សំណងស្នេហ៍ ( ចប់ )

By EthMaryRotha

498K 33K 1.8K

_ត្រឹមជាកូនក្មេងមិនដឹងអី ចូលចិត្តលេងសើច តែត្រូវធ្លាក់ក្នុងគុំនុំសងសឹក ការស្អប់ខ្ពើម ក្នុងក្រសែភ្នែកគេទៅវិញ _ស... More

1:ុĵីȞោស!!
2:ា!
P3: [ ប្រូង💦 ]
P4: គេត្រូវតែចាកចេញទើបបាន
P5:បើឯងមិនចេញ យើងរឹតតែស្អប់ឯង
P6: ថេយ៍ថេយ៍អោយគុកគីណា
P7: មកពីឯងអាក្រក់បែបហ្នឹងហើយ ទើបថេយ៍ថេយ៍ស្អប់ឯង !!
8:ើនងួគ្នម្ដ៶ĵ
9:ា𞙵ងៅេឯក៏បន
10:ុ𞘵ĵើ!!
11:ូខសន្់!
P12: លេខា
P 13:ក្រអូប!!
P 14: ខ្ញុំមិនទៅវិញទេ
P 15: យើងមិនអោយជួប!!!
P 16: តែហ៊ានចេញពីបន្ទប់ត្រូវមិនខាន!!
P 17 : អ្នកទាំងពីរមើលទៅដូចជាសង្សារនឹងគ្នាយ៉ាងអ៊ីចឹង
P 18 : អាខ្មោចបារាំងមុខស្លេក!!
P 19 : បន់ព្រះអោយហើយទៅ ប្រយ័ត្នមិនបានទៅជួបអាបារាំងម្នាក់នោះ
P 21 : មែនហើយខ្ញុំខឹងបងប្រុស
P 22 : ស្រលាញ់ប្អូនឯងទេដឹង??
P 23 : កុំទៅចោលខ្ញុំ......
P 24 : ចង់បានអាខ្មោចបារាំងនោះហ្អេស???
P 25 : ខ្ញុំស្រលាញ់បង....
P 26 : ចាំបាច់មករកធ្វើស្អី??
P 27: ខ្ញុំ មិន ព្រម !
P 28 : អត់ប្រយោជន៍!!
P 29 : សសាក់សស្លើរមែន
P 30 : ឬក៏គាត់ទុកខ្ញុំចោល
P 31 : បោះវាចោលយូរហើយ
P 32 : មិនរួចខ្លួនទេ គីម ថេយ៉ុង
P 33: អានេះ វានាំមក
P 34 : ចង់ធ្លាក់ទឹកឬយ៉ាងមិច??
P 35 : ថេយ៍ទៅវិញផ្ទះវិញជាមួយបងណា៎
P 36 : នៅទីនេះតែឯងទៅ
P 37 : ហេតុអីក៏វាធំជាងមុន??
P 38 : បាត់កន្លះខែទៅកោះជេជូអ៊ីចឹងឬ??
P 39 : យើងសង្ស័យតែឯងលួចស្រលាញ់ប្អូនខ្លួនឯងទេ
P 40 : ជុងនិងថេយ៍..... ជាបងប្អូននឹងគ្នា
P 41 : យើងជាម្ចាស់ជីវិតគេ
P 42 : មិនអាចដាច់ខាត
P 43 : មាត់រឹង
P 44 : បើឯងហ៊ានធ្វើអោយគេខូចចិត្ត ចាំថាយើងនឹងយកគេពីឯងមកវិញ
P 45 :យើងមិនចូលចិត្តមនុស្សគក្រិចទេ
P 46 : លោកប្ដី!!
P 47 :អោបយើងផង
P 48 : តែយើងចង់ញុំាអាហារស្នាដៃឯង
P 49 : ប្រពន្ធធ្វើខុសឬ ទើបប្ដីវៃ??
P 50 : ចង់រំលោភយើងឬ??
P 51 : ឆែកទូរស័ព្ទយើងធ្វើអី??
P 52: តាមបែបនេះមិនធុញទេឬយ៉ាងមិច??
P 53 : កុំមកធ្វើចរិតប្រងើយៗដាក់យើងអោយសោះ
P 54 : ជាមិត្តឬ?? ឬក៏ជាសាហាយ??
P 55 :ថើបដើមទ្រូង
P 56 : ឬក៏ឯងជាសាហាយរបស់គេមែន??
P 57 : រៀបការក៏ព្រោះតែចង់ធ្វើបាបគេ
P 58 : ការពិតរវល់អោបស្រីសោះ
P 59 : បើយើងមិនអនុញ្ញាតិអោយឯងស្លាប់ ឯងក៏គ្មានថ្ងៃអាចស្លាប់បាន
P 60 : យប់នេះឯងត្រូវបម្រើយើង
P 61 : ចង់ដេកក៏ដេកទៅខ្ញុំមិនឃាត់ឯណា
P 62 : ប្រច័ណ្ឌ??
P 63 : កូនប្រសារប៉ាវាយក្បាលខ្ញុំបែក
P 64 : មានកូនជាមួយអាណា??
P 65 : បាត់បង់មួយកម្រិតទៀត
P 66 : លោកសម្លាប់កូនខ្ញុំ
P 67 :ខ្ញុំមិនចង់ជួបមុខលោកទេ
P 68 : លែងលះ
P 69: គួរតែដោះលែង
P 70 : បងចង់ទិញអ្នកលក់វិញ
P 71 : ឈឺត្រង់នេះ.....
P 72 : ពួកយើងលែងបានជួបគ្នាទៀតហើយ
P 73 : មិនគួរណានឹកគេទៀតទេ
P 74 : បាត់ការចងចាំ
P 75 : បងមិនទាន់ចាំអូនទេ
P 76 : លែងចង់លែងលះ??
P 77 : រៀបការម្ដងទៀត
ភាគបញ្ចប់ - បងស្រលាញ់អូន ចន ថេយ៉ុង

P 20 : ឯងដូចជាថ្លើមធំពេកហើយ

6.6K 467 8
By EthMaryRotha


  ថ្ងៃនេះជាថ្ងៃកំណើតរបស់លោកតានាយកម្លោះដេវីតហើយគាត់ក៏អញ្ជើញគ្រួសារត្រកូលចនចូលរួមពិធីនោះដែរ ។ មុនដំបូងរាងចំណាស់ក៏គិតថាចាំអោយជុងហ្គុកទៅជាមួយគាត់ដូចគ្នា តែនាយបែរជាបដិសេធទៅវិញ តែក្រោយមកក៏យល់ព្រមទៅជាមួយដោយសារតែថេយ៍ក៏ទៅដែរ ។

  នាពេលយប់ស្ងាត់ លំហអាកាសប្រែជាងងឹតគ្របដណ្ដប់ដោយផ្សែងខ្មួលខ្មាញ់ ផ្កាយតូចៗមានពន្លឺសស្រទន់រះមករឹមៗអមពន្លឺដួងចន្ទ បន្ទាប់ពីរៀបចំខ្លួនតុបតែងកាយហើយរួចរាល់ ថេយ៍ក៏ចុះមកខាងក្រោម ។

  នៅក្នុងកម្មវិធីបន្ទប់សាលដ៏ធំទូលាយជិតចាប់ផ្ដើមឡើង ភ្ញៀវចូលរួមលំដាប់អភិជនមានមុខមាត់គេឈ្មោះល្បីល្បាញក្នុងសង្គមកំពុងនាំគ្នាឈរនិយាយជាមួយនឹងលោកតារបស់នាយកម្លោះកូនកាត់យ៉ាងរីករាយ ។

  បានមួយសន្ទុះគ្រួសារត្រកូលចនក៏មានវត្តមានមកដល់ទីតាំងនេះ លោកតារបស់ដេវីតក្រោយឃើញគ្រួសារត្រកូលចនបែបនេះ គាត់ក៏មកញញឹមដើរមករកពួកគេ រាងចំណាស់ក៏ញញឹមពេញទីដូចគ្នា ។

« ខ្ញុំស្មានតែលោកមិនមកចូលរួមហើយតើស៎ »

« បាទ ខ្ញុំប្រាកដជាមកចូលរួមព្រោះពួកយើងជាគ្រួសាររួមសហការណ៍នឹងគ្នា » គាត់ក៏ញញឹមឡើង មែនហើយគាត់និយាយបែបនេះដោយសារតែដេវីតនិងកូនប្រុសតែម្នាក់របស់គាត់ក៏ធ្លាប់ជួបគ្នានិយាយការងារលើកមុនដែរ តែគាត់មិនដឹងទេថាជុងហ្គុកបានបដិសេធដេវីតនោះ ។

« សូមអញ្ជើញចូលមកខាងក្នុង » រាងចំណាស់ក៏ដើរតាមលោកតារបស់កម្លោះកូនកាត់ ឯថេយ៍និងជុងហ្គុកក៏ដើរទៅតាមក្រោយស្រាប់តែ

« ថេយ៍ » ថេយ៉ុងក៏ងាកតាមប្រភពសម្លេង ជុងហ្គុកក្រោយឃើញនាយមុខសនោះមកទឹកមុខរាបស្មើក៏បញ្ចេញមកភ្លែត ឈរជ្រែងហោប៉ៅមើលគេ ។

« បងប្រុស » ថេយ៍ក៏ញញឹមឡើង

« ពួកយើងទៅអង្គុយកន្លែងនោះទៅ »

« ហ្អឹម » ថេយ៍ក៏ក្រហឹម-ក មុនដើរតាមនាយកូនកាត់ ធ្វើមើលមានតែពីរនាក់យ៉ាងអ៊ីចឹង មិនមើលជុងហ្គុកដែលឈរដូចគល់អុសសោះ ។

ពួកគេក៏នាំគ្នាអង្គុយនៅសាឡុងទន់ៗទល់មុខគ្នា ជុងហ្គុកក៏រហ័សទៅអង្គុយខាងថេយ៍ ដេវីតក្រោយឃើញបែបនេះក៏ទម្លាក់ទឹកមុខចុះមកភ្លាម តែក៏សុខចិត្តសម្រួលទឹកមុខញញឹមឡើងមករកថេយវិញ ។

« ថេយ៍យប់នេះស្រស់ស្អាតណាស់ »

« អរគុណបងប្រុស »

« ហ្អឹមៗ....!!! » ជុងហ្គុកគងទាក់ខ្លាផ្អែកខ្នងនឹងសាឡុងក្រហឹមដើម.ក ថេយ៍និងដេវីតក៏ងាកទៅមើលព្រមគ្នា ឯរាងចំណាស់កាលឃើញពួកក្មេងៗនាំគ្នាអង្គុយនិយាយគ្នាបែបនេះ គាត់ក៏ញញឹមងាកមកសំណេះសំណាលជាមួយប៉ាម៉ាក់លោកតារបស់នាយកូនកាត់និងភ្ញៀវឯទៀតវិញ ។ ម្នាក់ៗក៏សរសើរពីសម្រស់ក្មួយរបស់គាត់ដែរ ជាពិសេសប៉ាម៉ាក់ដេវីតតែម្ដង ។

« នេះ ថេយ៍ញុំាអាមួយនេះទេ?? »

« យើងក៏ឃ្លាន អោយយើងមក » ចប់សម្តី ជុងហ្គុកក៏រហ័សយកវាពីដៃនាយសង្ហារកូនកាត់ភ្លែតដាក់វាចូលមាត់ ដោយមិនអោយថេយ៍គេឈោងដៃយកទាន់ ។

« បើឃ្លានមិចមិនយកខ្លួនឯង មកដើរឆក់របស់គេទៅវិញ »

« ... » ជុងហ្គុកមិនតប

« ផឹកទឹកក្រូចវិញ នេះថេយ៍ »

« អោយមកយើងមក ថេយ៍គេមិនចេះផឹកទឹកក្រូចទេ » ថាហើយ គេក៏យកវាពីដៃរបស់ដេវីត

« វាស្អីរបស់ឯង »

« របស់ដែលឯងអោយ កុំសង្ឃឹមថានឹងបានដល់ដៃគេ បើមានយើងនៅទីនេះ » ជុងហ្គុកញាក់ចញ្ចើមម្ខាងនិយាយត្រង់ៗមិនកាច់កុង សឹមលើកកែវទឹកក្រូចមកក្រេបបន្តិច

« មិនអីទេបងប្រុស ខ្ញុំអាចយកខ្លួនឯងបាន »

« បន្តិចទៀតនឹងមានការរាំរែក បងចង់អញ្ជើញថេយ៍ឡើងរាំជាមួយបងមួយបទ »

« ខិៗ! » ថេយ៍ស្រាប់តែឈ្លក់ទឹកក្រូចមកភ្លាមៗ

« ថេយ៍យ៉ាងមិចហើយ?? »

« ខ្ញុំមិនអីទេ » ថេយ៍ក៏សន្សឹមលូកយកក្រដាសមកជូតមាត់

« ឯងដូចជាថ្លើមធំពេកហើយ អាខ្មោចបារាំង » ថេយ៍បែរមកមើលជុងហ្គុក សុទ្ធតែហៅគ្នាអាខ្មោចបារាំងចឹងឬ???

បន្តិចក្រោយមកឡេវីលនិងគ្រីសពួកគេក៏មកដល់ ។

« នេះយកប្អូនមកជាមួយដែរឬ អាជុង?? »

« ប៉ាយើងទេ មិនមែនយើង » មាត់តែតបតតែក្រសែភ្នែកត្របាញ់រកគ្នាមិនព្រិច ។

ដោយឃើញពួកគេទាំងពីរឆ្លើយឆ្លងគ្នាតាមក្រសែភ្នែកគ្រីសក៏អង្រួនដៃឡេវីលតិចៗដើម្បីអោយគេធ្វើអីម្យ៉ាងទៅ បើមិនចឹងពួកគេនឹងអង្គុយមើលមុខគ្នាបែបនេះដល់ចប់កម្មវិធីមិនខាន ។

« ហ៊ើយ!!! មកយឺតបន្តិចសូមទោសផង » ឡេវីលស្រដីឡើងទះស្មាជុងហ្គុកដើម្បីពញ្ញាក់គេអោយសម្លឹងមកមើលខ្លួនកាត់ផ្ដាច់ក្រសែភ្នែកចេញពីកម្លោះកូនកាត់ម្នាក់នោះ ខណៈដែលខ្លួនគេក៏ទម្លាក់អង្គុយលើសាឡុងជិតជុងហ្គុក ឯគ្រឹសនាងក៏ទៅអង្គុយជិតថេយ៍ញញឹមដាក់គេ ។

« ហេតុអីត្រូវសូមទោស ដកដៃចេញ!! »

« កុំបង្ករឿង ក្នុងកម្មវិធីលោកតាគេ វើយ » ឡេវីលអោយខ្សឹបដាក់ត្រចៀកជុងហ្គុក ដឹងហើយអាមិត្តម្នាក់នេះចិត្តក្ដៅណាស់ ស្រួលមិនស្រួលហក់វៃមិនរើសកន្លែងផង ។

<< ជាកិច្ចបន្ទាប់នេះដល់កម្មវិធីពិសេសក្នុងការអញ្ជើញដៃគូឡើងរាំហើយ >> សម្លេងមេក្រូប្រកាស់ក្ដែងៗ ។

« បងសុំអនុញ្ញាតិថេយ៍~~ ឆាច់*! » មិនទាន់និយាយចប់ស្រួលបួលផង ទឹកក្រូចក៏ហោះចេញពីកែវជះស្រោចទៅលើផ្ទៃមុខ ប្រឡាក់ដល់អាវសឺមីស្អាតមានផ្នត់របស់ដេវីតដោយដៃកម្លោះចិត្តឆៅពូកែម៊ួម៉ៅរបស់ជុងហ្គុកភ្លែត ។ ឡេវីល គ្រីស ជាពិសេសថេយ៉ុងទៅទៀតនោះបែរមកសម្លឹងជុងហ្គុកដែលអង្គុយធ្វើទឹកមុខរាបស្មើហាក់មិនដឹងរឿងអីទាំងបើកភ្នែកធំៗប៉ុនពងមាន់ មិននឹកស្មានថាគេហ៊ានធ្វើបែបនេះសោះ ។

« ឯង~~ដឹប* » ដេវីតចាប់ក្របួចកអាវជុងហ្គុកលើកឡើងងើបឈរយាមួយដៃរបស់ដល់គេទប់ជំហ៊រភ្លាមៗបែបនេះមិនជាប់ដួលទៅលើសាឡុងវិញ ។

ដឹប* ជុងហ្គុកវិញក៏មិនអន់ប៉ុន្មានដែរ ក្រោកឈរវាយបកទៅគេវិញយ៉ាងរហ័ស កំពុងតែរងចាំថ្ងៃនេះ ថ្ងៃដែលបានវាយគេផង បែបនេះត្រូវតប់អោយបែកមាត់តែម្ដង ។

<< អាយ៎.. មានមនុស្សវាយគ្នា >> ពិធីករនៅក្នុងកម្មវិធីប្រកាសឡើងក្ដែងៗ ធ្វើអោយភ្ញៀវក្នុងកម្មវិធីព្រមទាំងលោកចនងាកទៅមើល ។ លោកចនក៏ដូចជាលោកតានិងប៉ាម៉ាក់ដេវីតបើកភ្នែកឡើងធំៗក្រោយឃើញកូនរបស់ពួកគាត់វាយគ្នាយកដួលទាំងសងខាងបែបនេះ ។
————————
រងចាំភាគបន្ត.........

Continue Reading

You'll Also Like

109K 6K 10
លោមោភាគខ្លីប្រុសនិងប្រុស!! Jungkook Top / Taehyung btt by PICH 04.01.21
268K 10.6K 47
ជុងហ្គុក រេនដូ&ថេយ៉ុង អាយរូ
62.4K 1.9K 9
|មានលក់ជា File PDF| BL TAEKOOK JEON JUNGKOOK TOP/KIM TAEHYUNG BOTTOM សរសេរដោយ: RIEL
63.2K 4.1K 23
ពិធីរៀបការបង្ខំមួយកើតឡើងនៅថ្ងៃចូលឆ្នាំចិន ដែលចម្លែក! ចម្លែក! ចម្លែក! ព្រោះពួកគេមិនត្រឹមតែការថ្ងៃចូលឆ្នាំទេ ពួកគេជាប្រុសដូចគ្នាទៀតផង! មនុស្សក្នុងផ្ទះយ...