សំណងស្នេហ៍ ( ចប់ )

By EthMaryRotha

497K 33K 1.8K

_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស... More

1:ុĵីȞោស!!
2:ា!
P3: [ ប្រូង💦 ]
P4: គេត្រូវតែចាកចេញទើបបាន
P5:បើឯងមិនចេញ យើងរឹតតែស្អប់ឯង
P6: ថេយ៍ថេយ៍អោយគុកគីណា
P7: មកពីឯងអាក្រក់បែបហ្នឹងហើយ ទើបថេយ៍ថេយ៍ស្អប់ឯង !!
8:ើនងួគ្នម្ដ៶ĵ
9:ា𞙵ងៅេឯក៏បន
11:ូខសន្់!
P12: លេខា
P 13:ក្រអូប!!
P 14: ខ្ញុំមិនទៅវិញទេ
P 15: យើងមិនអោយជួប!!!
P 16: តែហ៊ានចេញពីបន្ទប់ត្រូវមិនខាន!!
P 17 : អ្នកទាំងពីរមើលទៅដូចជាសង្សារនឹងគ្នាយ៉ាងអ៊ីចឹង
P 18 : អាខ្មោចបារាំងមុខស្លេក!!
P 19 : បន់ព្រះអោយហើយទៅ ប្រយ័ត្នមិនបានទៅជួបអាបារាំងម្នាក់នោះ
P 20 : ឯងដូចជាថ្លើមធំពេកហើយ
P 21 : មែនហើយខ្ញុំខឹងបងប្រុស
P 22 : ស្រលាញ់ប្អូនឯងទេដឹង??
P 23 : កុំទៅចោលខ្ញុំ......
P 24 : ចង់បានអាខ្មោចបារាំងនោះហ្អេស???
P 25 : ខ្ញុំស្រលាញ់បង....
P 26 : ចាំបាច់មករកធ្វើស្អី??
P 27: ខ្ញុំ មិន ព្រម !
P 28 : អត់ប្រយោជន៍!!
P 29 : សសាក់សស្លើរមែន
P 30 : ឬក៏គាត់ទុកខ្ញុំចោល
P 31 : បោះវាចោលយូរហើយ
P 32 : មិនរួចខ្លួនទេ គីម ថេយ៉ុង
P 33: អានេះ វានាំមក
P 34 : ចង់ធ្លាក់ទឹកឬយ៉ាងមិច??
P 35 : ថេយ៍ទៅវិញផ្ទះវិញជាមួយបងណា៎
P 36 : នៅទីនេះតែឯងទៅ
P 37 : ហេតុអីក៏វាធំជាងមុន??
P 38 : បាត់កន្លះខែទៅកោះជេជូអ៊ីចឹងឬ??
P 39 : យើងសង្ស័យតែឯងលួចស្រលាញ់ប្អូនខ្លួនឯងទេ
P 40 : ជុងនិងថេយ៍..... ជាបងប្អូននឹងគ្នា
P 41 : យើងជាម្ចាស់ជីវិតគេ
P 42 : មិនអាចដាច់ខាត
P 43 : មាត់រឹង
P 44 : បើឯងហ៊ានធ្វើអោយគេខូចចិត្ត ចាំថាយើងនឹងយកគេពីឯងមកវិញ
P 45 :យើងមិនចូលចិត្តមនុស្សគក្រិចទេ
P 46 : លោកប្ដី!!
P 47 :អោបយើងផង
P 48 : តែយើងចង់ញុំាអាហារស្នាដៃឯង
P 49 : ប្រពន្ធធ្វើខុសឬ ទើបប្ដីវៃ??
P 50 : ចង់រំលោភយើងឬ??
P 51 : ឆែកទូរស័ព្ទយើងធ្វើអី??
P 52: តាមបែបនេះមិនធុញទេឬយ៉ាងមិច??
P 53 : កុំមកធ្វើចរិតប្រងើយៗដាក់យើងអោយសោះ
P 54 : ជាមិត្តឬ?? ឬក៏ជាសាហាយ??
P 55 :ថើបដើមទ្រូង
P 56 : ឬក៏ឯងជាសាហាយរបស់គេមែន??
P 57 : រៀបការក៏ព្រោះតែចង់ធ្វើបាបគេ
P 58 : ការពិតរវល់អោបស្រីសោះ
P 59 : បើយើងមិនអនុញ្ញាតិអោយឯងស្លាប់ ឯងក៏គ្មានថ្ងៃអាចស្លាប់បាន
P 60 : យប់នេះឯងត្រូវបម្រើយើង
P 61 : ចង់ដេកក៏ដេកទៅខ្ញុំមិនឃាត់ឯណា
P 62 : ប្រច័ណ្ឌ??
P 63 : កូនប្រសារប៉ាវាយក្បាលខ្ញុំបែក
P 64 : មានកូនជាមួយអាណា??
P 65 : បាត់បង់មួយកម្រិតទៀត
P 66 : លោកសម្លាប់កូនខ្ញុំ
P 67 :ខ្ញុំមិនចង់ជួបមុខលោកទេ
P 68 : លែងលះ
P 69: គួរតែដោះលែង
P 70 : បងចង់ទិញអ្នកលក់វិញ
P 71 : ឈឺត្រង់នេះ.....
P 72 : ពួកយើងលែងបានជួបគ្នាទៀតហើយ
P 73 : មិនគួរណានឹកគេទៀតទេ
P 74 : បាត់ការចងចាំ
P 75 : បងមិនទាន់ចាំអូនទេ
P 76 : លែងចង់លែងលះ??
P 77 : រៀបការម្ដងទៀត
ភាគបញ្ចប់ - បងស្រលាញ់អូន ចន ថេយ៉ុង

10:ុ𞘵ĵើ!!

7.7K 548 2
By EthMaryRotha


  ជំហានជើងវែងៗរបស់នាយកម្លោះសង្ហារ កំពុងតែធ្វើដំណើរយ៉ាងញាប់ស្អេកដោយទឹកមុខមាំទាំនិងម៉ត់ចត់ជាទីបំផុត ។ បុគ្គលិកគ្រប់គ្នាអោនគំនាបមិនហ៊ានមើលមុខ និង តបតក្រសែភ្នែកដុតខ្មៅ របស់នាយកម្លោះនោះទេ ។

« លោកអគ្គនាយក បន្តិចទៀតដល់ម៉ោងប្រជុំសំខាន់ហើយ ចាស៎ » លេខាស្រីម្នាក់តបទាំងគោរព នាងមិនទាំងហ៊ានមើលមុខនាយកម្លោះអគ្គនាយកនេះទេ មើលទៅគេពិតជាមានអំណាច ថែមទាំងកាចទៀតផង ។

« យើងដឹងហើយ ចេញទៅវិញចុះ » នាយកម្លោះតបទៅវិញទាំងសម្ដីរឹងកម្រឹស ខណៈដែលភ្នែកគិតតែសម្លឹងពន្លឺដែលជះចេញពីក្នុងកុំព្យូទ័រតែប៉ុណ្នោះ ។ ក្រោយពីបានឮការនិយាយរបស់នាយកម្លោះចៅហ្វាយខ្លួនហើយ នាងក៏ដើរចេញទៅ ។

                         ៚S͟ K͟ I͟ P͟៚

« យកទៅធ្វើម្ដងទៀត ! » នាយកម្លោះបោះឯកសារទៅលើតុ ធ្វើអោយម្ចាស់ឯកសារដែលកំពុងតែបែកញើសស្រាប់ផង ត្រូវថយជំហានចេញបន្តិច រួចទើបស៊កដៃយកឯកសារខ្លួនមកកាន់នឹងដៃវិញ ។

« សូមទោស៎ លោកអគ្គនាយក ចាំខ្ញុំយកទៅធ្វើម្ដងទៀត  » គេអោនគំនាបសូមទោសនាយកម្លោះបន្តិច

« ថ្ងៃក្រោយ ហាមមិនអោយថ្លោះធ្លោយការងារជាដាច់ខាត ! »

« បាទ៎ លោកអគ្គនាយក »

« ឯងនេះមិនគួរគិតតែការងារពេកទេ » នាយកម្លោះសង្ហារម្នាក់ដើរមកអង្គុយទល់មុខជុងហ្គុកដែលគិតតែសម្លឹងកុំព្យូរទ័រ ។

« មែនហើយជុងហ្គុក គួរតែសម្រាកខ្លះទៅ » គ្រីសសា.ស្រីស្រស់ក៏ដើរមកតបនឹងជុងហ្គុក រីឯឡេវីលក៏ដើរចេញទៅ ដោយទុកអោយពួកគេទាំងពីរនៅបន្តនិយាយគ្នាតែពីរនាក់ ។ គ្រីសសាក៏ដើរទៅអង្គុយកៅអីរបស់ឡេវីលជំនួស ។

« ឡេវីលកើតអី ? » ជុងហ្គុកតបទៅនាងក្រមុំដោយទឹកមុខគ្មានជាតិ សោះកក្រោះ

« គេកើតអីជារឿងរបស់គេខ្ញុំមិចនឹងដឹង » គ្រីសសាតបទៅហីៗ តែក៏ធ្វើអោយនាយកម្លោះជុងហ្គុកហាក់ឆ្ងល់បន្តិចដែរ ការនិយាយស្ដីរបស់ពួកគេទាំងពីររាងឃ្លាតឆ្ងាយបន្តិចៗម្ដង ពួកគេតែងតែគេចមុខគ្នា ពេលសួរមួយម៉ាត់ បែរឆ្លើយមួយម៉ាត់ទៅវិញ ។

#ពេលល្ងាច

មនុស្សម្នានាំគ្នាដើរចេញពីក្នុងហាងម្ដងមួយៗរហូតដល់អស់ នៅសល់តែមិត្តសម្លាញ់ទាំងពីរនិងកម្លោះម្ចាស់ហាងតែប៉ុណ្នោះ ។

« យើងមិនឃ្លានទេ ឯងបញ្ចុកគ្រីសទៅ » ជុងហ្គុកពោលឡើងទាំងដៃនៅចុចកំព្យូទ័រញាប់ស្អេក ចំណែកឯឡេវីល និង គ្រីសសាបែរជាមើលមុខគ្នាបន្តិច ដោយមិនដឹងថាត្រូវឆ្លើយយ៉ាងមិច គ្រីសសាក៏តបទៅគេវិញ

« ខ្ញុំទៅវិញហើយ » នាងថាហើយ ស៊កដៃកាន់កាបូបដើរចេញទៅបាត់

« ឯងធ្វើអីអោយនាងខឹង ? » ជុងហ្គុកស៊កដៃទៅបិទកំព្យូទ័រ រួចងាកទៅពោលនឹងនាយកម្លោះមិត្តសម្លាញ់ខ្លួន តាំងពីនាងនិងគេបានអង្គុយតុជាមួយគ្នាមក ការនិយាយស្ដីរបស់នាងដូចជាចម្លែកៗ ទាំងពីមុនមិនមែនបែបហ្នឹង ។

« យើងមិចនឹងដឹង » ឡេវីល

រីង៚រីង៚
សម្លេងទូរស័ព្ទនាយកម្លោះជុងហ្គុកក៏បានបន្លឺឡើង នាយស៊កដៃយកទូរស័ព្ទលើតុមកកាន់ ឃើញថាអ្នកដែលខល មកជា ប៉ា របស់ខ្លួន
គេជ្រួញចញ្ចើមបន្តិច ហេតុអីក៏ប៉ាគេខលមកធ្វើអី នៅផ្ទះមានរឿងអីឬ ??

« លោកប៉ា »

<< ឆាប់មកផ្ទះអោយលឿនមក >> លោកចន

« បាទ ប៉ា » ដោយខ្ចិលសួរនាំច្រើន នាយកម្លោះក៏តបទៅយល់ស្រប ធ្វើអោយអ្នកដែលបានស្ដាប់ឮធ្លោយមាត់ញញឹម មុននឹងស៊កដៃចុចបិទកាត់ផ្ដាច់ការឆ្លើយឆ្លងតាមប្រព័ន្ធអេឡិចត្រូនិច ។

៚ភូមិគ្រឹះត្រកូល ចន ៚
៚ ងឺត ៚

ឡានស៊េរីទំនើបចុងក្រោយពណ៌ខ្មៅ បានឈប់ចតនៅកៀនភូមិគ្រឹះដ៏ស្កឹមស្កៃមួយនេះ ។ នាយកម្លោះចុះពើលើឡាន ដើរសម្ដៅទៅខាងក្នុងភូមិគ្រឹះ ក៏ឃើញលោក ចនកំពុងអង្គុយនៅសាឡុងបន្ទប់ទទួលភ្ញៀវ

« មានរឿងអីឬ លោកប៉ា ?? » នាយកម្លោះចោទសួរទៅកាន់លោក ចន តើប៉ាហៅគេមកផ្ទះលឿនយ៉ាងនេះមានរឿងអីឬ?? បើមើលទៅសភាពក្នុងផ្ទះហាក់ស្ងាត់ជ្រៀប មិនមានរឿងអ្វីកើតឡើងផង !

« លោកយាយ !! » នាយកម្លោះស្ទុះរត់ទៅអោបអ្នកជាជីដូនយ៉ាងណែន គេនឹកលោកយាយគេណាស់ គាត់ស៊កដៃអង្អែលខ្នងចៅកម្លោះតិចៗ

« លោកយាយមកយូរហើយឬ ?? » នាយកម្លោះសង្ហារ ប្រឡែងចេញពីការអោប រួចពោលទៅកាន់ជីដូន ទាំងរីករាយ

« ប្រហែលពីរម៉ោងមុន »

« ចុះ..... ?? » ជុងហ្គុកហាក់ឆ្ងល់បន្តិច នាយតបបម្រុងសួរអ្នកជាជីដូនពីនាយតូច ព្រោះបើសិនជាគេមកជាមួយលោកយាយខ្លួន ហេតុអីមិចមិនឃើញវត្តមានគេ ឬក៏គេមិនមកទេ គេលែងចង់ជួបនាយហើយឬ??? គិតដល់ត្រឹមណេះ នាយកម្លោះប្រែជាទម្លាក់អារម្មណ៍រីករាយចុះបន្តិចជំនួសមកវិញនៅអារម្មណ៍សោកសៅ តែក៏ប្រឹងសម្ដែងទឹកមុខញញឹមតបទៅលោកយាយ

« គេណា?? ថេយ៉ុងឬ ?? គេមិនទាន់មកដល់ទេ »

« ខ្ញុំមកហើយ !! » នាយតូចថេយ៉ុងដែលទើបនឹងឈានជើងចូលបានមួយជំហាន ក៏ពោលឮៗបន្តិច ទាំងញញឹម ព្រោះគិតថាក្នុងផ្ទះគ្មានមនុស្ស ចឹងមានតែស្រែកប្រាប់ខ្លាចក្រែងគ្មានអ្នកដឹងថាខ្លួនមកដល់

សម្លេងស្រួយស្រេសរបស់នាយតូចបានបន្លឺឡើងក្រោយខ្នងរបស់នាយកម្លោះ ជុងហ្គុកដែលបានឮក៏ងាកទៅមើលបន្តិច ឃើញនាយតូចពីចម្ងាយកំពុងតែឈរញញឹមមករកខ្លួន វាជាស្នាមញញឹមយ៉ាងស្រទន់ស្រស់ស្អាត ស្អាតជាពន្លឺដួងព្រះចន្ទដែលកំពុងបញ្ចេញពន្លឺចែងចាំងនាពេលរាត្រីទៅទៀត ។ ជុងហ្គុកបានត្រឹមឈរភ្លឹកគយគន់សម្រស់ដ៏បវររបស់នាយតូច គេពិតជាស្រស់ស្អាតណាស់ រូបរាង,ពណ៌សម្បុរ កម្ពស់កម្ពរ ក៏ផ្លាស់ប្ដូរ ខុសពីមុន មិនមែនជាកូនក្មេងម៉ាប់ៗនោះទេ ។
—————
🆃🅾︎🅱︎🅴🅲🅾︎🅽🆃🅸🅽🆄🅴

Continue Reading

You'll Also Like

317K 14.6K 46
តើអ្នកធ្លាប់លួចស្រលាញ់នរណាម្នាក់ដែរឬទេ? ក្តីស្រលាញ់មួយដែលខ្ញុំបានផ្តល់អោយមនុស្សម្នាក់អស់រយៈពេលជាច្រើនឆ្នាំ ហើយក៏រំពឹងថាគាត់នឹងមានក្តីស្រលាញ់បន្ត...
4.4K 362 8
ចន ជុងហ្គុក លីនស្ទេស៍ គីម ថេហ្យុង ដេហ្វាហ៍ និពន្ធដោយ: Jura-Kim 📚
99K 4.8K 31
"មនុស្សរបស់ខ្ញុំនរណាហ៊ានប៉ះសូម្បីតែបងក៏ខ្ញុំមិនទុកដែរ!!!" ជុងហ្គុក jk : top tae : btt
1.1M 88.2K 72
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐟 𝐋𝐨𝐯𝐞 ~𝑨 𝑯𝒊𝒈𝒉𝒔𝒄𝒉𝒐𝒐𝒍 𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑺𝒕𝒐𝒓𝒚 •⋆°.☾⋆.ೃ࿔*:⋆𐙚 𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet...