពន្ធទេកុំអីបែកក្បាលដេរបាត់ហើយ
"ហិហិ"រាងតូចក៏សើចឡើងព្រោះតែឃើញប្ដីគេនឹងជំនិតឈ្លោះគ្នាតាំងពីរគេរៀបការរហូតដល់កូនមួយទៅហើយនៅតែមិនទាន់ឈប់ទៀត
"ស្ទេបបងឯងក៏ចឹងដែលរករឿងលោកម្ចាស់រហូត"ជេម ក៏ដើរមកឈរក្បែរគេថាអោយអ្នកជាសង្សារដែលទាក់ទងគ្នាបានរយះពេល៦ខែមកនេះទាំងហួសចិត្តព្រោះឃើញគេតមាត់គ្នាអោយប៉ប៉េះ
"យើងដឹងថាឯងថាអោយយើង...ចាំមើលបាត់ប្រាក់ខែមិនបាច់សុំអង្វរយើងទេ"សុងហ៊ុន ថាហើយក៏បន្តបញ្ចុកផ្លែឈើរបស់រាងតូចវិញ
"ចាំមើលតែបាត់លុយខ្ញុំដណ្ដឹងអូនជេមចាហ្វាយត្រៀមបាត់អ្នកប្រុសតូចសូលុនហើយខំទៅ"ស្ទេប មិនចាញ់ចិត្តក៏តទៀតមើលទៅប្រហែលមានសង្រ្គាមសុីសាច់ហុតឈាមក្នុងបន្ទប់កំឡុងពេលបន្តិចទៀតហើយចាំតែមើលទៅ
"ឯងហ៊ាន!"សុងហ៊ុន ក៏ងាកទៅសម្លក់គេស្អីបានជាចង់យកកូនប្រុសច្បងរបស់នាយទៅនឹងចង់ងាប់ហ្ហេស៎កុំគិតថានាយទុកអោយគេរស់មែនទេ
"សាកទៅ"ស្ទេប ថាហើយក៏ងាកមកចាប់អារម្មណ៍បញ្ចុកដោះគោអាអូនវិញ
抖阴社区 by:BUTTERFLY
To be counted 💗🍯

YOU ARE READING
??????????
Short Story??????????? ???????????? ????????????????????????????????????????????????????????????????????????????????????
??????? ???????????????????
Start from the beginning